ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​លី​យ៉ា បង្ហាញ​សម្រស់​រាង​កាយ​អាក្រាត​មិន​ខ្វល់​ការ​រិះគន់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​រូបភាព​អាក្រាត​កាយ​របស់​ខ្លួន​លេច​ចេញ​តាម​អ៊ីន​ធើ​រ​ណេ​តមក ឌី​ជេ អា​លី​យ៉ា ហាក់​មិន​សម្តែង​ការ​ភ្ញាក់ផ្អើល​ទេ ផ្ទុយ​ទៅ​វិញ​នាង​ចាត់​ទុក​រូបភាព​មួយ​សន្លឹក​នោះ គឺជា​ផ្នែក​មួយ​នៃ​សិល្បៈ​ដែល​នាង​ចូល​ចិត្ត​ប៉ុណ្ណោះ ។ តារា​កូនកាត់​អា​លី​យ៉ា…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​រូបភាព​អាក្រាត​កាយ​របស់​ខ្លួន​លេច​ចេញ​តាម​អ៊ីន​ធើ​រ​ណេ​តមក ឌី​ជេ អា​លី​យ៉ា ហាក់​មិន​សម្តែង​ការ​ភ្ញាក់ផ្អើល​ទេ ផ្ទុយ​ទៅ​វិញ​នាង​ចាត់​ទុក​រូបភាព​មួយ​សន្លឹក​នោះ គឺជា​ផ្នែក​មួយ​នៃ​សិល្បៈ​ដែល​នាង​ចូល​ចិត្ត​ប៉ុណ្ណោះ ។

តារា​កូនកាត់​អា​លី​យ៉ា តែងតែ​បង្ហាញ​នូវ​រូបភាព​បែប​សិល្បៈ​ទាំង​សិច​ស៊ី និង​ប្រពៃណី​ខ្មែរលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក បន្ទាប់​ពី​នាង​ស្ទើរតែ​បាត់​មុខ​ពី​កញ្ចក់​ទូរទស្សន៍ ។

រូបភាព​មួយ​សន្លឹក​ដែល​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​តាម​អ៊ី​ន​ធើ​រ​ណេ​ត បង្ហាញ​ពី​អា​លី​យ៉ា អង្គុយ​នៅ​លើ​កៅអី ជាមួយនឹង​ពែង​កាហ្វេ ដោយ​មិន​មាន​សម្លៀក​បំពាក់​អ្វី​សូ​ម្បី​បន្តិច ជាមួយនឹង​ការ​កែ​ឆ្នៃ​ពី​ប្រព័ន្ធ​កុំ​ព្យូ​រ​ទ័​រ ។ រូបភាព​នោះ​ទទួល​ការ​ចាប់អារម្មណ៍​ខ្លាំង​ពី​បណ្តា​អ្នក​លែង​អុ​ី​ន​ធើ​រ​ណេ​ត ខណៈ​ពេល​ដែល​ប្រិ​យ​មិត្ត​ចំនួន​ទៀត​រិះគន់ ។

ឌី​ជេ​អា​លី​យ៉ា ហាក់​មិន​ចាប់អារម្មណ៍​នូវ​ការ​រិះគន់​ឡើយ ដោយ​នាង​ចាត់​ទុក​រូបភាព​នោះ​គឺជា​សិល្បៈ​របស់​នាង ដូច​ទៅ​នឹង​អ្វី​ដែល​នាង​តែងតែ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​។

តារា​កូនកាត់​អា​លី​យ៉ា បញ្ជាក់​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និក​ថា ចំពោះ​រូបភាព​មួយ​នេះ​គឺ​នាង​ផុស​ធម្មតា ប៉ុន្តែ​អ្នក​កាត់ត​ចង់​ធ្វើ​ពណ៌​ប៉ុណ្ណោះ វា​មិនមែន​អ្វី​ពិសេស​ឡើយ ។ ទាំងនេះ​គឺជា​ជា​ការ​ចូល​ចិត្ត​បែប​សាមញ្ញ​របស់​នាង​ប៉ុណ្ណោះ ។ នាង​និយាយ​ថា «​ខ្ញុំ​ស្រឡាញ់​សិល្បៈ​ទាំងអស់ មិនមែន​តែ​ភាព​សិច​ស៊ី​ទេ តែ​វា​ផ្នែក​មួយ​នៃ​ជីវិត​សិល្បៈ​របស់ខ្ញុំ » ។

អា​លី​យ៉ា បញ្ជាក់​ថា នាង​មិន​មាន​បញ្ហា​ចំពោះ​រឿង​រិះគន់​ទេ​ព្រោះ​នាង​យល់​ថា មនុស្ស​ម្នាក់​មិន​អាច​តម្រូវ​ចិត្ត​មនុស្ស​ទាំងអស់​បាន​ឡើយ ។

អា​លី​យ៉ា ហាក់​មិន​ចង់​អធិប្បាយ​អ្វី​ច្រើន​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បញ្ចេញ​រូបភាព​មួយ​នេះ​ឡើយ ដោយនៅ​ក្នុង​នោះ​នាង​បាន​បញ្ជាក់​ដោយ​ខ្លី​ចុង​ក្រោយ​ថា នេះ​ជា​ការ​ចូល​ចិត្ត​របស់​នាង ។

ជា​ការ​កត់សម្គាល់​នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​ឌី​ជេ អា​លី​យ៉ា បាន​បង្ហាញ​រូបភាព​ដ៏​សិច​ស៊ី​តាម​តាម​អ៊ីន​ធើ​រ​ណេ​ត ដោយ​កន្លង​មក​នាង​តែងតែ​បង្ហាញ​រូបភាព​ស្រ​ដៀង​គ្នា​នេះ​ជា​បន្តបន្ទាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ