ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១០​ខែដើម​​ឆ្នាំ​នេះ ​កម្ពុជា​នាំ​​ចេញ​អង្ករ​​​ជិត​៥៤​ម៉ឺន​​តោន​​ តាម​ច្រកព្រំដែន​

3 ឆ្នាំ មុន

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​១០​ខែ ដើមឆ្នាំ​២០២០​នេះ អង្ករ​កម្ពុជា ដែល​បាន​នាំ​ចេញ​ទៅ​ក្រៅប្រទេស ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ភូតគាម​អនាម័យ​សម្រេច​បាន ៥៣៦ ៣០៥ តោន…

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​១០​ខែ ដើមឆ្នាំ​២០២០​នេះ អង្ករ​កម្ពុជា ដែល​បាន​នាំ​ចេញ​ទៅ​ក្រៅប្រទេស ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ភូតគាម​អនាម័យ​សម្រេច​បាន ៥៣៦ ៣០៥ តោន ក្នុង​នេះ​មាន អង្ករ​ក្រអូប​គ្រប់​ប្រភេទ​មាន​ចំនួន ៤២១ ១៣២ តោន អង្ក​រស​ចម្រុះ​គ្រប់​ប្រភេទ​មាន​ចំនួន ១០៩ ០១២ តោន និង​អង្ករ​ចំ​ហ៊ុយ​មាន​ចំនួន ៦ ១៣៨ តោន​។

លោក​វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បញ្ជាក់​បន្ថែម​ថា ការ​នាំ​ចេញ​អង្ករ​រយៈ​១០​ខែ​ដើមឆ្នាំ​២០២០​នេះ គឺ​មានការ​កើនឡើង​ប្រមាណ ៧៨ ៣៦៥ តោន ស្មើ​ជាង​១៧,១១% ដែល​ធៀប​ទៅ​នឹង​រយៈពេល​១០​ខែ​ដើមឆ្នាំ​២០១៩ មាន​ចំនួន ៤៥៧ ៩៤០ តោន ។ ដោយឡែក សម្រាប់​ខែឧសភា ឆ្នាំ​២០២០ នេះ​សម្រេចការ​នាំ​ចេញ​អង្ករ​បាន​ចំនួន ៤៧ ៥៣០ តោន ថយ​ចុះ​ចំនួន ១១ ៨២៤ តោន ស្មើនឹង -១៩,៩២% ធៀប​ទៅ​នឹង​ខែតុលា ឆ្នាំ​២០១៩ ។

ប្រទេស​ដែល​បាន​បញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា​ក្នុង​រយៈពេល ១០​ខែ​នេះ មាន​ចំនួន ៦០ ប្រទេស​៖ នៅ​ក្នុង​សហភាព​អឺរ៉ុ​ប​មាន​ប្រទេស​ចំនួន ២៤ ក្នុង​ចំណោម​២៨ ប្រទេស​, ប្រទេស​ចិន​(​រួម​ទាំង កោះ​ហុងកុង​, ម៉ាក់​កាវ និង​តៃវ៉ាន់​), ប្រទេស​សមាជិក​អាស៊ាន​ចំនួន ៦ ហើយ​និង​នៅ​ទ្វិ​ប​ដ៏​ទៃ​ទៀត​ចំនួន ២៩ ប្រទេស ។ ទន្ទឹម​នឹង​នេះ​ក៏​មាន​ក្រុមហ៊ុន​ចំនួន ១០ ក្នុង​ចំណោម ៧២​ក្រុមហ៊ុន ដែល​បាន​នាំ​ចេញ​អង្ករ​ច្រើន​ជាងគេ ។

សូម​បញ្ជាក់​ថា ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ក្នុង​រយៈពេល ១០​ខែ​ដើមឆ្នាំ​ដូច​គ្នា​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៩ មាន​កំណើន​នៅ​គ្រប់​គោលដៅ​នាំ​ចេញ​ទាំងអស់​។ ការ​នាំ​ចេញ​ទៅ​សហភាព​អឺ​រ៉ុ​ប​មាន​ចំនួន ២៤ ប្រទេស មាន​បរិមាណ​សរុប​ចំនួន ១៧៤ ៣៩១ តោន​កើន​ចំនួន ៣២,៥១%​។ ប្រទេស​​ចិន​មាន​បរិមាណ​សរុប​ចំនួន ១៩៤ ៤៥១ តោន កើនឡើង​ចំនួន ៣៦,២៦%, ។ ចំណែក បណ្តា​ប្រទេស​សមាជិក​អាស៊ាន​មាន​បរិមាណ​សរុប​ចំនួន ៧១ ៨៨២ តោន កើនឡើង​ចំនួន ១៣,៤០%, និង គោលដៅ​ដ៏​ទៃ​ទៀត ចំនួន​២៩ ប្រទេស មាន​បរិមាណ​សរុប​ចំនួន ៩៥ ៥៨១ តោន បាន​កើនឡើង​ចំនួន ១៧,៨៣% ។

ចំណែកឯ​​ការ​នាំ​ចេញ​ស្រូវ​ទៅ​តាម​បណ្តា​ច្រក​នៃ​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម រដ្ឋ​មន្ត្រី​ក្រសួង​​កសិកម្ម ឲ្យ​ដឹង​ដែរ​ថា រយៈពេល ៩​ខែ​២៨​ថ្ងៃ ដើមឆ្នាំ​២០២០ គិត​ថ្ងៃ​ទី ២៨ ខែតុលា ឆ្នាំ​២០២០​នេះ មាន​បរិមាណ​សរុប​ចំនួន ១ ៤២៧ ២២៦ តោន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ