ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិកបង្ហាញអ្នកច្បាប់ដែល​ត្រូវធ្វើការជាមួយកម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានបង្ហាញពីសមាសភាពក្រុមអ្នកច្បាប់ ប្រចំាស្ថានទូតនៅភ្នំពេញ ដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។…

រាជធានីភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានបង្ហាញពីសមាសភាពក្រុមអ្នកច្បាប់ ប្រចំាស្ថានទូតនៅភ្នំពេញ ដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ លោក W. Patrick Murphy បានបញ្ជាក់ថា ក្រុមការងារនេះ នឹងបន្តធ្វើកិច្ចសហការជាមួយសមភាគីកម្ពុជាទៅតាមជំនាញរៀងៗខ្លួន ក្នុង​ការជំរុញកិច្ចសហប្រតិបត្តិការលើការងារអនុវត្តច្បាប់ឱ្យកាន់តែជិតស្និតថែមទៀត។

លោកឯកអគ្គរដ្ឋទូតបានស្នើក្រសួងមហាផ្ទៃ បន្តកិច្ចសហការ​ការងារនេះឱ្យកាន់តែជិតស្និតបន្ថែមទៀត ជាពិសេសរវាងកម្លាំង​អនុវត្តច្បាប់នៃប្រទេសទាំងពីរ ដើម្បីធ្វើឱ្យកាន់តែមាន​ប្រសិទ្ធភាពលើការងារពាក់ព័ន្ធនឹងកិច្ចសហការស្រាវជ្រាវ ស៊ើបអង្កេត ព្រមទាំងការងារពាក់ព័ន្ធមួយចំនួនទៀត ដូចជាការងារចុះធ្វើអធិការកិច្ច ការត្រួតពិនិត្យគោលដៅនានា ដើម្បីជួយដល់ជនរងគ្រោះជាដើម។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ ដែលតាមរយៈកិច្ច​សម្របសម្រួលរបស់ស្ថាន​ទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាកម្ពុជា ក្រុមការងាររៀបចំសេចក្ដីព្រាងច្បាប់ប្រឆាំងបទល្មើសបច្ចេកវិទ្យារបស់ក្រសួងមហាផ្ទៃបានជួបពិភាក្សាតាមប្រព័ន្ធវីដេអូ និងបានទទួលនូវការចូលរួមផ្នែក​បច្ចេកទេសពីអ្នកជំនាញច្បាប់នៃក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក និងទទួលបាន​ធាតុចូលសំខាន់ៗពីតំណាងក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាមេរិក។

សម្ដេចឧបនាយករដ្ឋមន្រ្តីបាន ស្នើដល់លោក ឯកអគ្គរដ្ឋទូតបន្តជួយគាំទ្របច្ចេកទេសដល់កិច្ចការនេះបន្តទៀត។ ចំណែកលោកទូតបានសម្ដែងកោតសរសើរ និងអបអរសាទរចំពោះលទ្ធផលនៃជំនួបពិភាក្សាការងាររវាងភាគីព្រះរាជាណាចក្រកម្ពុជា គឺក្រុមការងាររៀបចំសេចក្ដីព្រាងច្បាប់ជាមួយនឹងអ្នកជំនាញសហរដ្ឋអាមេរិក រួមទាំងក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិក។

លោក W. Patrick Murphy បានបង្ហាញការលើកទឹកចិត្ត និង​គាំទ្រកិច្ចការងារនេះទៀត និងបានសម្ដែងនូវបំណងលើការងារ​កិច្ចសហប្រតិបត្តិការពាក់ព័ន្ធមួយចំនួនទៀតដែលស្ថិតនៅក្នុងក្របខណ្ឌនៃការងារអនុវត្តច្បាប់នេះ។

ការពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការផ្នែកច្បាប់នេះ បានធ្វើឡើងកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២០នៅទីស្តីការក្រសួងមហាផ្ទៃ ដែលក្នុងជំនួប​នោះភាគី​ទំាងពីបានពិភាក្សារការងារជាច្រើន​ផ្សេងទៀត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ