ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​សាច់​សខ្ចី​ជនជាតិ​អូស្ត្រាលី​ដែល​ជា​សង្សារ​នឹង​គ្នា​ទើប​ចេញពី​ក្លឹ​ប​ក៏​…

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​ជនជាតិ​អូស្ត្រាលី​២​នាក់​ទើបតែ​ចេញពី​ក្លឹ​ប​កម្សាន្ត​វិញ​ត្រូវ​ជនសង្ស័យ​ឆក់​កា​បូប​ស្ពាយ​បាន​សម្រេច​ហើយ​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​ទាប​ភ្លឺ​ឈាន​​ចូល​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​កែង​ផ្លូវ​១៤៤ ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​​ថ្មី​៣ ខណ្ឌដូនពេញ ។…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​ជនជាតិ​អូស្ត្រាលី​២​នាក់​ទើបតែ​ចេញពី​ក្លឹ​ប​កម្សាន្ត​វិញ​ត្រូវ​ជនសង្ស័យ​ឆក់​កា​បូប​ស្ពាយ​បាន​សម្រេច​ហើយ​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​ទាប​ភ្លឺ​ឈាន​​ចូល​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​កែង​ផ្លូវ​១៤៤ ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​​ថ្មី​៣ ខណ្ឌដូនពេញ ។

ស្ត្រី​ជនជាតិ​អូស្ត្រាលី​ជា​ម្ចាស់​កាបូប​មានឈ្មោះ Ellen Mellssa Iynrg អាយុ​​២៣​ឆ្នាំ ស្នាក់​នៅ​សណ្ឋា​គារ Payillion ផ្លូវ​១៩ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។ រីឯ​ម្នាក់​ទៀត​មិន​​ស្គាល់​អត្តសញ្ញាណ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ខ្លួន​ទាំង​២​នាក់​ត្រូវជា​សង្សារ​នឹង​គ្នា​ទើបតែ​ចេញ​មក​ពី​ក្លឹ​ប​នៅ​ម្តុំ​ផ្សារ​សូ​រិ​យា​ម៉​ល លុះ​ពេល​ដែល​ពួក​គេ​ចេញ​មក​វិញ​គោល​បំណង​​ដើរទៅ​សណ្ឋាគារ​ដែល​ស្នាក់​នៅ​វិញ​ដោយ​ធ្វើ​ដំណើរ​មក​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ក្នុង​ទិស​ដៅ​​ពី​ជើង​ទៅ​ត្បូង ខណៈ​កំពុង​តែ​ដើរ​ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្តុ​ប​ពី ពណ៌​ខ្មៅ មិន​​ចាំ​ស្លាក​លេខ​បាន​ជិះ​មក​ជិត​ហើយ​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​របស់​ស្ត្រី​ជនជាតិ​អូស្ត្រាលី​២​នាក់​បាន​​សម្រេច​ហើយ​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​នៅ​ក្នុង​កាបូប​របស់​ជន​រង​គ្រោះ​ដែល​បាត់​ក្នុង​នោះ​មាន​កាំ​​មេ​រ៉ា​ចំនួន​១, ទូរស័ព្ទ​ដៃ​ម៉ាក IPhone 5 មួយ​គ្រឿង​, លុយ​ចំនួន​៤៥​ដុល្លារ រួម​នឹង​សម្ភារ​មួយ​ចំនួន​ទៀត ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ផ្សារ​ថ្មី​៣​ដើម្បី​​ឱ្យ​សមត្ថកិច្ច​តាម​ចាប់​ជនសង្ស័យ ៕