ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកខ្លះ​ថា​មាន​វិញ្ញាណ​ចម្លែក​ៗ ខណៈ​សិស្ស​ស្រី​ៗ​បន្ត​ដួល​សន្លប់

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃ​លិ​ន ៖ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១២ ខែកុម្ភៈ​នេះ គេ​សង្កេត​ឃើញ​មាន​សិស្សសាលា​សុទ្ធតែ​ស្រី​ៗ ចំនួន​៣​នាក់​ទៀត​បាន​ដួល​សន្លប់ បន្ទាប់​ពី​សិស្ស​ស្រី​១១​នាក់​បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់ កាលពី​ចុង​ស​ប្តា​ហ៍​មុន ខណៈ​កំពុង​អង្គុយ​រៀន​សុខ​ៗ ស្រាប់តែ​ដួល​សន្លប់​ដោយ​មិនដឹង​មូលហេតុ…

ខេត្ត​ប៉ៃ​លិ​ន ៖ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១២ ខែកុម្ភៈ​នេះ គេ​សង្កេត​ឃើញ​មាន​សិស្សសាលា​សុទ្ធតែ​ស្រី​ៗ ចំនួន​៣​នាក់​ទៀត​បាន​ដួល​សន្លប់ បន្ទាប់​ពី​សិស្ស​ស្រី​១១​នាក់​បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់ កាលពី​ចុង​ស​ប្តា​ហ៍​មុន ខណៈ​កំពុង​អង្គុយ​រៀន​សុខ​ៗ ស្រាប់តែ​ដួល​សន្លប់​ដោយ​មិនដឹង​មូលហេតុ ហើយ​ត្រូវ​បាន​ដឹក​តាម​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដើម្បី​ពិនិត្យ និង​ព្យាបាល និង​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា​។ គ្រាន់តែ​ទៅ​ដល់​មន្ទីរពេទ្យ​ភ្លាម ស្រាប់តែ​ដឹងខ្លួន​ដូច​ធម្មតា​ឡើង​វិញ ដោយ​គ្រូពេទ្យ​ពិនិត្យ​ទៅ​មិនឃើញ​មាន​មេរោគ​អ្វី​នោះ​ឡើយ​។ ហេតុ​ការ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១២ ខែកុម្ភៈ​នេះ នៅ​ក្នុង​អនុ​វិទ្យាល័យ​សន្តិភាព ស្ថិត​នៅ​ក្នុងភូមិ​អូរ​បេង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។ សូម​បញ្ជាក់​ថា បើ​តាម​ប្រភព​ពី​ឪពុក​ម្តាយ​សិស្ស​ទាំងនោះ បាន​ឲ្យ​ដឹង​ថា ការ​ដួល​សន្លប់​របស់​ក្មេង​ស្រី​ៗ ជា​សិស្សសាលា​ទាំងនោះ​កើតឡើង​តាំងពី​ដើមខែ​កុម្ភៈ មក​ម្លេះ​គឺ ថ្ងៃ​ទី​៦ មាន​សិស្ស​ដួល​សន្លប់​ចំនួន​៦​នាក់ ថ្ងៃ​ទី​៧​ដួល​សន្លប់​៥​នាក់ និង​ដួល​សន្លប់​បន្តបន្ទាប់ ទៀត​។

ចំណែក​សិស្ស​ខ្លះ​ទៀត គ្រាន់តែ​ឈឺក្បាល​វិលមុខ ដើរ​ត្រលប់​ទៅ​ផ្ទះ​វិញ ដោយ​ខ្លួនឯង ដោយឡែក​អ្នក​ដែល​ដួល​សន្លប់ ត្រូវ​បាន​លោកនាយក​សាលា​យក​ទៅ​ពេទ្យ ហើយ​ក៏​បាន​ឈប់ សម្រាក​រហូត​ដល់​ថ្ងៃ​ទី​៩ ខែកុម្ភៈ ទើប​ចូល​រៀន​វិញ ស្រាប់តែ​ដល់​ថ្ងៃ​ទី​១២ ខែកុម្ភៈ​នេះ មាន​សិស្ស​ស្រី​៣​នាក់​ទៀត បាន​ដួល​សន្លប់​បន្តបន្ទាប់ ដោយ​គេ​ឃើញ​មាន​ខាង​ក្រសួងសុខាភិបាល ខាង​មន្ទីរ​អប់រំ និង​អាជ្ញា​ពាក់ព័ន្ធ​ចុះ​ទៅ​ត្រួតពិនិត្យ​មើល​ផង​ដែរ​។ ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក ស្រេង ងួ​ន​អេ​ង នាយក​អនុ​វិទ្យាល័យ​សន្តិភាព បានឱ្យ​ដឹង​ថា មាន​សិស្ស​សុទ្ធតែ​ស្រី​ៗ ដួល​សន្លប់​នៅ​ក្នុង​កន្លែង ថ្នាក់រៀន ចំនួន​៣​នាក់​ជា​បន្តបន្ទាប់ ហើយ​ម្នាក់​ទៀត​គ្រាន់តែ​ជិត​ដួល​សន្លប់ ខាង​លោក​មិន​រាប់​បញ្ចូល នោះ​ទេ ព្រោះ​កាលពី​យប់​នាង​បាន​ទៅ​ហូប​ការ​មិត្តភក្តិ​បណ្តាល​ឱ្យ​រាគ​រូស​។

 លោក​បន្ត​ទៀត​ថា ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ គ្រូពេទ្យ​ប្រាប់​ថា អត់​មាន​អាកា​រៈ​អ្វី​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ ដោយ​អ្នកខ្លះ​ដាក់​សេរ៉ូម​រួច​ជា​ដូច​ធម្មតា ខ្លះ​ទៀត​គ្រាន់តែ​បញ្ជូន​ដល់​ពាក់​កណ្តាលផ្លូវ ស្រាប់តែ​ដឹងខ្លួន​ឡើង​វិញ​។ នៅ​ថ្ងៃនេះ មាន​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ បាន​ចុះ​ទៅ​ត្រួតពិនិត្យ​មើល​សភាព ការណ៍ ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ខាងលើ​នេះ ហើយ​ភាគច្រើន​សិស្ស​ប្រាប់​ថា ពួក​គេ​មាន​អាកា​រៈ​ថប់​ៗ ពិបាក​ក្នុង​ការ​ដកដង្ហើម ទើប​ដួល​សន្លប់​បែប​នេះ​។ សូម​បញ្ជាក់​ថា តាំងពី​បង្កើត​សាលារៀន​ខាងលើ​មក អស់​រយៈពេល​ជិត​២០​ឆ្នាំ​មក​ហើយ មិន​ធ្លាប់​មាន​បញ្ហា​អ្វី​កើតឡើង​នោះ​ឡើយ ទើបតែ​មាន​បញ្ហា​កើតឡើង ដោយ​មិនដឹង​មូលហេតុ​កាលពី​ពេល​ថ្មី​ៗ​នេះឯង​។ ចំណែក​អ្នក​ជិតខាង​បាន​បង្ហើប​ឱ្យ​ដឹង​ថា មាន​គេ​ឃើញ​វិញ្ញាណ​ចម្លែក​នៅ​ក្បែរ​ៗ សាលា​ខាងលើ​នោះ​ដែរ​មាន​ទាំង​ស្លៀកពាក់​សំពត់​ស ខោអាវ​ស ដើរ​ចុះ​ដើរ​ឡើង​ៗ​ជុំវិញ​នោះ តែ​គេ​មិន​ហ៊ាន​និយាយ​ប្រាប់​នរណា​ឡើយ ព្រោះ​មាន​អ្នកខ្លះ​គេ​មិន​ជឿ​នោះ​ឡើយ​។ អ្នកខ្លះ​ទៀត​អះអាង​ថា មូលហេតុ​ដែល​ក្មេង​ស្រី​ៗ ដួល​សន្លប់​នេះ ដោយសារ​អាកា​រៈ​ពួក​គេ​ខ្សោយ ហើយ​មក​ពី​អាកាសធាតុ​ប្រែប្រួល​ផង​ដែរ​៕

https://youtu.be/mJ-TGLFan-0

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ