ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភាពាណិជ្ជកម្មអឺរ៉ុបព្រមចូលរួមរៀបចំវេទិកាធុរៈកិច្ចនៅពេលកម្ពុជាពេលកិច្ចប្រជុំអាស៊ី-អឺរ៉ុប នៅ​ឆ្នាំក្រោយ

3 ឆ្នាំ មុន

រាជធានីភ្នំុពេញ៖ ប្រទេសកម្ពុជាគ្រោងរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើក ទី១៣ នៅឆ្នាំ២០២១ខាងមុខ ដែលមានមេដឹកនាំបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីនិងប៉ែកអឺរ៉ុប មកប្រជុំគ្នាជាច្រើន នៅលើក្រុងភ្នំពេញ។ ស្របពេលព្រឹត្តិការណ៍ននោះដំណើរការសភាអឺរ៉ុបនឹងក្រសួងពាណិជ្ជកម្ពុជា…

រាជធានីភ្នំុពេញ៖ ប្រទេសកម្ពុជាគ្រោងរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើក ទី១៣ នៅឆ្នាំ២០២១ខាងមុខ ដែលមានមេដឹកនាំបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីនិងប៉ែកអឺរ៉ុប មកប្រជុំគ្នាជាច្រើន នៅលើក្រុងភ្នំពេញ។ ស្របពេលព្រឹត្តិការណ៍ននោះដំណើរការសភាអឺរ៉ុបនឹងក្រសួងពាណិជ្ជកម្ពុជា បានព្រមព្រៀងគ្នារៀបចំវេទិកាធុរៈកិច្ចនានានៅក្នុងព្រឹត្តិការណ៍កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ នោះដែរ។

ការព្រមព្រៀមគ្នារៀបចំវេទិកាធុរៈកិច្ចនេះ បានធ្វើឡើងនៅកិច្ចប្រជុំរវាងលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ថាស៊ីឡូ ព្រីនសឺ (Tassilo Brinzer) ប្រធានថ្មីនៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី២២តុលានេះ។

នៅក្នុងជំនួបនេះរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជម្រាប សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជាកន្លងមក ពី ច្បាប់ថ្មីៗ ដែលកម្ពុជាទើបអនុម័ត មានដូចជាច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ច្បាប់ការពារអ្នកប្រើប្រាស់ និងការរៀបចំសេចក្ដីព្រាងច្បាប់ប្រកួតប្រជែងជាដើម។

លោករដ្ឋមន្រ្តីនៅបានជម្រាបប្រតិភូនៃសភាពាណិជ្ជកម្មអឺរ៉ុប អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជា ដែលកម្ពុជាបានបញ្ចប់ជាមួយសាធារណរដ្ឋប្រជាមានិតចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាកំពុងចរចាជាមួយសាធារណរដ្ឋកូរ៉េ និងការត្រៀមចរចាជាមួយប្រទេសជាដៃគូសំខាន់ៗដទៃទៀតផងដែរ

លោក ប៉ាន សូរស័ក្ដិ បានលើកទឹកចិត្តឲ្យប្រតិភូនៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជាចូលរួមកម្មវិធី ឬព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម និងជំនួបពាណិជ្ជកម្មជាមួយអ្នកធុរកិច្ចកម្ពុជា និងបានស្នើឲ្យកិច្ចសហប្រតិបត្តិការពីសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជាក្នុងការចូលរួមក្នុងការរៀបចំវេទិកាធុរៈកិច្ចនានានៅក្នុងកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ នោះ។

លោក ថាស៊ីឡូ ព្រីនសឺ បានលើកឡើងពីគោលការណ៍របស់ក្រុមហ៊ុនអឺរ៉ុប ក្នុងការប្រើប្រាស់ថាមពលកើតឡើងវិញ និងការកាត់បន្ថយកម្រិតឧស្ម័នកាបូនឌីអុកស៊ីតឱ្យមក ០% ក្នុងឆ្នាំ២០៣០ នៅក្នុងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។ តំណាងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានយល់ព្រមក្នុងការជួយរៀបចំវេទិកាធុរៈកិច្ចនៅក្នុងកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ ដោយទទួលអញ្ជើញវាគ្មិនអន្តរជាតិចូលរួមក្នុងវេទិកាអន្តរជាតិនោះ។

សូមជម្រាបថាតាមពិតគម្រោងរៀបកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣ គ្រោងរៀបចំធ្វើនៅឆ្នាំចុងឆ្នាំ២០២០នេះ ប៉ុន្តែដោយសារជំងឺកូវីដ១៩ កម្ពុជានិងប្រទេសសមាជិក ASEM សម្រេចលើកពេលកិច្ចប្រជុំនោះទៅឆ្នាំក្រោយ។ តាមគម្រោងដំណាលគ្នានឹងកិច្ចប្រជុំ ASEM មានកិច្ចប្រជុំពាក់ព័ន្ធជាច្រើនត្រូវរៀបចំ ដូចជាវេទិកានិពន្ធនាយកសារព័ត៌មាន និងវេទិកាសភាអាស៊ី និងអឺរ៉ុប ជាដើម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ