ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បានជា CR7 មិន​ចង់ឱ្យ Gareth Bale លេង​ជា​ជម្រើស​ដំបូង​វគ្គ​ផ្តាច់ព្រ័ត្រ​ឆេ​ម​ពាន

6 ឆ្នាំ មុន

Cristiano Ronaldo ហើយនឹង​មិត្ត​រួម​ក្រុម​ដទៃ​ទៀត​នៅ​ក្នុង​ក្រុម​អធិរាជ​ស Real Madrid គឺ​ត្រូវ​បាន​រាយការណ៍​ថា គឺ​ពួក​គេ​ចង់ឱ្យ​កីឡាករ Isco ចូល​លេង​ជា​ជម្រើស​ដំបូង​ជំនួស Gareth…

Cristiano Ronaldo ហើយនឹង​មិត្ត​រួម​ក្រុម​ដទៃ​ទៀត​នៅ​ក្នុង​ក្រុម​អធិរាជ​ស Real Madrid គឺ​ត្រូវ​បាន​រាយការណ៍​ថា គឺ​ពួក​គេ​ចង់ឱ្យ​កីឡាករ Isco ចូល​លេង​ជា​ជម្រើស​ដំបូង​ជំនួស Gareth Bale នៅ​ក្នុង​ជំនួប​ជាមួយ​ក្រុម​សេះបង្កង Juventus នៅ​វគ្គ​ផ្តា​ល់​ព្រ័ត្រ​ពានរង្វាន់ Champions League ដែល​នឹង​ត្រូវធ្វើ​ឡើង​នៅ​ទី​ក្នុង​ទីក្រុង Cadiff នា​ពេល​ខាង​មុខ​នេះ ។ បន្ទាប់​ពី​ខ្សែបម្រើ​ស្លាប Gareth Bale បាន​ខក​ខាត​ក្នុង​ការ​ប្រកួត​ជា​ច្រើន​ដោយសារ​តែ​បញ្ហា​របួស​របស់​ខ្លួន​នា​ពេល​កន្លង​មកនេះ ។ ជំនួស​ដោយ​ការ​ដាក់ Isco ដើម្បី​ជំនួស​ដំណែង​របស់ Gareth Bale ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក Zinedine Zidane ដោយ​បាន​ស៊ុត​ប​ញ្ជូ​ល​ទី​បាន​ចំនួន​១០​គ្រាប់ និង​បញ្ជូន​បាល​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាន​ចំនួន​៩​ដង​ក្នុង​ការ​បង្ហាញខ្លួន​ចំនួន​៣០​លើក ។

តាម​ប្រភព​ពី DailyStar បាន​ចុះ​ផ្សាយ​ថា «​កីឡាករ​ល្អ​ៗ​នៅ​ក្នុង​ក្រុម​អធិរាជ​ស Real Madrid គឺ​ចង់ឱ្យ Isco ចូល​លេង​ជំនួស Gareth Bale ដែល​ត្រូវ​ប្រកួត​ទល់​ជាមួយ​ក្រុម​យក្ស​មក​ពី​អ៊ី​តា​លី Juventus ។ អ្នក​ទាំងអស់​គ្នា​ដឹង​ហើយ​ថា នរណា​ដែល​សាក​សម​ក្នុង​ជំនួប​នេះ (Real Madrid Vs Juventus) ។ កំពូល​កីឡាករ Cristiano Ronaldo នឹង​សហការ​ជាមួយ​កីឡាករ Macelo និង​ខ្សែការពារ​កណ្តាល Sergio Ramos រីឯ Gareth Bale នឹង​អង្គុយ​នៅ​ក្នុង​កៅអី​បម្រុង​» ។

សូម​បញ្ជាក់​ផង​ដែរ​ថា កីឡាករ Gareth Bale គឺ​ត្រូវ​បាន​រង​របួស​នៅ​ពេល​ដែល​ប្រកួត​ជាមួយ​ក្រុម​យក្ស​អា​ល្លឺ​ម៉​ង់ Bayern Munich ដែល​តម្រូវ​ឱ្យ Zinedine Zidane បង្ខំចិត្ត​ត្រូវ​ដក​រូបគេ​ចេញ​នៅ​តង់​ទី​មួយ​នៃ​ការ​ប្រកួត ។ ពិតប្រាកដ​ណាស់​ក្រុម​អធិរាជ​ស Real Madrid កំពុង​តែ​រៀបចំ​យុទ្ធសាស្ត្រ​ក្នុង​ការ​ការពារ​តំណែង​ជើង​ឯង​ពានរង្វាន់ UEFA Champions League នេះ​ផង ដែល​គូរ​ប្រកួត​ដែល​គេ​ត្រូវ​ប៉ះ​នោះ​គឺ​មិន​អាច​ធ្វេសប្រហែស​បាន​នោះ​ឡើយ ពោល​គឺ​ពួក​គេ​(Juventus) មុន​ឡើង​មក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ជួប Real Madrid នោះ​គឺ​បាន​ទម្លាក់​ក្រុម​ខ្លាំង​អស់​ជា​ច្រើន​មក​ហើយ ។ យ៉ាងណាមិញ​កីឡាករ Gareth Bale ក៏​កំពុង​សម្លឹង​មើល​ឱកាស​បាន​លេង​ជា​ជម្រើស​ដំបូង​ផង​ដែរ​នៅ​ក្នុង​ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយ​ក្រុម​សេះបង្កង Juventus នេះ ដោយសារ​តែ​ការ​ប្រកួត​នោះ​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ទឹកដី​របស់​កីឡាករ​សញ្ជាតិ Wale នោះ​ផង​ដែរ ប៉ុន្តែ​ស្ថានភាព​នេះ​គឺ​វា​ពិតជា​មានការ​ពិបាក​សម្រាប់​គ្រួ​បង្វឹក Zinedine Zidane ដែល​ទើបតែ​ដឹកនាំ​ក្រុម​អធិរាជ​ស​លើក​ពាន​កំពូល Laliga ថ្មី​ៗ​នេះ ថា​ត្រូវ​សម្រេចចិត្ត​បែប​ណា​រវាង Isco និង Gareth Bale ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នា​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៧ ខាង​មុខ​នេះ ៕