ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុវត្ថិ​ឌី ធា​រិ​កា ភ្ញាក់ផ្អើល​នឹង​ព័ត៌មាន​ចូល​ផលិតកម្ម

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កញ្ញា​សុវត្ថិ​ឌី ធា​រិ​កា កាលពីមុន​លេចឮ​ថា ​នាង​មានឱកាស​ចូល​ជា​សមា​ជិក​​ផលិត​កម្ម​មួយ ប៉ុន្តែ​វា​មិន​ពិត គឺ​នាង​មិន​ស្ថិត​នៅ​ផលិតកម្ម​ណាមួយ​ទេ ។ កាល​ពីមុន​លេចឮ​ថា​សុវត្ថិ​ឌី…

រាជធានី​ភ្នំពេញ ៖ កញ្ញា​សុវត្ថិ​ឌី ធា​រិ​កា កាលពីមុន​លេចឮ​ថា ​នាង​មានឱកាស​ចូល​ជា​សមា​ជិក​​ផលិត​កម្ម​មួយ ប៉ុន្តែ​វា​មិន​ពិត គឺ​នាង​មិន​ស្ថិត​នៅ​ផលិតកម្ម​ណាមួយ​ទេ ។

កាល​ពីមុន​លេចឮ​ថា​សុវត្ថិ​ឌី ធា​រិ​កា ក្លាយជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​រីក​ឃី​ត​មេ​ឌា ជាមួយ​លោក​អ៊ា​ម វ​ន្នី​, សៅ ឧត្តម និង​មាស មុនីរាជ ។  កាលពី​ពេល ថ្មី​ៗ​កន្លង​មក សុវត្ថិ​ឌី ធា​រិ​កា បញ្ជាក់​ថា​នាង​ភ្ញាក់ផ្អើល​ដែល​លេចឮ​ព័ត៌មាន​ថា​នាង​ចូល​ច្រៀង​នៅ​ផលិតកម្ម​មួយ​នោះ​ជាមួយ​ក្រុម​ប្រឡង​កម្មវិធី​«​ខេ​ម​បូ​ឌា​អាយ​ដល​»​ជាមួយ​គ្នា ។ រហូត​មក​ទល់​ពេល​នេះ​នាង​អត់​ទាន់​បាន​ច្រៀង​ឱ្យ​ផលិតកម្ម​ណាមួយ​ទេ ។

សុវត្ថិ​ឌី ធា​រិ​កា និយាយ​ថា «​ពី​មុន​នាង​ខ្ញុំ​និង បង​ៗ​ជា​អ្នក​រួម​ប្រឡង​ជាមួយ មាន​បង​អ៊ា​ម វ​ន្នី សៅ ឧត្តម និង​មាស មុនីរាជ​ជាដើម ធ្លាប់តែ​រួម​គ្នា​តែង​ជា​ចម្រៀង​ច្រៀង​ជូន​តាម​ប្រព័ន្ធ​យូ​ធូប​ប៉ុណ្ណោះ មិនមែន​តាម​ផលិតកម្ម​នោះ​ឡើយ​។ ចំណែក​នាង​ខ្ញុំ​គឺ​ពេល​នេះ​មាន​តែ​ឆ្លៀតពេល​ទំនេរ ពី​ការងារ​រៀនសូត្រ​ធ្វើ​បទ​ចម្រៀង​តែង​ថ្មី​បែប​ស្នាដៃ​កូន​ខ្មែរ​ច្រើន​ជាង តែ​ត្រង់​នៅ​ខាង​ណា​នោះ​មិន​ទាន់​មាន​ដែរ ។

ដោយសារ​តែ​មមាញឹក​ជាមួយ​ការងារ​សិល្បៈ​និង​សិក្សា​នាង​ខ្ញុំ​នៅ​មិន​ទាន់​សម្រេចចិត្ត​ប្រឡូក​ក្នុង​វិស័យ​ចម្រៀង​របស់​ផលិតកម្ម​ណា​នៅឡើយ​ទេ ។ ក្នុង​ពេល​នេះ​នាង​ខ្ញុំ​នៅ​ឯករាជ្យ​ទាំងអស់ ហើយ​ច្រៀង​ជូន​តាម​បណ្តា​ស្ថានីយទូរទស្សន៍​នានា ដែល​កំពុង​តែ​មានការ​អញ្ជើញ​នាង​ខ្ញុំ​ចូល​ច្រៀង​ជា​បន្តបន្ទាប់ ។

នាង​រំពឹង​ថា បើ​នាង​ខ្ញុំ​បាន​ច្រៀង​ក្នុង​ផលិតកម្ម​ណាមួយ​ពិតប្រាកដ បងប្អូន​ទាំងអស់​ពិតជា​ជួយ​គាំទ្រ​ដល់​ទឹកដម​សំឡេង​របស់​នាង​ខ្ញុំ​ជា​បន្ត​ទៀត​ជាក់​ជា​មិន​ខាន » ៕