ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វបាត់! ឡានដំរីទឹក ស្លាកលេខខេមរភូមិន្ទនេះ.

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ ៖ ឈើប្រណីត​ប្រភេទ​ធ្នង់​ ដែល​​ក្រុម​ឈ្មួញ​ដឹក​តាម​រថយន្ត​ពណ៌​ត្រេអុីរបស់​ទាហាន​​ពេញ​មួយ​រថយន្ត​ត្រូវ​បាន​កម្លាំង​ជំនាញ​រដ្ឋបាល​​ព្រៃឈើ​ខេត្ត​ធ្វើការ​បង្ក្រាប ខណៈ​ដែល​​ក្រុម​ឈ្មួញ​ប្រុង​ដឹក​ឆ្លងកាត់ ឆ្ពោះ​មក​រាជធានី​ភ្នំពេញ​​ និង​ដឹក​បង្ហួស​ទៅ​លក់​នៅប្រទេស​វៀត​ណាម ។ ការ​បង្ក្រាប​រថយន្ត​ទាហាន​ដឹកឈើ​ប្រណីត​នេះ​​បាន​កើត​មាននៅ​វេលា​រំលង​អធ្រាត្រ​ឈាន​​ចូល​ថ្ងៃ​ទី​២០ សីហា…

ខេត្ត​កំពង់ស្ពឺ ៖ ឈើប្រណីត​ប្រភេទ​ធ្នង់​ ដែល​​ក្រុម​ឈ្មួញ​ដឹក​តាម​រថយន្ត​ពណ៌​ត្រេអុីរបស់​ទាហាន​​ពេញ​មួយ​រថយន្ត​ត្រូវ​បាន​កម្លាំង​ជំនាញ​រដ្ឋបាល​​ព្រៃឈើ​ខេត្ត​ធ្វើការ​បង្ក្រាប ខណៈ​ដែល​​ក្រុម​ឈ្មួញ​ប្រុង​ដឹក​ឆ្លងកាត់ ឆ្ពោះ​មក​រាជធានី​ភ្នំពេញ​​ និង​ដឹក​បង្ហួស​ទៅ​លក់​នៅប្រទេស​វៀត​ណាម ។

ការ​បង្ក្រាប​រថយន្ត​ទាហាន​ដឹកឈើ​ប្រណីត​នេះ​​បាន​កើត​មាននៅ​វេលា​រំលង​អធ្រាត្រ​ឈាន​​ចូល​ថ្ងៃ​ទី​២០ សីហា នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​​លេខ​៥​ ស្ថិត​ក្នុងភូមិ​ក្រាំង​ពន្លៃ ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ។ រថយន្ត​ពណ៌​ត្រេអីុទាហាន ​មាន​ដឹកឈើ​ប្រណីត​នោះ​ជា​ប្រភេទ​រថយន្ត​(​ដំរីទឹក)​​ ពាក់​ផ្លា​ក​លេខ​ខេមរភូមិន្ទ​០១៣-២៧៩៤​RCAF​​​ មិន​​ស្គាល់​អត្តសញ្ញាណ​​​អ្នកបើកបរ​ និង​មេ​ឈ្មួញ​​ម្ចាស់​ឈើប្រណីត​នេះ​ទេ ​​ព្រោះ​​​រត់គេច​ខ្លួន​បាត់​ស្រមោល ។

លោក ឌុ​ច វ៉ា​ន់​ឌី នាយ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​​ឧដុង្គ​​ បាន​និយាយ​​ថា ​មុន​នឹង​​ឈាន​ដល់​ការ​ចាប់​រថយន្ត​ខាងលើ​នេះ​គឺ​លោក​​បាន​ទទួល​ដំណឹង​ពី​ថ្នាក់លើ​បញ្ជា​ថា ​មាន​រថ​យន្ត​​ទាហាន​ពណ៌​ត្រេអុីពាក់​ផ្លា​ក​លេខ​ដូច​ខាង​លើ​​ លោក​ក៏​បាន​ដឹកនាំ​មន្ត្រី​ធ្វើការ​ស្ទាក់​ចាប់​​ ប៉ុន្តែ​អ្នក​បើក​បរ​​រថយន្ត​ដឹកឈើ​នោះ​មិន​ព្រម​ឈប់​​ទេ ។

ដោយសារ​រថយន្ត​មិន​ព្រម​ឈប់​ លោក​ក៏​បាន​​សុំ​គោលការណ៍​ពី​ថ្នាក់​លើ​បន្ថែម​កម្លាំង​ជំនាញ​និង​​កម្លាំង​សមត្ថកិច្ច​ខេត្ត​ឱ្យ​សហការ​អន្តរាគមន៍​ជិត​​៥០​នាក់ ទើប​អ្នកបើកបរ​រថយន្ត​ឈប់​ចត​រថ​យន្ត​​ទុក​ចោល ហើយ​​រត់គេច​ខ្លួន​បាត់ ពេល​នោះ​ជំនាញ​បាន​ពិនិត្យ​ឃើញ​​សុទ្ធតែ​ឈើប្រណីត​ប្រភេទ​ធ្នង់​ពេញ​រថយន្ត​តែ​ម្តង ។ បន្ទាប់​ពីឃាត់​រថ​យន្ត​បាន​ហើយ​ក៏​បញ្ជូន​មក​វាស់វែង​នៅ​ខណ្ឌ​រដ្ឋ​​បាល​ព្រៃឈើ​កំពង់ស្ពឺ ដើម្បី​ចាត់ការ​តាម​ច្បាប់​រដ្ឋ​បាល​ព្រៃឈើ ។

តាម​ប្រភព​ពី​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​​ថា​​ រថយន្ត​ពណ៌​ត្រេអីុរបស់​ទាហាន​ដឹក​ឈើ​ប្រណីត​នេះ​មិនដឹង​ជា​មាន​ខ្នងបង្អែក​ប៉ុណ្ណា​ទេ ទើប​ហ៊ាន​ដឹកឈើ​ប្រណីត​បែប​នេះ ឬ​ក៏​​ម្ចាស់​ឈើប្រណីត​នោះ​ជា​មន្ត្រីយោធា​ថ្នាក់​ធំ​​ទើបគេ​ហ៊ាន​​ដឹក​មិន​ខ្លាចញញើត​កម្លាំង​សមត្ថ​កិច្ច​និង​ជំនាញ​បែប​នេះ ។

តាម​ប្រភព​មួយបាន​បង្ហើប​ឱ្យ​ដឹង​ថា​ឈើ​​ប្រណីត​​ពេញ​រថយន្ត​ដំរីទឹក​នេះ​ជា​របស់​ឧត្តមសេនីយ៍​យោធា​ម្នាក់​​ មាន​អំណាច​ខ្លាំង​​ដែល​នរណា​ៗ​ក៏​បាន​ស្គាល់​និង​ខ្លាចគាត់ដែរ​។ ប្រភពបានបញ្ជាក់​ថា ​រថយន្ត​របស់​ក្រុម​ឈ្មួញ​​មិន​មែន​មាន​តែ​មួយ​គ្រឿង​នោះ​ទេ ដូច្នេះ​សមត្ថកិច្ចពាក់ព័ន្ធគប្បីបង្កើនការទប់ស្កាត់ ​​ដើម្បី​​ការពារ​ព្រៃឈើកុំឱ្យហិនហោចដោយសារតែក្រុមឈ្មួញទាំងអស់នោះ​​ ៕