ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករខ្សែ​បម្រើ Tom Ince ត្រៀមចុះ​កុងត្រាជាមួយ​ក្លិប Hull រយៈពេល2ឆ្នាំ

9 ឆ្នាំ មុន

កីឡាករ​ខ្សែបម្រើ​សញ្ជាតិអង់គ្លេសវ័យ​២២ឆ្នាំលោក Tom Ince ត្រៀមចុះកុង​ត្រាជា​មួយក្លិប Hull ក្នុងរយៈពេ​ល២ឆ្នាំ ។

ចំពោះតម្លៃ​ខ្លួនរបស់​កីឡាកររូបនេះ​ក្លិបទាំងពីរ​មិនបានអះអាង​បញ្ជាក់ឱ្យ​ដឹងនៅ​ឡើយទេ ។ ក្លិបបាល់​ទាត់ឆេម​ពានស៊ីប Blackpool នឹងទទួល​បានប្រាក់​សំណង​ជំងឺចិត្ត​ពីក្លិប Hull ចំពោះ​ការ​

កីឡាករ​ខ្សែបម្រើ​សញ្ជាតិអង់គ្លេសវ័យ​២២ឆ្នាំលោក Tom Ince ត្រៀមចុះកុង​ត្រាជា​មួយក្លិប Hull ក្នុងរយៈពេ​ល២ឆ្នាំ ។

ចំពោះតម្លៃ​ខ្លួនរបស់​កីឡាកររូបនេះ​ក្លិបទាំងពីរ​មិនបានអះអាង​បញ្ជាក់ឱ្យ​ដឹងនៅ​ឡើយទេ ។ ក្លិបបាល់​ទាត់ឆេម​ពានស៊ីប Blackpool នឹងទទួល​បានប្រាក់​សំណង​ជំងឺចិត្ត​ពីក្លិប Hull ចំពោះ​ការ​ដោះ​ដូរកីឡា​ករ ពីព្រោះ​កីឡាករ Tom Ince មាន​អាយុក្រោយ​២៣ឆ្នាំ ។ Tom Ince គឺជាកីឡាករ​ទី៣ ហើយ​របស់ក្លិប Hull ដែលក្នុង​នោះមាន​កីឡាករ​ខ្សែបម្រើ Jake Livemore និងកីឡាករ Robert Snodgrass ផង​ដែរ ។

គួររំលឹកដែរថា កីឡាករ Tom Ince បានចូល​លេង​ឱ្យក្លិប Blackpool កាលពីឆ្នាំ​២០១១ រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ ។ រយៈពេល៣ឆ្នាំ​កន្លងមកនេះ កីឡាករ Tom Ince រកគ្រាប់​បាល់​ឱ្យក្លិប Blackpool បាន៣៣​គ្រាប់ ក្នុងចំណោម​ការប្រកួត១០០​លើក ហើយរូបលោក​ជាប់ជា​កី​ឡាករឆ្នើម​វ័យក្មេងជា​ងគេ ប្រចាំឆ្នាំ២០១៣ ៕