ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វម៉្លេះ…កំពូលញ៉ែស្រីលេខ1លើពិភពលោកញ៉ែនារី​រួម​ភេទ​បាន​ដល់​8000​នាក់

6 ឆ្នាំ មុន

ទស្សនាវដ្ដី​បុរស​ឈ្មោះ MAXIM ទើបនឹង​ចេញផ្សាយ​បញ្ជី​មួយ​របស់​ពួក​បុរស​ដែលពូកែ​ចែចង់​ស្រី​បំផុត​លើ​ពិភពលោក ។ ក្នុងបញ្ជី​នេះ​មាន​តារា​ជា​ច្រើន​នាក់ តែ​អ្នកមានលំដាប់​ទី​មួយគឺជា​បុរស​ដែល​គេ​មិន​ធ្លាប់ស្គាល់​មុខ​ម្នាក់​ទៅ​វិញ ។ ទស្សនាវដ្ដី MAXIM បាន​ចេញផ្សាយបញ្ជី​ឈ្មោះ​ពួក​អ្នក​កំពូល​ចែចង់​ស្រី​បំផុតលើពិភពលោក…

ទស្សនាវដ្ដី​បុរស​ឈ្មោះ MAXIM ទើបនឹង​ចេញផ្សាយ​បញ្ជី​មួយ​របស់​ពួក​បុរស​ដែលពូកែ​ចែចង់​ស្រី​បំផុត​លើ​ពិភពលោក ។ ក្នុងបញ្ជី​នេះ​មាន​តារា​ជា​ច្រើន​នាក់ តែ​អ្នកមានលំដាប់​ទី​មួយគឺជា​បុរស​ដែល​គេ​មិន​ធ្លាប់ស្គាល់​មុខ​ម្នាក់​ទៅ​វិញ ។ ទស្សនាវដ្ដី MAXIM បាន​ចេញផ្សាយបញ្ជី​ឈ្មោះ​ពួក​អ្នក​កំពូល​ចែចង់​ស្រី​បំផុតលើពិភពលោក តែ​អ្នក​ពូកែ​ចង់ស្រី​បំផុត​ពុំ​មែនជា​អ្នក​ល្បីឈ្មោះ​ឡើយ តែ​ជា​បុរស​ដែល​គេពុំ​ស្គាល់​ម្នាក់ ។

បុរស​នោះឈ្មោះ UMBERTO BILLO ដែល​ជា​អ្នក​អាច​ចង់ស្រី​មក​រួមរ័ក​មេត្រី​បាន​សរុប​ដល់​ទៅ​៨.០០០​នាក់ ។ បុរស​នេះ​ជា​ភ្ញៀវ​ពិសេស​សំរាប់​សណ្ឋាគារមួយ ។ រូបគេ​អាច​ចេញចូល​បន្ទប់​ស្នាក់​របស់នារី​ទាំងឡាយ​ដែល​ស្នាក់​នៅ​ក្នុង​សណ្ឋាគារនោះ​បាន​ដោយ​ស្រួល ។ យោង​តាម​សំដី​របស់ម្ចាស់​សណ្ឋា​គារ​នោះ​ថា បុរស​ឈ្មោះ BILLO ជួនកាល​បាន​រួមរ័ក​ជាមួយ​នារី​ដល់​ទៅ​៤​នាក់ក្នុង​ពេល​តែ​មួយ ហើយ​គេ​ក៏​មាន​នារី​ម្នាក់ប្រចាំ​ជាប់​ក្នុងផ្ទះ​របស់​គេ​ដែរ ។

ទស្សនាវដ្ដី​នេះ​បាន​បង្ហាញ​បុរស​កំពូលចង់ស្រី​១០​នាក់​លើ​ពិភពលោក​ដែល​លេខ​១ គឺ​លោក UMBERTO BILLO ដែល​ចែចង់ស្រី​បាន​មក​រួមរ័ក​៨.០០០​នាក់, ទី​២លោក CHARLIE SHEEN ចែ​ចង់​ស្រី​បាន​៥.០០០នាក់, ទី​៣ លោក GENE SIMMONS ចែចង់ស្រី​បាន​៤.៦០០​នាក់, ទី​៤-​លោក JULIO IGLESIUAS ចែចង់ស្រី​បាន​៣.០០០​នាក់, ទី​៥លោក ENGLEBERT HUMPERDINCK ចែ​ចង់ស្រី​បាន​៣.០០០​នាក់, ទី​៦ លោក LLIE NASTASE ចែចង់ស្រី​បាន​២.៥០០​នាក់, ទី​៧លោក​ ហ្សា​ក់ នី​កូ​ល​សុ​ន ចែចង់ស្រី​បាន​២.០០០នាក់, ទី​៨ លោក ​ឡេ​មមី គីមី​ស្ទរ ចែចង់ស្រី​បាន ១.២០០​នាក់, ទី​៩ លោក​ ម៉ា​ហ្ស៊ិ​ក ច​ន​សុ​ន ចែចង់ស្រី​បាន​១.០០០​នាក់ និង​ទី​១០ លោក ​ប៊ី​ល វី​ម៉ា​ន់ ចែចង់ស្រី​បាន​១.០០០​នាក់ ៕