ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិកបញ្ជាក់ជំហរបន្តកិច្ចសហប្រតិបត្តិវិស័យសន្តិសុខជាមួយ កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

សហរដ្ឋអាមេរិកបានអះអាងថា ខ្លួនបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាកម្ពុជា​ផ្នែក​សន្តិសុខ ព្រមទំាងការខិតខំជាបន្តនៅក្នុងការរក្សាអធិបតេយ្យភាពរបស់កម្ពុជា​។ ការអះអាងរបស់សហរដ្ឋអាមេរិកដូច្នេះ បានធ្វើឡើងក្រោយពីមានជំនួបពិភាក្សាការងារមួយ រវាង លោក W. Patrick Murphy…

សហរដ្ឋអាមេរិកបានអះអាងថា ខ្លួនបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាកម្ពុជា​ផ្នែក​សន្តិសុខ ព្រមទំាងការខិតខំជាបន្តនៅក្នុងការរក្សាអធិបតេយ្យភាពរបស់កម្ពុជា​។

ការអះអាងរបស់សហរដ្ឋអាមេរិកដូច្នេះ បានធ្វើឡើងក្រោយពីមានជំនួបពិភាក្សាការងារមួយ រវាង លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក នៅកម្ពុជា ជាមួយ​សម្តេច​ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ កម្ពុជានៅរ​សៀ​ល​ថ្ងៃទី២២ ខែកញ្ញា​នេះ ។

ក្រោយជំនួបនេះ ស្ថានទូតអាមេរិកនៅកម្ពុជា បានផ្សាយថា​« លោកឯកអគ្គរដ្ឋទូត W. Patrick Murphy មានការប្រជុំប្រកបដោយផ្លែផ្កាមួយ ជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនា​យករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដើម្បីពិភាក្សាពីវិស័យជាសក្តានុពលមួយចំនួន នៃកិច្ចសហប្រតិបត្តិការរឹងមាំ​ផ្នែកសន្តិសុខ ព្រមទាំងការខិតខំជាបន្តក្នុងការរក្សា​អធិបតេយ្យភាព​របស់ប្រទេសកម្ពុជា» ។

ចំណែកខាងភាគីកម្ពុជា តាមរយៈបណ្តាញសង្គមFacebook ផ្ទាល់របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានផ្សាយត្រឹមថា« រសៀល​ថ្ងៃ​ទី​២១​ ខែកញ្ញា​ ឆ្នាំ​២០២០​ ខ្ញុំ​បាន​ទទួល​ស្វាគមន៍​ ឯកឧត្តម​ W.Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ចូលជួបសម្តែង​ការ​គួរ​សម​ និង​ពិភាក្សាការងារ​ នៅអគារ​មិត្ត​ភាព​ ទីស្ដីការ​គណៈរដ្ឋមន្ត្រី»។

បើតាមរូបភាពដែលបង្ហាញទំាងខាងស្ថានទូតអាមេរិកប្រចំានៅកម្ពុជានិងខាងសម្តេចពិជ័យសេនា ទៀ បាញ់ សមភាគីទំាងពីរបានបង្ហាញពីភាពសិទ្ធិស្នាលនិងគ្នា ។  ការផ្សាយព័ត៌​មានពីជំនួប​លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចំានៅកម្ពុជា និងសម្តេចពិជ័យ​សេនា ទៀ បាញ់ សម្រាប់អ្នកចូលទស្សនា Facebook page របស់ស្ថានទូតអាមេរិក​បានសាទរ​ចំពោះដំណឹងជា​វិជ្ជមាននៃកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរនេះ។ ចំណែកអ្នក​ចូលទស្សនា Facebook page របស់សម្តេចពិជ័យសេនាទៀ បាញ់ ភាគច្រើនបានជួន​ពរសម្តេច​ឲ្យមានសុខភាព៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ