ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាធំ២គ្រឿង… ជល់គ្នាយ៉ាង​សាហា.វ​

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា រថយន្ត​​២​​គ្រឿង​បាន​បុក​គា្ន​​យ៉ាង​​ពេញទំហឹង​ និង​បន្ត​បុក​ចូល​សំ​យ៉ាប​ផ្ទះ​​ពលរដ្ឋអស់​មួយ​​ខ្ន​ង​ទៀត បណ្តាលឱ្យ​រង​ការ​ខូចខាត​​ និង​ខូច​ទ្រព្យ​​សម្បត្តិ​មួយ​ចំនួន និងថែម​ទាំងមានមនុស្សម្នាក់​​រង​របួសធ្ងន់ និង​​អ្នកបើកបរ​របួស​​ស្រាល ។…

ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា រថយន្ត​​២​​គ្រឿង​បាន​បុក​គា្ន​​យ៉ាង​​ពេញទំហឹង​ និង​បន្ត​បុក​ចូល​សំ​យ៉ាប​ផ្ទះ​​ពលរដ្ឋអស់​មួយ​​ខ្ន​ង​ទៀត បណ្តាលឱ្យ​រង​ការ​ខូចខាត​​ និង​ខូច​ទ្រព្យ​​សម្បត្តិ​មួយ​ចំនួន និងថែម​ទាំងមានមនុស្សម្នាក់​​រង​របួសធ្ងន់ និង​​អ្នកបើកបរ​របួស​​ស្រាល ។ ហេតុ​ការណ៍​​នេះ ​​កើតឡើង​នៅ​វេលា​ម៉ោង​០៥ និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ​សីហា ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​​​៥ ត្រង់​ចំណុច​ភូមិ​ថ្មកែវ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ។​

បើតាម​សមត្ថកិច្ច​ឱ្យដឹងថា ​រថយន្ត​យី​ឌុ​​ប​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ​ ពាក់​ស្លា​ក​លេខ​ភ្នំពេញ​ 3A.2014 អ្នកបើកបរ​​ឈ្មោះ​មឿ​ន ពុ​ទ្ធា​ ​អាយុ​​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ផ្សារ​ព្រុំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្តបន្ទាយមានជ័យ ធ្វើដំណើរ​​​មក​ដល់​ចំណុច​កើត​ហេតុ​​បានរេ​​ចង្កូត​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ពាក់​ស្លាក​លេខ​ភ្នំពេញ​4A-4442 បើកបរ​ដោយ​ឈ្មោះ​ជួន ចាន់​រើ​ន អាយុ​៣៦​ឆ្នាំ បណ្តាល​ឱ្យ​ជ្រុល​ទៅ​បុក​សំ​យ៉ាប​ផ្ទះ​ពលរដ្ឋម្នាក់​ឈ្មោះ​ឃឹម ចាន់​ធី អាយុ​៤២​ឆ្នាំ ។ ​​អ្នកបើកបរ​ឈ្មោះ​ជួន ចាន់​រើ​ន បាន​រង​របួសធ្ងន់​កៀប​​ជាប់​កាប៊ី​ន​រថយន្ត ទំរាំ​គាស់​យក​បាន​ប្រើ​ពេល​យ៉ាង​យូ ។ ចំណែក​អ្នកបើកបរ​ឈ្មោះ​មឿ​ន ពុ​ទ្ឋា រង​របួស​ស្រាល​បាន​រត់គេច​ខ្លួន​បាត់ ។​ គួរបញ្ជាាក់ថា ​រថយន្ត​ទាំង២គ្រឿងនេះ ​បានរងការ​​ខូចខាត​ផ្នែក​កាប៊ី​ន​មុខ​ស្ទើ​រ​ទាំងស្រុង​ដូច​គ្នា ។​