ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ដ្រ​តុបតែង​ខ្លួន​សំរាប់​បិទ​បាំង​ភាពអាក្រក់

6 ឆ្នាំ មុន

អ្នក​ដែល​មាន​រូបរាង​ខុស​ប្រក្រតី និង​ចង់តុបតែង​ខ្លួន​ឱ្យ​បាន​ល្អ​សក្ដិ​សម​នឹង​ក្រសែភ្នែករបស់​មនុស្ស​ម្នា​ទាំងឡាយ​នោះ​ត្រូវ​អនុវត្ដតាម​វិធីសាស្ដ្រ​មួយ​ចំនួន​ដូច​ខាងក្រោម ៖ -​ជើង​ធំ ៖ អាច​ដោះស្រាយ​បាន​ដោយការ​ជ្រើសរើស​យក​សំលៀក​បំពាក់​រលុង មានសភាព​ធំ​ស្មើ​ទាំង​ផ្នែក​លើ និង​ក្រោម ។ អាច​ស្លៀកខោ​ជើង​ត្រង់​ប៉ុន្ដែ​កុំឱ្យ​មានលក្ខណៈ​ត្បៀត​នៅ​ត្រង់​ភ្លៅ…

អ្នក​ដែល​មាន​រូបរាង​ខុស​ប្រក្រតី និង​ចង់តុបតែង​ខ្លួន​ឱ្យ​បាន​ល្អ​សក្ដិ​សម​នឹង​ក្រសែភ្នែករបស់​មនុស្ស​ម្នា​ទាំងឡាយ​នោះ​ត្រូវ​អនុវត្ដតាម​វិធីសាស្ដ្រ​មួយ​ចំនួន​ដូច​ខាងក្រោម ៖

-​ជើង​ធំ ៖ អាច​ដោះស្រាយ​បាន​ដោយការ​ជ្រើសរើស​យក​សំលៀក​បំពាក់​រលុង មានសភាព​ធំ​ស្មើ​ទាំង​ផ្នែក​លើ និង​ក្រោម ។ អាច​ស្លៀកខោ​ជើង​ត្រង់​ប៉ុន្ដែ​កុំឱ្យ​មានលក្ខណៈ​ត្បៀត​នៅ​ត្រង់​ភ្លៅ ឬ​បើ​មាន​អាវធំ​រលុង អាច​ពាក់អាវ​គ្រប​ពីលើ​បាន​។ លោក អ្នក​ត្រូវ​ចៀសវាង​ពាក់អាវ​ដែល​មាន​ចង្កេះ ខើច ស្លៀកខោ​ជើង​ទូលាយ និង​សំពត់​រីក ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​មើលឃើញ​ផ្នែក​ខាងក្រោម​នៃ​ដងខ្លួន​កាន់តែ​ធំ​ឡើង ។

-​ជើងវែង​រាង​រាវ​ស្ដួច ៖ ក្នុង​ពេល​តុ​បតែងខ្លួន​ត្រូវ​ស្លៀកសំពត់​ចង្អៀត និង​ជំរៅលើ​ជង្គង់​ទើប​ជា​ការ​ល្អ ។

-​កំភួនជើង​ធំ ៖ លោក​អ្នក​គួរ​ស្លៀកសំពត់​វែង​ត្រឹម​ពាក់កណ្ដាល​កំភួនជើង និងពាក់​ស្បែកជើង​កែង​ចោត​បន្ដិច ។ សំពត់ ស្រោមជើង និង​ស្បែកជើង​គួរ​មាន​ពណ៌​ដូចគ្នា ឬ​ស្រ​ដៀង​គ្នា ។

-​ត្រគាក​ធំ ៖ ត្រូវ​ស្លៀកសំពត់​ដែល​មានថ្នេរ​នៅ​ពីក្រោយ ពាក់អាវ​វែង​ដែល​មាន​ខ្សែចង​នៅ​ខាងក្រោយ សូមកុំ​ស្លៀកសំពត់​រឹបរាង ព្រោះ​កាន់តែ​ធ្វើ​ឱ្យ​ត្រគាក​រីក​ធំ​ឡើង​។

-​ដើមដៃ​ធំ ៖ ត្រូវ​ជ្រើសរើស​ពាក់អាវ ដែល​មាន​សាច់​កំណាត់​ទន់​ស្រាល​ជា​ប្រភេទអាវ​ដែល​មាន​លក្ខណៈ​សម​នឹង​រាង​កាយ​។

-​ដើមទ្រូង​ធំ ៖ មិន​គួរ​ពាក់អាវ​ដែល​មានដើម​ក​ជា​រាង​អក្សរ​“​V”​ទេ ទោះបីជា​មានក្រប​ថ្នេរ​បែប​ណា​ក៏​ដោយ​។ ប្រភេទ​អាវយឺត អាវ​មាន​រូបរាង​តូច ឬ​អាវ​ឆ្នូត​ធំ អាវដៃខ្លី លោក​អ្នក​ត្រូវ​បំភ្លេច​ចោល ។ ចំណែក​សំពត់ត្រូវ​ជ្រើស​យក​សំពត់​វែង​ជាង​ជង្គង់ ឬ​មានកំរិត​ស្មើនឹង​ក្បាលជង្គង់​ទើប​ធ្វើ​ឱ្យ​រូបរាងរបស់​លោក​អ្នកមាន​លក្ខណៈ​ល្អ​ប្រសើរ ៕