ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិវឌ្ឍន៍បឹងកន្សែងប៉ះពាល់សណ្ឋាគារលំនៅដ្ឋានមួយចំនួន

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ អាជ្ញាធរខេត្តរតនគិរី បានធ្វើការអភិវឌ្ឍបឹងកន្សែង ក្រុងបានលុង នៅក្នុងនោះមានការពង្រីកផ្លូវជុំវិញបឹងជាដើម ។ ការពង្រីកផ្លូវដែលពលរដ្ឋមួយចំនួនបានលើកឡើងថាបានធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មមួយចំនួន ដូចជា សណ្ឋគារ…

ខេត្តរតនគិរី ៖ អាជ្ញាធរខេត្តរតនគិរី បានធ្វើការអភិវឌ្ឍបឹងកន្សែង ក្រុងបានលុង នៅក្នុងនោះមានការពង្រីកផ្លូវជុំវិញបឹងជាដើម ។ ការពង្រីកផ្លូវដែលពលរដ្ឋមួយចំនួនបានលើកឡើងថាបានធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មមួយចំនួន ដូចជា សណ្ឋគារ ភោជនីយដ្ឋាន និងលំនៅដ្ឋានពលរដ្ឋមួយចំនួន ។

លោកស្រី ចិន្តា ក្លេ ម្ចាស់សណ្ឋាគារ Terres Rouges ដែលគេស្គាល់ថាជា «ផ្ទះក្រហម» ជាសណ្ឋាគារមួយធំនៅក្នុងខេត្តនេះ បាននិយាយថា ​មានពលរដ្ឋប្រមាណ៤៥គ្រួសារ និងសណ្ឋាគារលោកស្រីផង បានទទួលរងផលបះពាល់ពីការអភិវឌ្ឍនោះ ។ លោកស្រីបានបញ្ជាក់ថាពលរដ្ឋមិនជំទាស់ការអភិវឌ្ឍនោះទេ ប៉ុន្តែការអភិវឌ្ឍនេះបានប៉ះពាល់ខ្លំាងដល់ជីវភាពពលរដ្ឋ។

ជាប្រធាន ​មូលនិ​ធិ​អភិរក្ស​ដំរី​ខ្មែរ​ ​អៃ​រាវ​ត្តា​ ផងនោះ លោកស្រី​ ​ចិន្តា​ ​ក្លេ​ បានលើកឡើងថា«​ នាងខ្ញុំមិនជំទាស់នឹងគម្រោងពង្រីកផ្លូវទេ ។ ប៉ុន្តែគម្រោងនេះ កើតក្រោយការវិនិយោគរបស់ខ្ញុំ ។ ហេតុដូចនេះហើយគណៈកម្មការខេត្តគួរតែធ្វើផ្លូវវៀងដើម្បីបញ្ចៀសគេចអោយផុតរបងសណ្ឋាគារ» ។

លោកស្រីបានបញ្ជាក់ថា ប្រជាជនរងគ្រោះទាំង៤៥គ្រួសារ ចង់ទាមទារតវ៉ាដែរ តែពួកគាត់មានការភ័យខ្លាច ។ បានត្រឹមតែស្រក់ទឹកភ្នែក បង្ខំចិត្តយល់ព្រមទាំងក្តុកក្តួល ព្រោះគ្មានលទ្ធភាពបពញ្ចេញយោបល់បាន។

សណ្ឋាគារ Terres Rouges បានវិនិយោគនៅខេត្តរតនគិរីតំាងពីឆ្នាំ១៩៩៩មក។ រដ្ឋបាលខេត្តរតនគិរីមិនអាចទាក់ទាងបានដើម្បីសូមការពន្យល់ទេនៅចុងសប្តាហ៍នេះ ។

បឹង​កន្សែង​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ។ ជាកន្លែងលំហែកាយបែបធម្មជាតិពេញនិយមរបស់ពលរដ្ឋក្នុងខេត្តអ្នកទេសចរដែលបានទៅដល់ទឹកដីបៃតងនេះ។ ​ដោយសារតែមានការអភិវឌ្ឍនិងមានភ្ញៀវចូលទៅដល់ទឹកដីខេត្តរតនគិរីកាន់តែច្រើន ជុំវិញផ្ទៃបឹងបានបង្កើតជាកន្លែងលក់ដូរ ភោជនីយដ្ឋានច្រើនឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ