ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ស្លា.ប់​ហើយ​រស់​វិញ» ភ្ញាក់ផ្អើល​ពេញ​ប្រទេស​ចិន

6 ឆ្នាំ មុន

ក្រុម​គ្រួសារ​មានការ​ភ្ញាក់ផ្អើល​នៅ​ពេល​លោកតា​ដែល​ស្លាប់​ដាក់​ក្នុង​មឈូស​រយៈពេល​៨​ម៉ោង​ទៅ​ហើយ បែរជា​ដឹងខ្លួន​នៅ​កណ្តាល​ពិធី​បុណ្យសព ហើយ​គោះ​ក្តារ​មឈូស ។ លោកតា​ ហួង មីង​ឈៀន អាយុ​៧៥​ឆ្នាំ ធ្វើ​ឱ្យ​កូនចៅ​ភ្ញាក់ផ្អើល ខណៈ​គាត់​ដឹងខ្លួន​ស្រែកហៅ​កូនចៅ​ដូច​សព្វដង​ចេញពី​ក្នុង​មឈូស…

ក្រុម​គ្រួសារ​មានការ​ភ្ញាក់ផ្អើល​នៅ​ពេល​លោកតា​ដែល​ស្លាប់​ដាក់​ក្នុង​មឈូស​រយៈពេល​៨​ម៉ោង​ទៅ​ហើយ បែរជា​ដឹងខ្លួន​នៅ​កណ្តាល​ពិធី​បុណ្យសព ហើយ​គោះ​ក្តារ​មឈូស ។

លោកតា​ ហួង មីង​ឈៀន អាយុ​៧៥​ឆ្នាំ ធ្វើ​ឱ្យ​កូនចៅ​ភ្ញាក់ផ្អើល ខណៈ​គាត់​ដឹងខ្លួន​ស្រែកហៅ​កូនចៅ​ដូច​សព្វដង​ចេញពី​ក្នុង​មឈូស ។ ហេតុការណ៍​នោះ​កើង​ឡើង​នៅ​ភូមិ​មួយ​ក្នុង​ខេត្ត​ស៊ី​ឈួ​ន ភាគ​ខាងលិច​ឆៀង​ខាងត្បូង​ប្រទេស ចិន ។ «The Sun» ផ្សាយ​ថា កូនចៅ​ចំ​នួួ​ន​១០​នាក់​ដែល​នៅ​ថែរក្សា បាន​សន្មត​ស្របគ្នា​ថា លោកតា​ស្លាប់​ទៅ​ហើយ ព្រោះ​ដងខ្លួន​រឹង និង​ចុងដៃ​-​ជើង​ត្រជាក់ ។

ឃើញ​ដូច្នោះ​ពួក​គេ​យក​សព​លោកតា​ដាក់​ក្នុង​មឈូស និង​រៀបចំ​ពិធី​បុណ្យសព ដោយ​មាន​អ្នកស្រុក​ចូលរួម​ច្រើន​កុះករ ។ មឈូស​សព​លំអ​ដោយ​កម្រងផ្កា និង​ស្លាក​កាន់ទុក្ខ​ស្រប​តាម​ប្រពៃណី ។ ក្រោយ​ពី​សព​លោកតា​ដាក់​ក្នុង​មឈូស​អស់​រយៈពេល​៨​ម៉ោង​ក៏​មានរឿង​ចម្លែក​កើតឡើង គឺ​គម្រប​មឈូស​របើក​ចេញ ហើយ​លោកតា​ដែល​ស្លាប់​ក្រោក​អង្គុយ​សួរនាំ​កូនចៅ​ថា  «​កើត​មានរឿង​អី ពួក​ឯង​រៀបចំ​បុណ្យសព​យើង​មែន​ទេ​!» ។

ខណៈ​លោកតា​ក្រោក​អង្គុយ អ្នកចូលរួម​បុណ្យ​ភិតភ័យ ព្រោះ​យល់​ថា ខ្មោចលង ។ គ្រានោះ កូនប្រុស​បានរ​ត់ទៅ​មឈូស​លើក​បី​ឪពុក​ដាក់​លើ​គ្រែ ហើយ​សុំ​ទោស​ថា «​កូន​គ្មាន​តាំងចិត្ត​ទេ ស្មាន​តែ​លោកឪពុក​ស្លាប់​» ។ លោកតា​រូប​នោះ​សម្រាន្ត​លើ​គ្រែ ហើយ​អាច​ទទួលទាន​បបរ និង​អាច​និយាយ​ជាមួយ​កូនចៅ​បាន​គឺ​វា «​ហាក់ដូចជា​ស្លាប់​ហើយ​រស់​វិញ​»៕