ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិបត្តិសំរាម៖ពលរដ្ឋឆ្ងល់មិនឃើញក្រុមហ៊ុនស៊ិនទ្រីចេញមុខដោះស្រាយឃើញថាអាជ្ញាធរ និង​កម្មករ

3 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ជាង១០ថ្ងៃហើយដែលបុគ្គលិកក្រុមហ៊ុនស៊ិនទ្រីមិនចេញប្រមូលសំរាម ដោយសារពួកគាត់បន្តធ្វើកូដកម្មទាមទារឲ្យក្រុមហ៊ុនដោះស្រាយប្រាក់អត្ថប្រយោជន៍នានាដល់ពួកគាត់។ សំរាមបានក្លាយជាវិបត្តិក្រុងភ្នំពេញ នៅទីណាក៍មានគំនរសំរាម បើទោះបីអាជ្ញាធរក្រុងបានចេញវិធាននានាដើម្បីដំណោះស្រាយបញ្ហានេះ យ៉ាងណាក្តី។ ដោយសារសម័យនេះជាសម័យបច្ចេកវិទ្យា បញ្ហានេះពលរដ្ឋបាន​ចូលទៅ​បញ្ចេញមតិនៅក្នុង Page…

រាជធានីភ្នំពេញ៖ ជាង១០ថ្ងៃហើយដែលបុគ្គលិកក្រុមហ៊ុនស៊ិនទ្រីមិនចេញប្រមូលសំរាម ដោយសារពួកគាត់បន្តធ្វើកូដកម្មទាមទារឲ្យក្រុមហ៊ុនដោះស្រាយប្រាក់អត្ថប្រយោជន៍នានាដល់ពួកគាត់។ សំរាមបានក្លាយជាវិបត្តិក្រុងភ្នំពេញ នៅទីណាក៍មានគំនរសំរាម បើទោះបីអាជ្ញាធរក្រុងបានចេញវិធាននានាដើម្បីដំណោះស្រាយបញ្ហានេះ យ៉ាងណាក្តី។

ដោយសារសម័យនេះជាសម័យបច្ចេកវិទ្យា បញ្ហានេះពលរដ្ឋបាន​ចូលទៅ​បញ្ចេញមតិនៅក្នុង Page Facebook រដ្ឋបាលសាលារាជធានីភ្នំពេញផ្ទាល់តែម្តង ហើយសង្ឃឹមថាសំឡេងពលរដ្ឋទំាងអស់នោះបានឭ បានដឹងដល់ថ្នាក់ដឹកនាំក្រុង ជា​ពិសេសលោក​អភិបាលរាជធានីភ្នំពេញតែម្តង។

ជាការកត់សម្គាល់ Page Facebook របស់ថ្នាក់ដឹកនាំ ក្រសួងស្ថាប័នមួយចំនួន បានក្លាយជាកន្លែងបញ្ចេញមតិ សំណូមពរ និងប្តងតវាពីបញ្ហាសង្គមផងដែរ។ សម្តេចនាយករដ្ឋមន្រ្តី និងសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី បានដោះស្រាយបញ្ហាពលរដ្ឋជាច្រើនតាមបណ្តាញសង្គមនេះ។​

នៅលើ Page Facebook រដ្ឋបាលរាជធានីភ្នំពេញ គេឃើញពលរដ្ឋត្អូញត្អែរ តវ៉ា ជាច្រើនពីបញ្ហាសំរាមនេះ។ ពលរដ្ឋម្នាក់ឈ្មោះ វាសនា បានលើកឡើងថា «ខ្ញុំបានឃើញអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅរាជធានី បានខិតខំកាយសំរាមចេញនៅគ្រប់ទីកន្លែង សង្ឃឹមថា អាចនឹងដោះស្រាយបាន។ សូមកោតសរសើរអាជ្ញាធររាជធានី ចំពោះការខិតខំជំនះដោះស្រាយបញ្ហានេះ​» ។

ចំណែកពលរដ្ឋម្នាក់ទៀតឈ្មោះ មាឃ បានសរសសរថា «តាមដានទៅ ក្រុមហ៊ុនស៊ីនទ្រី ហាក់ខ្វះ ឬមិនមានបំណងមុះមុតក្នុងការជំរុញបុគ្គលិករបស់ខ្លួនអោយចូលធ្វើការវិញ។ នៅពេលដែលប្រឹក្សាអាជ្ញាកណ្តាលហៅចូល គាត់បដិសេធមិនចូលរួមដោយនិយាយថា ដំណោះស្រាយមានរួចហើយកាលពីថ្ងៃ៧។ ប្រសិនបើមានហើយ ម៉េចគាត់មិនជំរុញអោយអនុវត្តតាម។ មួយទៀត មិនយល់ពីរចននាសម្ព័ន្ធគ្រប់គ្រង សាលាក្រុងយ៉ាងដូចម្តេច ហើយក្រុមហុ៊ននឹងយ៉ាងម៉េច ប្រឈមនឹងការទទួលខុសត្រូវ» ។

រីឯពលរដ្ឋម្នាក់ទៀត ដែលមានFacebook ឈ្មោះសាម៉ី បានសរសេរថា «ក្រុមហ៊ុនយកលុយរាល់ខែ ប្រាក់ចំណេញរាប់សិបឆ្នាំ ។ ដល់ពេលមានរឿង មិនអោយក្រុមហ៊ុនចេញមុខទទួលខុសត្រូវ រាល់ការលំបាក បញ្ហាសម្រាមពេញផ្លូវ និងហូរតាមទឹក ។ល។ តែបែរជាអោយ ខាងខណ្ឌដែល ជាមន្ត្រីរាជការ មិនបាន ចំណូល អីបន្តិច មកទទួលរងនៅ បន្ទុកដ៏ធ្ងន់នេះ ។ ខ្ញុំឃើញ ពូៗ បងៗ ជាមន្ត្រីសង្កាត់ មកប្រមូលសម្រាមទាំងយប់ទៀត» ។

ពលរដ្ឋឈ្មោះរាជ ប្រាប់ទៅអាជ្ញាធរឲ្យដឹងថា «សំរាមនៅផ្លូវ​ 19BT (ផ្លូវតាផុន) មិនដែលមកយតសំរាមជិត​​ ១៤​ថ្ងៃហើយសូមជួយពិនិត្យផង» ។

ចំណែកពលរដ្ឋម្នាក់ទៀតឈ្មោះ រ៉ែន បានសរសេរថា «កូដកម្មខុសច្បាប់!​ ចុះកូដកម្មបែបណាបានត្រូវច្បាប់? បើគ្នាទាមទារបើកប្រាក់ខែដំណាច់ឆ្នាំមិនព្រមបើកអោយគ្នាផងនោះ…. » ។ លោក រ៉ែន សរសេរបន្តថា «សួរថាខាងសាលាក្រុងគ្មានដំណោះស្រាយជាមួយក្រុមហ៊ុនសំរាប់ជាផលប្រយោជន៍ដល់ពួកកម្មករទាំងអស់នោះទេមែនទេឬគិតតែយករួចខ្លួនកាន់ជើងខាងសិុនទ្រី! ខ្ញុំមើលឃើញការខ្លះខាត់ចំពោះខាងសង្កាត់និមួយៗ ព្រោះថាពេលចុះសំអាតឬប្រមូលសំរាម អ្នកខ្លះធ្វើៗចង់ងាប់ឯអ្នកខ្លះឈរតែថតរូប មិនចេះជួយគ្នាទេ ហើយតាំងតែយកមុខមាត់..អ្នកខ្លះទៀតឈរតែបញ្ចារ គ្មានសូវធ្វើទេ នេះឬដែលថា ខំនោះ (គួរអាណិតអ្នកខំធ្វើផង)» ។

ការលើកឡើងរបស់ពលរដ្ឋលើPage Facebook សាលារាជធានីភ្នំពេញ មិនឃើញមានការឆ្លើយតបនៅក្នុងPageនោះទេ។ ប៉ុន្តែមានព័ត៌មានដែលបានបង្ហោះ ក្នុងPageនោះដែរ បានឲ្យដឹងថាកាលពីថ្ងៃទី១២ ខែតុលា ម្សិលមិញ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំបញ្ហាប្រមូលសំរាមនេះ។ ដើម្បីបរិស្ថានស្អាត និងទីក្រុងគ្មានសំរាម លោកអភិបាលរាជធានីភ្នំពេញ បានដាក់កំហិតឱ្យអភិបាលខណ្ឌទាំង១៤ ខិតខំប្រឹងប្រែងប្រើប្រាស់ឱ្យអស់លទ្ធភាពមធ្យោបាយ ក្រោមកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ធ្វើយ៉ាង ណាដឹកជញ្ជូនយកសំរាមចេញពីក្នុងរាជធានីភ្នំពេញទៅកាន់ទីលានចាក់សំរាមឱ្យបានគ្រប់ខណ្ឌ ដោយប្រើប្រាស់គ្រប់យន្តការគ្រប់រូបភាព។

សូមជម្រាបថាមានការប៉ាន់ស្មានថានៅភ្នំពេញមានសំរាមប្រមាណ៣ពាន់តោនក្នុងមួយថ្ងៃ គិរតរយៈពេល១០ថ្ងៃសម្រាប់មិនបានប្រមូល ដូច្នេះនៅភ្នំពេញអាចមានសំរាម ៣ម៉ឺនតោនក្នុងមួយថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ