ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ហេង សំរិន ៖ ទទួលទានអាហារឲ្យដូចហូបថ្នាំ បើមិនដូច្នេះយើងនឹងហូបថ្នាំដូចបរិភោគអាហារ

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្នុងសារដាស់តឿនពលរដ្ឋថែរក្សាទំាសុខភាព តាមរយៈគ្រប់គ្រងចំណីអាហារ និងហាត់ប្រាណ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានលើកឡើងថា របបអាហារ…

រាជធានីភ្នំពេញ ៖ ក្នុងសារដាស់តឿនពលរដ្ឋថែរក្សាទំាសុខភាព តាមរយៈគ្រប់គ្រងចំណីអាហារ និងហាត់ប្រាណ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានលើកឡើងថា របបអាហារ និងការហាត់ប្រាណជាកត្តានាំមកនូវសុខភាពរឹងមាំ ។ សម្តេចបញ្ជាក់ថា វេជ្ជបណ្ឌិតខាងចំណីអាហារ និងសុខភាពណែនាំថា « ចូរអ្នកបរិភោគអាហារឱ្យដូចជា ការប្រើថ្នាំពេទ្យ បើមិនដូច្នោះទេ អ្នកនឹងហូបថ្នាំពេទ្យដូចបរិភោគអាហារ » ។

សម្តេចបានលើកឡើងនៅក្នុងទំព័រfacebook ផ្ទាល់ខ្លួនបន្ថែមថា ចំណែកពាក្យចាស់ បូរាណខ្មែរពោលថា « កុំស៊ីតាមឃ្លាន ឬ ស្រឡាញ់ខ្លួនឲ្យស្ងួនចំណី» ។

សម្តេចអគ្គមហាពញចក្រី ហេង សំរិន មានជន្មាយុ៨៧ឆ្នាំ ។ សម្តេចត្រូវគេមើលឃើញថាមានសុខភាពរឹងមាំ ហើយជា សម្តេចមានទម្លាប់លេងកីឡាបោះប៊ូល និងវាយកូនហ្គោល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ