ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ក្រឡាហោម​៖ មូល​ហេតុ​សំខាន់២​​ដែល​ត្រូវ​​រំលាយបក្ស​ប្រឆាំង​

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ មូលហេតុ​ដែល​នាំ​ឱ្យ​​ក្រសួងមហាផ្ទៃ​សម្រេច​ប្ដឹង​ទៅ​តុលាការ​កំពូល​ឱ្យ​​រំលាយ​បក្ស​ប្រឆាំង ​(CNRP) គឺ​មាន​មូលហេតុ​សំខាន់​ចំនួន​២​ករណី​ ។ នេះ​បើ​តាម​ប្រសា​ស​ន៍​​សម្ដេច​ក្រឡាហោម ​ស ខេ​ង ដែល​បាន​ថ្លែងប្រាប់​ប្រជាពលរដ្ឋ…

ខេត្តបាត់ដំបង​ ៖ មូលហេតុ​ដែល​នាំ​ឱ្យ​​ក្រសួងមហាផ្ទៃ​សម្រេច​ប្ដឹង​ទៅ​តុលាការ​កំពូល​ឱ្យ​​រំលាយ​បក្ស​ប្រឆាំង ​(CNRP) គឺ​មាន​មូលហេតុ​សំខាន់​ចំនួន​២​ករណី​ ។ នេះ​បើ​តាម​ប្រសា​ស​ន៍​​សម្ដេច​ក្រឡាហោម ​ស
ខេ​ង ដែល​បាន​ថ្លែងប្រាប់​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ជាង​១,០០០​នាក់  កាលពី​រសៀល​ថ្ងៃ​ទី​០៩​ ធ្នូ ក្នុង​​ពេល​​ដែល​សម្ដេច​ បាន​អញ្ជើញ​ជា​គណៈ​​អធិប​តី​ ក្នុង​ពិធី​សម្ពោធ​​សាលារៀន​​២​ខ្នង នៅ​ភូមិ​ខ្នាចរមាស ឃុំ​​ខ្នាច​រមាស ស្រុក​ប​វេ​ល ។

សម្ដេច​ក្រឡាហោម ស ខេ​ង បាន​មាន​ប្រសា​ស​ន៍​​ថា មូលហេតុ​ទី​១-គឺ​ដោយសារ​រក​ឃើញ​ថា គណ​បក្ស​ប្រឆាំង​ បាន​ឃុប​ឃិ​ត​ជាមួយ​បរទេស ដើម្បី​ធ្វើ​ផែនការ​​ផ្ដូ​ល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់ ហើយ​យើង​មាន​ភស្ដុ​​តាង​គ្រប់គ្រាន់​ចំពោះ​រឿង​នេះ​ ។ សម្ដេច​បាន​ថ្លែង​ទៀត​ថា ពាក្យ​ដែល​ថា «​រដ្ឋាភិបាល​ស្របច្បាប់​» គឺ​មាន​ន័យ​​ថា រដ្ឋាភិបាល​ដែល​កើ​ត​​ចេញពី​ការ​បោះ​ឆ្នោត អ​ញ្ចឹ​ង​បើ​គេ​ផ្ដូ​ល​រំលំ ទាំង​រដ្ឋសភា ទាំង​ព្រឹទ្ធ​សភា ក៏​ត្រូវ​​រំលំ​ដែរ​ ។ ជាមួយនឹង​ការ​ផ្ដូ​ល​រំលំ​នេះ​ ពួក​គេ​ (បក្ស​ប្រឆាំង​) ​នឹង​ឡើង​​កាន់​អំណាច តែ​មិនមែន​តាម​រយៈ​ការ​បោះ​ឆ្នោត​​ទេ គឺ​តាម​រយៈ​ការ​​ពឹងពាក់ ឬឃុប​ឃិ​ត​ជាមួយ​បរទេស ដើម្បី​ផ្ដូ​ល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់​នេះ​​តែ​ម្ដង ​។

ដោយឡែក​ ករណី​ទី​២សម្ដេច​ ស ខេ​ង បាន​ថ្លែង​ថា មូលហេតុ​ទី​២​-គឺ​ការ​រៀបចំ​ការ​ធ្វើ​បដិវត្ត​ព​ណ៌ ក្នុង​គោលដៅ ​ដើម្បី​ផ្ដូ​ល​រំលំ​រដ្ឋាភិបាល​ដូច​គ្នា​ ។ សម្ដេច​បាន​រំលឹក​ថា កាលពីមុន​យើង​ធ្លាប់​ឮ​ពាក្យ​ថា​ «​ការ​ធ្វើ​រដ្ឋប្រហារ​» តែ​ពេល​នេះ​ មិនមែន​រដ្ឋប្រហារ​ទេ គឺ​ការ​ប្រមូល​មហាជន​ ដើម្បី​តវ៉ា​ទាមទា​រ​បញ្ហា​នេះ បញ្ហា​នោះ​ ។ ជាក់ស្ដែង ​ដូច​ពួក​គេ​ធ្លាប់​ធ្វើ​កាលពី​អំឡុង​ឆ្នាំ​២០១៣ កន្លង​ទៅ ដែល​បដិសេធ​ មិន​ទ​ទូល​ស្គាល់​លទ្ធ​ផល​បោះ​ឆ្នោត បដិសេធ​​មិន​ចូល​ប្រជុំ​សភា​។​ល​។

ពាក់ព័ន្ធ​នៃ​មូលហេតុ​ទាំង​២ ដែល​នាំ​ឲ្យ​តុលាការ​កំពូល​រំលាយ​បក្ស​ប្រឆាំង​នេះ សម្ដេច​ក្រឡាហោម ស ខេ​ង បាន​លើក​ឡើង​អំពី​ច្បាប់​ថា នៅ​ក្នុង​រដ្ឋធម្មនុញ្ញនៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា​​យើង បាន​ហាមឃាត់​ដាច់ខាត មិន​អនុញ្ញាត​ឱ្យ​​បក្សនយោបាយ​ណា​ ឃុប​ឃិ​ត ​ឬ​ទ​ទូល​យក​ការ​ជ្រៀតជ្រែក​ណាមួយ​ផ្នែក​នយោបាយ​ពី​ខាង​ក្រៅ ​(​បរទេស​) ​ហូរហែ​ចឹ​ង​ទេ​ ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​នេះ ​ពួក​គេ ​(​បក្ស​ប្រឆាំង​) ​បាន​ដើរ​ប្រកាស​ជា​ចំហឱ្យ​បរ​ទេស​ជួយ​ពី​ខាងក្រៅ ដើម្បី​ធ្វើ​កម្មវិធី​នយោបាយ​ស​ម្រ​ប់​បក្ស​ប្រឆាំង ​។ ដូច្នេះ​ សកម្មភាព​បែប​នេះ ​ប្រ​សិន​ទុក​បន្ត​ទៀត អនាគត​ប្រទេស​កម្ពុជា នឹង​ក្លាយជា​ប្រទេស​មាន​សង្គ្រាម​ជា​មិន​ខាន អ​ញ្ចឹ​ង​ក្រសួងមហាផ្ទៃ ត្រូវ​តែ​ស្វែងរក និង​ប្រមូល​ភស្ដុ​តាង ដើម្បី​ប្ដឹង​ទៅ​តុលាការឱ្យ​រំលាយ​បក្ស​នេះ​តែ​ម្ដង​ ។

សូម​បញ្ជាក់​ថា ក្រសួងមហាផ្ទៃបាន​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ​កំពូល អម​ដោយ​វត្ថុ​តាង​មួយ​ចំនួន​ជា
​ឃ្លី​ប​វី​ដេ​អូ​ផង ដែល​ក្រសួងមហាផ្ទៃ​អះអាង​ថា ជា​ភស្ដុ​តាង​ដែល មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ឃុប​​ឃិ​ត​ជាមួយ​បរទេស ដើម្បី​រៀបចំ​ផែនការ​ផ្ដូ​ល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់​បច្ចុប្បន្ន ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ ។ ដោយ​យោង​លើ​ភស្ដុ​តាង​ជា​ច្រើន តុលាការ​កំពូល​បាន​សម្រេច​បើក​សវន​ការ​ជំនុំ​ជំ​រះ​លើ​សំណុំរឿង​នេះ ដោយ​បាន​សម្រេច​ប្រកាស​សាលក្រម​ជា​ស្ថាពរ រំលាយ​គណបក្ស​ប្រ​ឆាំង កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ​វិច្ឆិកា​កន្លង​ទៅ​នេះ ហើយ​ថែម​ទាំង​ប្រកាស​បិទផ្លូវ​តវ៉ា​ទៀត​ផង ​។

ការ​ប្រកាស​រំលាយ​បក្ស​ប្រឆាំង​តាម​បណ្ដឹង​របស់​ក្រសួងមហាផ្ទៃ​នេះ បាន​ធ្វើ​ឲ្យ​មន្ត្រី​គ្រប់​ជាន់ថ្នាក់នៃ​បក្ស​ប្រឆាំង​ស្រែក​ឡាំប៉ា​កើតទុក្ខ​មិន​សុខចិត្ត​ ។ ថ្នាក់ដឹកនាំ​របស់​បក្ស​ប្រឆាំង​​ដ៏​ធំ​មួយ​នេះ​ ស្ទើរ​ទាំង​បាន​នាំ​គ្នា​រត់​ចេញ​ទៅ​ក្រៅ​ស្រុក ជ្រកកោន​នៅ​ប្រទេស​នានា ដើម្បី​ស្នើ​ដល់​សហ​គមន៍​​អន្តរជាតិ​ឱ្យ​​ជួយ​អន្តរា​គម​ន៍​ និង​បាន​​គៀងគរ​សហ​គមន៍​​ខ្មែរ​​រស់នៅ​បរទេសឱ្យ​​ជួយ​ធ្វើការ​តវ៉ា​ជំទាស់​នឹង​សាលដីកា​តុលាការ​កំពូល​នេះ​ទៀត​ផង ​។ ប៉ុន្តែ​ការ​តវ៉ា​នេះ គេ​សង្កេត​ឃើញ​បក្ស​ជំទាស់​បាន​ធ្វើ​សកម្មភាព​ខ្លាំង​នៅ​ខាងក្រៅ​ស្រុក​តែ​ប៉ុណ្ណោះ រីឯ​នៅ​ក្នុងស្រុក​វិញ ​ស្ងាត់​ដូច​ចោរលួច​សេះ ។

អត្ថបទសរសេរ ដោយ