ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់លើបង្គង…ក្រោយពីរួមរ័កជាមួយសង្សារពេលព្រឹកព្រលឹម

6 ឆ្នាំ មុន

តៃវ៉ាន់ ​៖ ​​ប្រភពពី Viral4real​ ​បាន​ឱ្យ​ដឹង​ថា យុវជន​​​​​​តៃវ៉ាន់ម្នាក់​ បាន​ដាច់​សរសៃឈាម​ខួរក្បាល​​ស្លាប់ភ្លាមៗ ​ខណៈ​​​កំពុង​រួមភេទ​​ជាមួយ​​មិត្ត​ស្រី នៅពេល​​ព្រលឹម​ស្រាង​ៗ ​។…

តៃវ៉ាន់ ​៖ ​​ប្រភពពី Viral4real​ ​បាន​ឱ្យ​ដឹង​ថា យុវជន​​​​​​តៃវ៉ាន់ម្នាក់​ បាន​ដាច់​សរសៃឈាម​ខួរក្បាល​​ស្លាប់ភ្លាមៗ ​ខណៈ​​​កំពុង​រួមភេទ​​ជាមួយ​​មិត្ត​ស្រី នៅពេល​​ព្រលឹម​ស្រាង​ៗ ​។ ជនរងគ្រោះ​ខាងលើ​អាយុ​២២​ឆ្នាំរូបនេះ ត្រូវ​​គេ​ស្គាល់​ថា​ មានត្រកូល Huang ដោយគាត់កំពុ​ងរួមភេទ​​ជាមួយ​មិត្ត​ស្រី​​ខ្លួនមាន​​អាយុ​២០​ឆ្នាំ ដែល​មាន​ត្រកូល Fu នៅ​វេលា​ម៉ោង​៥​​ព្រឹក​ព្រលឹមនោះ ​។

បើតាម​​​មិត្ត​ស្រី​​បានឱ្យ​ដឹងថា​ Huang បាន​ចាប់ផ្តើម​បែក​ញើស​​ខ្លាំង​ខុសពី​ធម្មតា និង​មាន​ភាព​លំបាក​ក្នុង​ការ​ដកដង្ហើម​ផងដែរ​ ។ ​​ភ្លាម​​នោះ គាត់​ក៏​​​បាត់បង់​ស្មារតី​ដេក​ដួល​​លើ​គ្រែ​មួយ​ទំហឹង​ ។ Huang បាន​ផុតដង្ហើម នៅ​ពេល​ដឹក​តាម​ផ្លូវ​ទៅកាន់​​មន្ទីរពេទ្យ​។

លោក​គ្រូពេទ្យ​​គិត​ថា លោក Huang ប្រហែលជា​ស្លាប់​ដោយសារ​ដាច់​សរសៃឈាម​ខួរ​ក្បាល ឬ​ក៏​ដោយសារ​តែជំងឺ​​គាំងបេះដូង​។ ប៉ុន្តែ​​ជាមួយ​គ្នា​នេះ​ គ្រូពេទ្យ​ក៏​កំពុង​រក​មើល​ថា ​តើ​ការ​បាត់​បង់ជីវិត​នេះ បង្ក​​មក​ពី​បញ្ហា​អាកាសធាតុ​ត្រជាក់​ដែរ​ឬ​អត់​? ប្រធាន​ផ្នែក​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរពេទ្យ Keelung Chang Gung Memorial គឺ​លោក​វេជ្ជបណ្ឌិត Shih បាន​ប្រាប់​មហាជន​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ ចំពោះ​អាកាសធាតុ​ត្រជាក់​ ។ ពួក​គេ​គួរតែចៀស​វាងឱ្យ​​បាន​នូវ​ការ​រួម​ភេទ​ទាំង​​កម្រោល ដោយ​ជំនួស​វិញ​ជា​ការ​​កំ​ដៅ​សាច់ដុំ​ម្តង​​បន្តិច​ៗ មុន​ពេល​ធ្វើ​ប្រតិបត្តិការ​ ៕