ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកកាសែតកុំ​អត្ថាធិប្បាយ​លេងសើច​លើ​ព័ត៌មាន​​ចាប់​រំលោ.ភ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក អ៊ុ​ក គឹ​ម​សេងអនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មានបាន​ថ្លែង​ថា អ្នក​សារព័ត៌មាន​ចូរ ប្រុង​ប្រយ័ត្ន​ចំពោះ​អត្ថបទ​ចេញផ្សាយ និង​ការ​ធ្វើ​អត្ថាធិប្បាយ​លេងសើចចំពោះ​ករណី​អំពើ​ហិង្សា​លើ​ស្ត្រី ជា​ពិសេស​ករណីសេពសន្ថវៈ ។…

រាជធានី​ភ្នំពេញ ៖ លោក អ៊ុ​ក គឹ​ម​សេងអនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មានបាន​ថ្លែង​ថា អ្នក​សារព័ត៌មាន​ចូរ ប្រុង​ប្រយ័ត្ន​ចំពោះ​អត្ថបទ​ចេញផ្សាយ និង​ការ​ធ្វើ​អត្ថាធិប្បាយ​លេងសើចចំពោះ​ករណី​អំពើ​ហិង្សា​លើ​ស្ត្រី ជា​ពិសេស​ករណីសេពសន្ថវៈ ។ ការ​លើក​ឡើង​នេះ បាន​ធ្វើ​ឡើងក្នុង​ពេល​ដែល​លោក​អញ្ជើញ​ចូលរួម​បិទ​សិក្ខា​សាលា​ស្តី​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការ​រាយការណ៍​អំពី​អំពើ​ហិង្សា​លើ​ស្ត្រី​និង​យេ​ន​ឌ័​រ កាលពី​ថ្ងៃ​ទី​៨ ខែធ្នូ​កន្លង​ទៅ ។

អ្នក​សារព័ត៌មាន​ប្រមាណ​៣០​នាក់ មក​ពី​អង្គភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ កាសែត ទស្សនាវដ្តី ទូរទស្សន៍ វិទ្យុ គេហទំព័រ ហ្វេ​ស​ប៊ុ​ក ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​សិក្ខាសាលា​រយៈពេល​ពេញ​១​ថ្ងៃ​ទី​៨ ខែធ្នូ ដែល​រៀបចំ​ដោយ​ក្រសួង​ព័ត៌មាន ក្រសួង​កិច្ចការ​នារី ក្លិប​អ្នកកាសែត​កម្ពុជា និង​អង្គការ​អុក​ហ្វា​ម ក្រោម​អធិបតីភាព​លោក អ៊ុ​ក គឹ​ម​សេង អនុ​រដ្ឋ​លេខា​ធិ​ក្រសួង​ព័ត៌មាន នៅ​ភោជនីយដ្ឋាន​អ័​រ​គី​ដេ​ភ្នំពេញ ។

វាគ្មិន​ដែល​ចូលរួម​បាន​លើក​ឡើង​ថា សិក្ខាសាលា​នេះ​មាន​គោលបំណង​ដើម្បី​ជួយ​ដល់​អ្នកចូលរួម ឲ្យ​បាន​យល់​ជ្រួតជ្រាប​អំពី​បញ្ញត្តិ​យេ​នឌ័​រ អំពើ​ហិង្សា​លើ​ស្ត្រី ព្រមទាំង​ច្បាប់ គោលការណ៍​នយោបាយ ទាក់ទង​នឹង​អំពើ​ហិង្សា​លើស្ត្រី ដើម្បី​ជំរុញ​និង​លើកទឹកចិត្ត​ស្ថាប័ន​សារព័ត៌មាន និង​អ្នក​សារព័ត៌មាន ក្នុង​ការ​ចូលរួម​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី​និង​កុមារ ។លោកស្រី ស ស៊ី​ណែ​ត អនុប្រធាន​ការពារ​ច្បាប់​នៃ​នាយកដ្ឋាន​ព័ត៌មាន ក្រសួង​កិច្ចការ​នារី​បាន​លើក​ឡើង​ពី​ផ្នត់គំនិត​យេ​ន​ឌ័​រ និយម​ន័យ​អំពើ​ហិង្សា ប្រភេទ​នៃ​អំពើ​ហិង្សា និង​មូល ហេតុ​នៃ​អំពើ​ហិង្សា ដោយ​មានការ​បញ្ចាំង​ស្លាយ​ទៀត​ផង ។

លោកស្រី​បាន​លើក​ឡើង​ថា ដូច​ជា​អំពើ​ហិង្សា​ផ្លូវចិត្ត ការ​ធ្វើ​ឲ្យ​អារម្មណ៍​បុគ្គល​មនុស្ស​ម្នាក់​ឈឺ​ចុកចាប់ ការ​ប្រើស​ម្តី​អសុរោះ គំរាមកំហែង ការ​បង្ខំសេពសន្ថវៈ អំពើ​ហិង្សា​ផ្នែក​សេដ្ឋកិច្ច​ជាដើម ។ ចំណែក អ្នក​សារព័ត៌​មានបាន​លើក​ឡើង​ថា អំពើ​ហិង្សា​អាច​បង្ក​ឡើង​ដោយ​ភាគី​ទាំង​បុរស​និង​ស្ត្រី ហើយ​ភាគច្រើន​អំពើ​ហិង្សា​ក្នុង​គ្រួសារ​រវាង​ប្តឹ​-​ប្រពន្ធ និង​គូសង្សារ ។អ្នកចូលរួម​បាន​លើក​ឡើង​ថា បុរស​ចំនួន​ច្រើន ត្រូវ​បាន​រក​ឃើញ​ថា​បាន​ប្រព្រឹត្ត​ហិង្សា​ជាង​ស្ត្រី​ដែល​បាន​ប្រើ​អំពើ​ហិង្សា​លើ​បុរស​ភេទ ។

ទោះបីជា​យ៉ាងណា មន្ត្រី​នៃ​ក្រសួង​កិច្ចការ​នារី​និង​អ្នកចូលរួម​បាន​លើក​ឡើង​ប្រហាក់ប្រហែល​គ្នា​ថា អំពើ​ហិង្សា​ដែល​កើតឡើង​ភាគច្រើន​ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​ក្នុង​គ្រួសារ​ក្រីក្រ​ជាង​អ្នកមានទ្រព្យ​សម្បត្តិ តែ​ហិង្សា​មិនមែន​ជា​ដំណោះស្រាយ​បញ្ចប់​បញ្ហា​នោះ​ទេ ហើយ​វា​បាន​ប៉ះពាល់​ដល់​គ្រួសារ​និង​សង្គម ។
លោក​អនុរដ្ឋលេខាធិការ អ៊ុ​ក គឹ​ម​សេង បានថ្លែង​ពេល​បិទ​សិក្ខាសាលា​ថា ការងារ​ទាំង​អស់នេះត្រូវ​ចូលរួម​ទាំងអស់​គ្នា និង​ប្តូរ​ផ្នត់គំនិត​អ្នក​អានកាសែត អ្នក​ទស្សនា​ទូរទស្សន៍ ស្តាប់​វិទ្យុ ដើម្បី​ឲ្យយល់​ដឹង​ពី​ការ​ទប់ ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី ។ អ្នកចូលរួម​សិក្ខាសាលា នឹង​ចែករំលែក​បទ​ពិសោធន៍ដល់​សហការី​ថា តើ​អ្វី​ដែល​គួរ​រាយការណ៍​ឬ​ផ្សាយ ឬ​មិន​ផ្សាយ​ពី​ករណី​អំពើ​ហិង្សា​លើ​ស្ត្រី ។

លោក​អនុរដ្ឋលេខាធិការ​បញ្ជាក់​ថា សិក្ខាសាលា​នេះ​នឹង​ផ្តល់​បទ​ពិសោធន៍​ដល់​អ្នក​សារព័ត៌មាន និង​និពន្ធ​នាយក​សារព័ត៌មាន ដែល​ជា​អ្នក​សម្រេច​ក្នុង​ការ​ផ្សាយ​អត្ថបទ​ទាក់ទង​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី ។ សិក្ខាសាលា​ដូច​គ្នា​នេះ​នឹងមាននៅ​ពេល​ក្រោយ​ទៀត ។ លោក​បាន​លើក​ឡើង​ថា រហូត​មក​ដល់​ពេល​នេះ មាន​អ្នក​អត្ថា ធិប្បាយ​តាម​ទូរទស្សន៍​ឬ​វិទ្យុបាន​បន្ថយ​ការ​ធ្វើ​អត្ថា​ធិ​ប្យា​យ​លេងសើច​ករណី​អំពើ​ហ​ង្សា​លើ​ស្ត្រី​បាន​ច្រើន តែ​នៅ​មាន​អ្នក​អត្ថា​ធិ​ប្យា​យ​តាម​វិទ្យុ​មួយ​ចំនួន​នៅ​តែ​បន្ត ។ តាម​រយៈ​សិក្ខាសាលា​ជា​បន្តបន្ទាប់​មកនេះ ក្រសួង​ព័ត៌មាន​សង្ឃឹមថា បងប្អូន​អ្នក​សារព័ត៌មាន​នឹង​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន ជា​ពិសេស​ករណី​អំពើ​ហិង្សា​លើ​ស្ត្រី​យក​ទៅ​ផ្សាយ​លេងសើច និង​បញ្ឈប់​យក​ករណី​រំលោក​សេពសន្ថវៈ​មក​ធ្វើការ​លេងសើច​លែបខាយ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​យើង​បាន​ប្តូរ​ផ្នត់គំនិត ៕