ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​ពេល​នេះ​ក្នុង​១​ថ្ងៃ​អ្នក​បាត់បង់​ជីវិត​លើស​១​ពាន់​នាក់ ដោយសារ​កូ​វី​ដ

3 ឆ្នាំ មុន

ឥណ្ឌា​ ៖ ​ក្រសួងសុខាភិបាល​របស់​ប្រទេស​ឥណ្ឌា បាន​កត់ត្រា​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួន ៧៨,៩០៣​ករណី​ផ្សេង​ទៀត កាលពី​ថ្ងៃ​ពុធ ដែល​ធ្វើ​ឱ្យ​ករណី​ឆ្លង​សរុប​នៅ​ទូ​ទាំង​ប្រទេស​របស់​ប្រទេស​នេះ​ដល់ ៣,៧៧០,០៦៩​នាក់​។ ក្រសួង​ក៏​បាន​រាយការណ៍​ផង​ដែរ​ថា មាន​អ្នក​ស្លាប់​ថ្មី​ចំនួន…

ឥណ្ឌា​ ៖ ​ក្រសួងសុខាភិបាល​របស់​ប្រទេស​ឥណ្ឌា បាន​កត់ត្រា​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួន ៧៨,៩០៣​ករណី​ផ្សេង​ទៀត កាលពី​ថ្ងៃ​ពុធ ដែល​ធ្វើ​ឱ្យ​ករណី​ឆ្លង​សរុប​នៅ​ទូ​ទាំង​ប្រទេស​របស់​ប្រទេស​នេះ​ដល់ ៣,៧៧០,០៦៩​នាក់​។

ក្រសួង​ក៏​បាន​រាយការណ៍​ផង​ដែរ​ថា មាន​អ្នក​ស្លាប់​ថ្មី​ចំនួន ១,០៤៥​នាក់ ដោយសារជំងឺ​កូ​វី​ដ​១៩ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​បាត់​បង់​ជីវិត​​របស់​ឥណ្ឌា​សរុប​កើនឡើង​ដល់ ៦៦,៣៣៣​នាក់​។

កាលពី​ថ្ងៃ​ពុធ ប្រទេស​ឥណ្ឌា​ក៏​បាន​កត់ត្រា​ករណី​សកម្ម​កូ​វី​ដ ៨០១,២៨២​ករណី គិត​ត្រឹម​ថ្ងៃ​ពុធ ដែល​ជា​ចំនួន​ករណី​សកម្ម​ខ្ពស់​បំផុត​ដែល​ត្រូវ​បាន​រាយការណ៍​នៅ​ថ្ងៃ​តែ​មួយ​។

ទន្ទឹម​នឹង​នេះ​ដែរ រដ្ឋាភិបាល​ឥណ្ឌា​បាន​និយាយ​នៅ​ក្នុង Twitter កាលពី​ថ្ងៃ​ពុធ​ថា អត្រា​នៃ​ការ​ងើបឡើង​វិញ​របស់​ប្រទេស​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា មាន​ភាព​ប្រសើរ​ឡើងជា​លំដាប់ ចាប់​តាំងពី​វិធានការ​ទប់ស្កាត់​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ខែមីនា ហើយ​ឥឡូវនេះ​មាន​ចំនួន ៧៦.៩៨%​។

ប្រទេស​នេះ​បាន​ឈាន​ចូល​ដំណាក់កាល​ថ្មី​នៃ​ការ​បើក​ដំណើរការ​ឡើង​វិញ កាលពី​ថ្ងៃ​អង្គារ៍ ដែល​រួម​មានការ​បន្ត​សេវាកម្ម​រថភ្លើង​ក្រោម​ដី​របស់​ប្រទេស ក្នុង​លក្ខណៈ​ជា​ដំណាក់កាល​ចាប់ពី​ថ្ងៃ​ទី​៧ ខែកញ្ញា​។ ការ​បើក​ដំណើរការ​ឡើង​វិញ អនុញ្ញាត​ឱ្យ​មានការ​ប្រមូលផ្តុំ​មនុស្ស​រហូត​ដល់ ១០០​នាក់​នៅ​ឯ​កីឡា​កម្សាន្ត វប្បធម៌ សាសនា និង ព្រឹត្តិការណ៍​នយោបាយ នៅ​ក្រៅ​តំបន់​ក្តៅ​ចាប់ពី​ថ្ងៃ​ទី​២១ ខែកញ្ញា ដោយ​មាន​ពាក់​ម៉ាស់ និង រក្សា​គម្លាត​សង្គម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង