ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបិយ​ជំនឿរបស់​មនុស្ស​ទៅ​លើ​វត្ថុ​ដែល​កែច្នៃ​ពី​បំណែក​សត្វ​ព្រៃ​

9 ឆ្នាំ មុន

ខេត្ត​ម​​ណ្ឌល​គិរី ​៖ បច្ចុប្បន្ន​​ទោះ​បីវិ​ទ្យា​សា​ស្រ្តបា​នរីកចម្រើន​ស្ទើរ​នឹក​ស្មាន​មិន​ដល់យ៉ាងណាដ៏ដោយ ក៏​ជំនឿ​លើ​វត្ថុ​ស័ក្កិសិទ្ឋិ​ពុំសាប​សូន្យ​ឡើយ​ពីអារម្មណ៏​របស់​ប្រជា​ជន​លើ​ពិភព​លោក​ ​។ ក្នុង​នោះ​ភ្លុកដំរី ខ្នាយ​ជ្រូក​ព្រៃ ស្នែង​ប្រើស ស្នែង​ខ្ទីង​ ចង្កូម​ខ្លាធំ​ ​ក្រចកខ្លាឃ្មុំជាដើម ​ត្រូវ​បាន​ប្រជា​ជន​ដែល​រស់​នៅ​តំបន់​អាស៊ី ឲ្យ​តម្លៃ​នឹង​

ខេត្ត​ម​​ណ្ឌល​គិរី ​៖ បច្ចុប្បន្ន​​ទោះ​បីវិ​ទ្យា​សា​ស្រ្តបា​នរីកចម្រើន​ស្ទើរ​នឹក​ស្មាន​មិន​ដល់យ៉ាងណាដ៏ដោយ ក៏​ជំនឿ​លើ​វត្ថុ​ស័ក្កិសិទ្ឋិ​ពុំសាប​សូន្យ​ឡើយ​ពីអារម្មណ៏​របស់​ប្រជា​ជន​លើ​ពិភព​លោក​ ​។ ក្នុង​នោះ​ភ្លុកដំរី ខ្នាយ​ជ្រូក​ព្រៃ ស្នែង​ប្រើស ស្នែង​ខ្ទីង​ ចង្កូម​ខ្លាធំ​ ​ក្រចកខ្លាឃ្មុំជាដើម ​ត្រូវ​បាន​ប្រជា​ជន​ដែល​រស់​នៅ​តំបន់​អាស៊ី ឲ្យ​តម្លៃ​នឹង​មាន​ជំនឿ​យ៉ា​ងមុត​មាំ​បំផុត​ ទៅ​ភាព​សក្ក័​សិទ្ឋ​ នៃ​របស់​ទាំង​អស់​នោះ ។​ហើយ​នៅ​ប្រ​ទេស​កម្ពុជា ប្រ​ជា​ជន​ខ្មែរ​រស់​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ ពួក​គេ​នៅ​តែ​មាន​ជំនឿ​ថា​ បំណែក​នៃរាង​កាយ​សត្វ​ព្រៃមួយ​ចំនួន គឺ​ជា​វត្ថុ​ស័ក្តិ​សិទ្ធិ​ ដែល​នាំ​មក​នូវ​សិរីមង្គ​ល និង​សេច​ក្តីសុខ​ចម្រុង​ចម្រើន​ ។

ជន​​ជាតិ​ភាគ​តិច​​រស់​នៅ​​ខេត្ត​​មណ្ឌល​​គិរី​ តែង​​តែ​យក​​បំណែ​កសេ​រីរាង្គកាយ​នានា​របស់​សត្វព្រៃ មក​កែ​ច្នៃ​ធ្វើ​ជា​គ្រឿ​ងតុប​តែង​ កាយ​ តាំង​លម្អ​គេហ​ដ្ឋាន នឹ​ង​យក​មក​សម្រាប់​ធ្វើ​ជា​ឱស​ថព្យាបាល​ជម្ងឺ​ផ្សេងៗ​​ទៅ​តាម​ជំ​នឿ​របស់​ខ្លួន​។ ​ ជន​ជាតិ​ខ្មែរ​មិន​ថាខ្មែរ​លើឬ​ខ្មែរ​ក្រោម​ ឲ្យ​តែ​មាន​ខ្នាយ​ឬស្នែង​សត្វ​នៅ​ក្នុង​ដៃ ពួក​គេ​ច្បាស់​ជា​យក​មក​ពាក់​ប្រចាំ​ថ្ងៃ​ទៀត​ផង​។ ហើយ​ការ​មាន​ជំ​នឿ​លើ​ខ្នាយ​ឬ​ស្នែង​សត្វ​ព្រៃ​របស់​ប្រ​ជា​ជន​ខ្មែរ​ស្ទើរ​តែ​មាន​លក្ខ​ណ:​​ជាទូ​ទៅ​ក្នុង​សង្គ​មខ្មែ​រ ជា​ពិសេស​​នៅតំបន់​ជន​​បទឆ្ងាយ​​ៗ និង​​នៅតំប​ន់ព្រៃ​ភ្នំ​ដែល​គេ​យល់​ឃើញ​ថា ជា​តំ​​បន់អាថ៌​កំបាំ​ងប្រកប​ដោយ​បារមី​ និងវ​ត្ថុស័ក្តិ​សិទ្ធិ ​ ឬ​ក៏ជា​កន្លែង​​រស់នៅដ៏​សុខ​សាន្តរ​បស់​សត្វព្រៃ​។

ដោយ​ឡែក​ខ្នាយ​ឬចែ​ជ្រូក​ព្រៃកំពុង​ ត្រូវ​បាន​ប្រជា​ជន​រស់​នៅ​ខេត្ត​មណ្ឌល​គិរីពេញ​និយម​បំផុត ក្នុង​ការ​យក​មក​ប្រើ​ប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ​ព្រោះ​តែខ្នាយ​ឬចែ​ជ្រូក​ព្រៃ​ជា រត្ថុពូ​កែស័ក្កិ​សិទ្ឋិ​នឹង​ងាយ​ស្រួល​រក ​។ បើ​តាម​ការ​រៀប​រាប់​ប្រាប់​ពីបង​ប្អូន​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​រស់​នៅ​ភូមិ​ពូចា​ ស្រុក​កែវ​សីមា​បាន​ឲ្យ​ដឹង​ថា ជ្រូក​ព្រៃ​មាន​ទម្លាប់​រស់​នៅ​ជាហ្វូង​របស់វា​ ហើយ​នៅក្នុង​ហ្វូង​ជ្រូក​នីមួយ​​ៗ គេឃើញ​មាន​មេហ្វូង​មួយ​ជាជ្រូក​ឈ្មោល​ដែល មិន​ត្រឹម​តែមាន​មាឌធំ ​ហើយ​ខ្លាំ​ងជាង​គេទេៀត​ វាថែ​មទាំង​កាច​សាហាវ​ទៀតផង​ ​​​​​​​។ខណៈ ពេល​ដែល​មាន​កូន​ជ្រូក​ព្រៃ​ទើប​នឹងកើត​មក ​មេហ្វូង​ជ្រូក​ព្រៃដ៏​កាច​សា​ហាវ​ខ្លាំង​នេះ​សម្លាប់​នូវកូន​ជ្រូក​ព្រៃ​ឈ្មោល​ណា ដែល​វា​ទទួល​ស្គាល់​ថាមាន​មហិទ្ធិឫទ្ធិ​ដូចវា​ ។​​​អ្នកស្រុក​បាឱ្យ​ដឹង​ទៀតថា​ ការ​សម្លាប់​កូន​ខ្លួនឯង​ដូច្នេះ បណ្តាល​មក​ពី​មេហ្វូង​ខ្លាច​ក្រែង​កូន​ឈ្មោល​នៅ​ក្នុង​ហ្វូងនោះ​នឹង​ដណ្តើម​អំណាច​ធ្វើជា​មេហ្វូង​ទៅថ្ងៃ​ក្រោយ​។ តែ​ទោះ​ជា​យ៉ាង​ណា​ នៅ​ពេល​មេហ្វូង​ជិត​ស្លាប់ ទើប​វាទុក​កូន​ឈ្មោល​ណា​ដែល​ប្រកប​លក្ខណៈ​សម្បត្តិ​រឹង​មាំ​មាន​ដុះ​ខ្នាយ​វែង ​ជាង​គេបន្តិច​ ដើម្បី​ទុកដឹក​នាំហ្វូង​ជ្រូក​ព្រៃបន្ត​ពីវាទៀត​។ ចំពោះ​មេហ្វូង​ជ្រូក​ព្រៃ​ដល់​ពេល​ដែល​វា​ចាស់ជរាខ្លាំង​ទៅ​ វាដើរ​ទៅរ​កកន្លែង​ណាស្ងាត់​ និងមាន​ដើម​ឈើ ដើម្បី​យក​ខ្នាយ​តាន់​របស់វា​ទាំងពីរ​ទៅ​កាច់បំ​បាក់​ទុក​បង្កប់​ចោល​នៅនឹ​ងដើម​ឈើ​នោះ​។

ចំពោះម​ហិទ្ធិឫទ្ធិ​របស់​ខ្នាយ​តាន់​នៅ​ត្រង់ថា​ បារមី​ ឬវត្ថុ​ស័ក្តិ​សិទ្ធិជា​ពន្លឺ​នៅ​លើថ្ងាស​ជ្រូក​ព្រៃ​ដែល​តាម​​ថែរក្សា គាំពារ​ជានិ​ច្ចកាល ​។ បារ​មីនេះ​ឯង​ដែល​ពិបាក​នឹង​មាន​នរណា​ម្នាក់​អាច​សម្លាប់​វាដោយ​ងាយ​បាន​ឡើយ​។ ហេតុ​ដូច្នេះ​ហើយ​ ប្រជាជ​​នខ្មែរនៅ​តាម​តំបន់​ព្រៃភ្នំ​ និង​តំបន់​ខ្ពង់រាប​ដទៃ​ទៀត​ មាន​ជំនឿ​ថា អ្នក​ដែល​រើស​បាន​ខ្នាយ​តាន់​ជ្រូក​ព្រៃ​យក​មកពាក់​ គឺគេ​នឹង​មាន​សេចក្តី​សុខ​សិរីសួ​ស្តីជា​ពុំខាន​។ បារមី​នៃ​ខ្នាយ​តាន់​នេះ​នឹង​នៅ​រក្សា​ការពារ​មិន​ឱ្យ​សត្រូវ​ជិតឆ្ងាយ​ណាម​កបៀត​បៀន​ ឬយក​ឈ្នេះ​លើខ្លួ​នគេបា​នឡើយ។ អ្នក​មាន​ខ្នាយ​តាន់​ជ្រូ​កព្រៃ​តែង​តែកា​ន់ត្រណ​មមួយ​ចំនួនយ៉ាង ខ្ជាប់​ខ្ជួន​ហើយ​គួបផ្សំ​នឹង​មន្តអាគ​មបន្ថែមផ​ង​នោះ​ធ្វើឱ្យ​ខ្នាយ​តា​ន់ ជ្រូក​ព្រៃ​ដែល​មាន​បារមី​កាន់ស្រាប់​កាន់​តែខ្លាំង​ក្លាមួយ​កំរិត​ថែម​ទៀត ​។

បង​ប្រុស​ម្នាក់រស់​នៅក្រុង​សែន​មនោរម្យ​ឈ្មោះ​ ​ម៉ា ​រ៉េត បាន​ឲ្យដឹង​ថា ចំពោះ​​បង​ប្រុស​ផ្ទាល់​បាន​ជា​យក​ខ្នាយ​ជ្រូក​ព្រៃ​មក​ធ្វើជា​បន្តោង​ខ្សែក​ ព្រោះ​បងប្រុស​ជឿជាក់​ថា ខ្នាយ​ជ្រូក​ព្រៃ ពិត​ជា​អាច​ជួយ​ឲ្យ​ម្ចាស់​ដែល​បាន​ពាក់​របស់​នេះ ជៀស​ផុត​ពីអំពើ​អាបធ្មប់ ផ្លូវ​ងងឹត​បាន​យ៉ាង​ពូកែ​ ។ បើ​ទោះ​ជា​ភាព​ល្បី​ល្បាញ​របស់​វត្ថុ​ស័ក្កិ​សិទ្ឋិ​សត្វ​ព្រៃ​ខ្លាំង​ប៉ុណ្ណា​ វាគ្រាន់​តែ​ជា​ជំនឿតាំ​ងពីបុរាណ​កាល​មកម៉្លេះ ​។អ្នកខ្លះ​ក៏ជឿ ឯអ្នកខ្លះ​​ទៀត​បែរ​ជា​គិត​ថា របស់​ទាំងនោះគឺ​ធម្មតា​ ព្រោះ​តែវាជា​​របស់កម្រ ហើយ​សត្វ​ទាំង​អស់​នោះ​​​ភាគ​ច្រើនរស់​នៅ​ក្នុង​តំបន់​ព្រៃ​ជ្រៅ ​ទើបគេ​មាន​ជំនឿទៅ ​។ ​តើប្រិយ៍​មិត្តនឹង​គិតយល់​ឃើញ​យ៉ាងណា​ចំពោះ​របស់ទាំង​អស់នោះ​?។