ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រីស្អាតធ្វើដាក់សង្សារខ្លួន​ដោយនឹកស្មាន​ដល់​សោះ…តែក្រោយដឹងការពិតស្ទើរឱ្យនាងក្អួតឈាម

6 ឆ្នាំ មុន

ចិន ​៖ បច្ចុប្បន្ន​នេះ ការ​ផិតក្បត់​​​ស្នេហា​​មានការ​កើត​ឡើងជា​​ញឹកញាប់​​ណាស់ ដែល​ធ្វើ​​ឱ្យ​​ទាំង​ខាង​​បុរស និង​ខាង​នារី (​ជា​ពិសេស​នារី​) នៅមាន​អារម្មណ៍​​សង្ស័យថា ​​ដៃគូ​របស់​ខ្លួន​​ចាប់ផ្តើម​ប្តូរ​អត្ត​ច​រិ​ត ​និង​កាយវិការ​…

ចិន ​៖ បច្ចុប្បន្ន​នេះ ការ​ផិតក្បត់​​​ស្នេហា​​មានការ​កើត​ឡើងជា​​ញឹកញាប់​​ណាស់ ដែល​ធ្វើ​​ឱ្យ​​ទាំង​ខាង​​បុរស និង​ខាង​នារី (​ជា​ពិសេស​នារី​) នៅមាន​អារម្មណ៍​​សង្ស័យថា ​​ដៃគូ​របស់​ខ្លួន​​ចាប់ផ្តើម​ប្តូរ​អត្ត​ច​រិ​ត ​និង​កាយវិការ​ ​ដែល​ពេល​ខ្លះ​សូ​ម្បី​តែ​ធ្វើ​អ្វី​ប្លែក​ៗ ក៏​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​​​ដែរ​ ។

តាម​ប្រភពពី Viral4real ​រវាង​​គូស្នេហ៍​មួយ​គូ​បាន​ធ្វើ​ឱ្យ​​កើតរឿង​​​​នឹក​ស្មាន​មិន​​ដល់មួយ ​ព្រោះ​យុវតី​ម្នាក់មាន​អាយុ​២៣​ឆ្នាំ ឈ្មោះ Lin Tan លួច​សង្ស័យ​មិត្ត​ប្រុស​​របស់​នាង​​តាំងពី​យូរណាស់​មក​​ហើយ​ ។ នាង​គិត​ថា មិត្ត​ប្រុស​កំពុង​តែ​ក្បត់ចិត្ត​​​នាង ទៅ​មាន​ស្រី​ថ្មី។ លោក De Wu ដែល​ជា​មិត្ត​ប្រុស​របស់​នាង បាន​ខុស​ពាក្យ​សន្យា​ជ្រុលខ្លួន​មក​ផ្ទះ​​យឺត​​មួយ​​ថ្ងៃ​ ត្រូវនាង​​​គិត​ថា សង្សារ​របស់​នាង​ពិតជា​លួច​មាន​ស្រី​មែន ​។ តាំងពី​ពេល​នោះ​​មក នាង​ខឹង​យ៉ាង​ខ្លាំង ហើយ​បាន​រៀប​គម្រោងការ​សងសឹក​ទៅ​លើ​សង្សារ​របស់​នាង​។

នាង Lin បាន​​ទៅ​ទិញ​សំឡី​អនាម័យ​ខ្នាត​​ធំ​៣០​កញ្ចប់ យក​​មក​បិទ​ជាប់​ទៅ​នឹង​រថយន្ត​​​សង្សារ​នាង ដែល​បាន​ជួល​គេ​យក​មក​​ជិះ​។ មិន​​ត្រឹមតែ​ប៉ុណ្ណោះ នាង​បាន​ថតរូប​បង្ហោះ​​ចូល​ក្នុង​ប្រព័ន្ធ​បណ្តាញ​សង្គម ហើយ​បាន​ទទួល​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ ។ ​គ្រាន់តែ​មិត្ត​ប្រុស​​​​នាង​មក​ដល់​ផ្ទះ​ភ្លាម ​គាត់​ក៏​ស្រឡាំងកាំង ហើយរ​ត់ទៅ​ពន្យល់​ប្រាប់​រឿង​អ្វី​ៗ​ទាំងអស់ ដែល​មិត្ត​ស្រី​របស់​គាត់​យល់​ច្រឡំ​នោះ ។ តាម​ពិត​​ទៅ មិត្ត​ប្រុស​របស់​នាង​មក​ផ្ទះ​យឺត ​​ដោយសារ​តែ​គាត់​កំពុង​តែ​រៀប​គម្រោង​ធ្វើ​ពិធី​ខួបកំណើត​ឱ្យ​នាង ដោយ​មិន​បាន​ប្រាប់​មុន​ ។ គាត់​បាន​បង្ហាញ​សំបុត្រ​កក់​ភោជនីយដ្ឋាន​ដល់​នាង​ទៀត​ផង​ ។ នាង​​ពិតជា​ខុស​ខ្លាំង​ណាស់ ដែល​ធ្វើ​​ចំពោះ​មិត្ត​ប្រុស​របស់​នាង​​ដូច្នេះ​។ អ្វី​ដែល​សំខាន់ គឺ​រថយន្ត​ដែល​មិត្ត​ប្រុស​របស់​នាង​ជួល​នោះ​​ តើ​មាន​នរណា​គេ​ហ៊ាន​ជួល​ទៀត​ទេ?