ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាយ​ទុក្ខ​ទៅ​ទាំង​ស្លា.ប់​បិទ​ភ្នែក​មិន​ជិត​…​តើ​លោក​អ៊ិ​ត សេដ្ឋា លំបាក​វេទនា​យ៉ាងណា​​?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​អ៊ិ​ត សេដ្ឋា បាន​ទទួលមរណភាព​ហើយ​ក្នុង​វ័យ​៤៧​ឆ្នាំ ។ មរណ​ភាព​របស់​លោក កាលពី​រសៀល​ថ្ងៃ​ទី​០៤ មិថុនា ២០១៧…

រាជធានី​ភ្នំពេញ ៖ លោក​អ៊ិ​ត សេដ្ឋា បាន​ទទួលមរណភាព​ហើយ​ក្នុង​វ័យ​៤៧​ឆ្នាំ ។ មរណ​ភាព​របស់​លោក កាលពី​រសៀល​ថ្ងៃ​ទី​០៤ មិថុនា ២០១៧ ស្ថិត​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ហៅ​មន្ទីរពេទ្យ​រុ​ស្សី ។ ពេញ​មួយ​ព្រឹក​ថ្ងៃ​៤ មិថុនា មហាជន និង​សិល្បករ​ជា​ច្រើន​​​បាន​ទៅ​មើល​លោក​អ៊ិ​ត សេដ្ឋា នៅ​មន្ទីរពេទ្យ ។ អ្នកសិល្បៈ​មាន​លោក​សាយ រតនៈ​;​​លោកតា​វិច​ទ័​រ​; នាយ​ពែ​ក​មី​;​លោក​ហម ឈ​រ៉ា​;​អ្នក​នាង​ខាត់ សុ​ឃី​ម និង​ក្រុម​បុគ្គលិក​កម្មវិធី​«​មន្ត​ស្នេហ៍​សំនៀង​»​ជាដើម ។

ចំណែក​លោក​ហ៊ុន ម៉ា​ណែ​ត និង​ភរិយា​បានឱ្យ​ក្រុមការងារ​ទៅ​មន្ទីរពេទ្យ និង​ជួយ​ឧបត្ថម្ភ​ប្រាក់​២០​លាន​រៀល ។ ក្រៅពី​នេះ​មាន​សប្បុរសជន​ជា​ច្រើន​បាន​ជួយ​ឧបត្ថម្ភ​ដែរ ។ លោក​សាយ រតនៈ ពិធីករ​ក្នុង​កម្មវិធី​«​រាត្រី​កម្សាន្ត​»​ប្រចាំ​ទូរទស្សន៍​ស៊ី​ធី​អិន ដែល​សិ្ន​ទ្ធ​បំផុត​ជាមួយ​លោក​អ៊ិ​ត សេដ្ឋា ខ្នះខ្នែង​ប្រកាស​រក​ជំនួយ​ពី​សប្បុរសជន​ជាមួយ​សិល្បករ​ដទៃ​ទៀត ។

លោក​រៀបរាប់​ថា លោក​អ៊ិ​ត សេដ្ឋា រស់នៅ​ផ្ទះ​ជួល​ប្រមាណ​៥ ទៅ​៦​ឆ្នាំ​មក​ហើយ ។ លោក​រក​ប្រាក់​បាន​មួយ​ភាគ​ធំ​យក​ទៅ​សង​ធនាគារ និង​សល់​តិចតួច​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។ លោក​មិន​ដែល​ឱ្យ​រឿង​នេះ ដឹង​ដល់​អ្នក​ណា​ទេ ។ លោក​នៅ​ធ្វើការ​ក្នុង​ទឹកមុខ​ធម្មតា សូ​ម្បី​តែ​លោក​រតនៈ និង​លោកតា​វិច​ទ័​រ ធ្លាប់​ទៅ​ញ៉ាំ​បាយ​នៅផ្ទះ​ជួល​នោះ ក៏​លោក​សេដ្ឋា​ផ្តាំ​មិន​ឱ្យ​ប្រាប់​គេ​ដឹង​ដែរ ។

លោក​សេដ្ឋា តស៊ូ​បំពេញការងារ​ស្ទើរតែ​គ្មាន​អ្នក​ណា​ដឹង​កម្រិតជីវភាព​លោក​បែប​ណា​ទេ ។ លោក​អ៊ិ​ត សេដ្ឋា មានកូន​បី​នាក់​ប្រុស​មួយ ស្រី​ពីរ ក្នុង​នោះ​កូនស្រី​ច្បង​អាយុ​១៨ ឯ​កូនប្រុស​ទី​២​ពិការ ។ លោក​អ៊ិ​ត សេដ្ឋា បាន​បែកបាក់​ភរិយា​ជា​យូរ​មក​ហើយ ។​ដោយសារ​តែ​ជីវភាព​ដុនដាប​លោក​ជួល​ផ្ទះល្វែង​ស្នាក់​នៅ​បាន​មួយ​រយៈ ប៉ុន្ដែ​ដោយ​ជាប់បំណុល​ធនាគារ​ច្រើន​ពេក លោក​ក៏​ប្តូរ​ទៅ​នៅ​បន្ទប់​ជួល​តូច​មួយ​រហូត​មក​ទល់​ពេល​នេះ​ដើម្បី​សន្សំ​លុយ​ដោះបំណុល​ធនាគារ​រាល់​ខែ ។ លោក​អុ​ិ​ត សេដ្ឋា ស្ពឹក​ជើង​ដើរ​មិន​រួច និង​ត្រូវ​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ជា​បន្ទាន់ ។​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថា លោក​សេដ្ឋា​ធ្លាក់​ចុះ​ឈាម​រហូត​ដល់​៧ ធ្វើ​ឱ្យ​លោក​ហេវ​ហត់​អស់កម្លាំង​ខ្លាំង ។

អតីត​ភរិយា​របស់​លោក​អ៊ិ​ត សេដ្ឋា អះអាង​ប្រាប់​កោះសន្តិភាព តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែមិថុនា ២០១៧​ថា ក្រោយ​ពី​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​មក ស្វាមី​របស់​អ្នកស្រី​បាន​វិល​ត្រឡប់​ទៅ​កាន់​គេហដ្ឋាន​វិញ ដោយ​មិន​បន្ត​ស្នាក់​នៅ​ក្នុង​មន្ទី​ពេទ្យ​ទេ ។ បន្ទាប់​ពី​ការ​ពិនិត្យ​ពី​ក្រុម​គ្រូពេទ្យ លោក​អុ​ិ​ត សេដ្ឋា មិន​មាន​អ្វី​ប៉ះពាល់​ទៅ​ដល់​បេះដូង ថ្លើម ឡើយ ប៉ុន្តែ​បាន​ស្តែង​ឱ្យ​ដឹង​ពី​ការ​កើត​មាន​ជំងឺ​គ្រុនពោះវៀន​ទៅ​វិញ ។ លោក​អុ​ិ​ត សេដ្ឋា អាច​នៅ​បន្ត​ការ​ហូប​អ្វី​បានជា​ធម្មតា ប៉ុន្តែ​ឈាម​នៅ​តែ​មិន​ស្រក និង​ឡើង​អ្វី​ឡើយ ខណៈ​ពេល​ដែល​ជើង​មួយ​ចំហៀង​របស់​លោក​នៅ​តែ​បន្ត​ហើម ។

បើ​តាម​អ្នកស្រី​ជា​អតីត​ភរិយា​ថា រយៈពេល​ពេញ​មួយ​ថ្ងៃ លោក​អុ​ិ​ត សេដ្ឋា កើត​មាន​អាការ​គ្រុន​រងា​ក្តៅ និង​បន្ត​ហើមជើង​ដដែល ទើប​ក្រុម​គ្រួសារ និង​ក្រុមការងារ​របស់​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន ឱ្យ​លោក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី ។ អតីត​ភរិយា​របស់​លោក​អុ​ិ​ត សេដ្ឋា បញ្ជាក់​ថា កន្លង​មក​ស្វាមី​របស់​អ្នកស្រី​មាន​ជំងឺ ផ្សេង​ៗ ប៉ុន្តែ​មិនសូវ​ជា​ធ្វើទុក្ខ​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ឡើយ ហើយ​លោក​នៅ​តែ​បន្តការងារ​ជា​ធម្មតា​។

ប៉ុន្តែ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ លោក​បាន​ចូលរួម​ឃោសនា​រក​សំឡេង​ឆ្នោត ដូច្នេះ​លោក​ឈរ​ច្រើន​ជាង​អង្គុយ ទើប​បណ្តាល​ឱ្យ​មាន​បញ្ហា​នេះ​ឡើង ។ អាការ​ជំងឺ​របស់​លោក​អុ​ិ​ត សេដ្ឋា ដែល​កើតឡើង​នេះ គឺ​មួយ​ផ្នែក​ក៏​ដោយសារ​តែ​លោក​ពិសា​ស្រា និង​បារី​ច្រើន ទើប​បណ្តាល​ឱ្យ​លោក​ប្រែប្រួល​ទៅ​ជា​ស្គម និង​ខ្មៅ​ជាង​មុន ។