ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បុរស​ចូល​ចិត្ត​លាក់​លុយ​ប្រពន្ធ ?

6 ឆ្នាំ មុន

មាន​បុរស​ជា​ច្រើន​បាន​ទទួលស្គាល់​ថា ពួក​គេ​បាន​លួចលាក់​លុយ​ខ្លះ​ពី​ប្រពន្ធ ដើម្បី​ការ​ប្រើប្រាស់​ចាំបាច់​សម្រាប់​ផ្ទាល់ខ្លួន​។ ហេតុផល​ជា​ច្រើន​ត្រូវ​បាន​លើក​ឡើង​ចំពោះ​ការ​លាក់​លុយ​នេះ​។ ប៉ុន្តែ​តើ​ការ​លាក់​លុយ​នេះ​ជា​អំពើ​ល្អ ឬ​យ៉ាងណា ? ក្នុង​ជីវិត​ប្តី​ប្រពន្ធ គេ​តែងតែ​ទាមទារ​ឱ្យ​មានការ​ស្មោះត្រង់​នឹង​គ្នា និង​មានការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក​ជាដើម…

មាន​បុរស​ជា​ច្រើន​បាន​ទទួលស្គាល់​ថា ពួក​គេ​បាន​លួចលាក់​លុយ​ខ្លះ​ពី​ប្រពន្ធ ដើម្បី​ការ​ប្រើប្រាស់​ចាំបាច់​សម្រាប់​ផ្ទាល់ខ្លួន​។ ហេតុផល​ជា​ច្រើន​ត្រូវ​បាន​លើក​ឡើង​ចំពោះ​ការ​លាក់​លុយ​នេះ​។ ប៉ុន្តែ​តើ​ការ​លាក់​លុយ​នេះ​ជា​អំពើ​ល្អ ឬ​យ៉ាងណា ?

ក្នុង​ជីវិត​ប្តី​ប្រពន្ធ គេ​តែងតែ​ទាមទារ​ឱ្យ​មានការ​ស្មោះត្រង់​នឹង​គ្នា និង​មានការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក​ជាដើម ដើម្បី​ឱ្យ​ពួក​គេ​អាច​រស់នៅ​ជាមួយ​គ្នា​ដោយ​សេចក្តីសុខ​។ ពាក្យ​ស្មោះ​ត្រង់នេះ មាន​សារសំខាន់​ចំពោះ​ជីវិត​អាពាហ៍ពិពាហ៍​។ ប៉ុន្តែ​មាន​បុរស​តិចតួច​ប៉ុណ្ណោះ ដែល​អាច​រក្សា​ភាព​ស្មោះត្រង់​គ្រប់​យ៉ាងនេះ​ជូន​ប្រពន្ធ ។ ភាព​ស្មោះត្រង់​ខ្លះ​ត្រូវ​បាន​បោះបង់​ចោល ដើម្បី​រក្សា​ការពារ​មិន​ឱ្យ​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ ខណៈ​ដែល​ភាព​ស្មោះត្រង់​ខ្លះ​ទៀត​ត្រូវ​បោះបង់ ដើម្បី​ការ​សប្បាយ​ផ្ទាល់ខ្លួន​របស់​បុរស​ជា​ប្តី​ ។

ប្រពន្ធ​តែងតែ​ប្រាថ្នា​ចង់ឱ្យ​ប្តី​មាន​ភាព​ស្មោះត្រង់​ចំពោះ​បញ្ហា​លុយកាក់ និង​រឿង​ផ្សេង​ៗ​ទៀត​។ ប៉ុន្តែ​បុរស​ជា​ប្តី​ពិបាក​នឹង​ប្រតិបត្តិ​ខ្លួន ដើម្បី​រក្សា​ភាព​ស្មោះត្រង់​ផ្នែក​លុយកាក់​ណាស់​។ បុរស​ជា​ច្រើន​លើក​ហេតុផល​ថា ពួក​គេ​លាក់​លុយ​ប្រពន្ធ ពីព្រោះ​ពួក​គេ​ពិបាក​ទារ​លុយ​ពី​ប្រពន្ធ​យក​មក​ប្រើប្រាស់​សម្រាប់​ការ​ជួយ​ដល់​ឪពុក​ម្តាយ ឬ​ក៏​បងប្អូន​របស់​ខ្លួន​។ ពួក​គេ​ទម្លាក់​កំហុស​ថា ប្រពន្ធ​បាន​លុយ​ចូល​ហើយ​មិន​ចង់​ចេញ​វិញ​ទេ​។ ដូច្នេះ​ពួក​គេ​លាក់​លុយ ពីព្រោះ​តែ​មិន​ចង់​ឈ្លោះ​ជាមួយ​ប្រពន្ធ​នៅ​ពេល​ដែល​ត្រូវការ​លុយ​សម្រាប់​ជួយ​ដល់​ឪពុក​ម្តាយ ​។

ដូច្នេះ​ដើម្បី​ឱ្យ​មាន​ភាព​ស្មោះត្រង់​លុយកាក់​នេះ​ពី​បុរស​ជា​ប្តី​នោះ ស្ត្រី​ជា​ប្រពន្ធ​ក៏​គួរតែ​ពិចារណា​ឡើង​វិញ​ថា តើ​ប្តី​លាក់​លុយ ពីព្រោះ​ខ្លួន​បាន​លុយ​ចូល​ហើយ​មិន​ចង់​ចេញ​វិញ សម្រាប់​លោក​ប្តី​ប្រើប្រាស់​ជួយ​ឪពុក​ម្តាយ ឬ​បងប្អូន ឬ​យ៉ាងណា? ការ​មានចិត្ត មាន​ថ្លើម​ពី​ប្រពន្ធ​នៅ​ក្នុង​ការ​ជួយ​ដល់​ឪពុក​ម្តាយ​របស់​ប្តី​នឹង​អាច​ធ្វើ​ឱ្យ​ខាង​បុរស​ជា​ប្តី​បោះបង់​ទម្លាប់​អាក្រក់​នៃ​ការ​លាក់​លុយ​នេះ​ ។

ប៉ុន្តែ​បើសិនជា​បុរស​ជា​ប្តី​លាក់​លុយ ពីព្រោះ​តែ​ចង់​សប្បាយ​ខាងក្រៅ​ផ្ទះ​វិញ វា​នឹង​ជា​ទ​ង្វើ​ដ៏​ខុសឆ្គង​សម្រាប់​បុរស​។ ដូច្នេះ​បុរស​ជា​ប្តី​ត្រូវ​តែ​កែប្រែ​ចរិត​នេះ ដើម្បី​ចៀសវាង​ជម្លោះ​ជាមួយ​ប្រពន្ធ​នៅ​ពេល​ដែល​រឿង​បែកធ្លាយ​ដឹង​ដល់​ប្រពន្ធ​​ ៕