ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែង​ស្នេហ៍សហាយស្មន់ គំរាមបង្ហោះ​វីដេអូរួមរ័ក

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​នគរបាល​ស្រុក​អូ​រយ៉ា​ដាវ បាន​​ព័ទ្ធ​ចាប់ខ្លួន​បុរស​ម្នាក់ ខណៈ​ទៅ​បើក​លុយ​នៅ​កន្លែង​វេរ​លុយ​វី​ង កាលពីវេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៦ ខែធ្នូ នៅ​ភូមិ​ដែ​ស ឃុំ​បរខាំ…

ខេត្តរតនគិរី ៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​នគរបាល​ស្រុក​អូ​រយ៉ា​ដាវ បាន​​ព័ទ្ធ​ចាប់ខ្លួន​បុរស​ម្នាក់ ខណៈ​ទៅ​បើក​លុយ​នៅ​កន្លែង​វេរ​លុយ​វី​ង កាលពីវេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៦ ខែធ្នូ នៅ​ភូមិ​ដែ​ស ឃុំ​បរខាំ ស្រុក​អូ​រយ៉ា​ដាវ​។

ការ​រ​ចាប់ខ្លួន​បុរស​រូប​នេះ គឺ​ពី​បទ​កំហែង​យក​ដែល​បាន​គំរាម​ស្រី​ស្នេហ៍​របស់​ខ្លួន​យក​ប្រាក់​១.០០០​ដុល្លារ ជា​ថ្នូរ​មិន​បង្ហោះ​វី​ដេ​អូ​ដែល​ខ្លួន​បាន​រួមរ័ក​ជាមួយ ។ជន​រូប​នេះ​ឈ្មោះ ម៉ាត់ អា​រី អាយុ​៣៤​ឆ្នាំ ជា​ខ្មែរ​អ៊ិ​ស្លា​ម និង​ជា​កម្មករ មាន​ទីលំនៅ​ក្នុងភូមិ​ដែ​ស ឃុំ​បរខាំ រីឯ​ជន​រង​គ្រោះ មាន​អាយុ​២៨​ឆ្នាំ ជា​ខ្មែរ​អ៊ិ​ស្លា​ម​ដូច​គ្នា នៅ​ឃុំ​លំ​ជ័រ ស្រុក​អូ​រយ៉ា​ដាវ ។

លោក ម៉ៅ សាន់ អធិការ​នគរបាល​ស្រុក​អូ​រយ៉ា​ដាវ បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ត្រូវ​ចាប់ខ្លួន​និង​ស្ត្រី​រង​គ្រោះ ពួក​គេ​សុទ្ធតែ​មាន​ប្ដី​មាន​ប្រពន្ធ​រៀង​ៗ​ខ្លួន តែ​បាន​លួច​មាន​ទំនាក់ទំនង​សហាយ​ស្មន់នឹងគ្នា ។ ក្រោយមក ប្រហែលជា​ជន​នេះ​បាន​ខ្លួនប្រាណ​ហើយ​មិន​ទាន់​ស្កប់ស្កល់​ក៏​បែកគំនិត​ជំរិត​ទារប្រាក់ ដោយ​បាន​គំរាម​ទៅ
ស្រី​ស្នេហ៍​លួចលាក់​ថា ខ្លួន​មាន​រូបភាព​វី​ដេ​អូ​ត្រៀម​នឹង​បង្ហោះ​លើ​បណ្តាញ​សង្គម ហើយ​ពេលនោះ​​រឿង​អា​ស្រូវ​សហាយស្មន់​នឹង​ត្រូវ​ល្បី​សុសសាយ ។ គ្រាន់តែ​ឮ​បែប​នេះ ស្ត្រី​រូប​នោះ​ក៏​បាន​អង្វរ​ជន​គំរក់​នេះ​ថា បើ​មាន​​ឃ្លី​ប​វី​ដេ​អូ​នោះ​មែន​កុំ​បង្ហោះ​អី ទើប​ជន​រូប​នេះ​ទារប្រាក់​ចំនួន​១​ពាន់​ដុល្លារ​ជា​ថ្នូរ​មិន​បង្ហោះ​វី​ដេ​អូ ។

ដោយសារ​តែ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​គំរាម​ទារប្រាក់​នេះ ស្ត្រី​រង​គ្រោះ​បាន​សម្រេចចិត្ត​ឱ្យប្រាក់​ទៅ​ប្រុស​សហាយ​នោះ តែ​បន្ទាប់​ពី​ដាក់​ប្រាក់​ហើយ​ក៏​បាន​ប្ដឹង​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក ។ បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្ដឹង លោក​អធិការ​ក៏​បាន​រាយការណ៍​ទៅ​ស្នងការដ្ឋាន​ខេត្ត ។បន្ទាប់​មក មន្ត្រី​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ក៏​បាន​សហការ​ជាមួយ​នគរបាល​ស្រុក​អូ​រយ៉ា​ដាវ ចុះ​ទៅ​លំនៅ​ឋាន​ជនសង្ស័យ​និង​ឃាត់ខ្លួន​តែ​ម្ដង ។

លោក​អធិការ​បន្ត​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​រួម​មាន ប្រាក់​១.០០០​ដុល្លារ​(​វេរ​តាម​វី​ង​) ទូរស័ព្ទ​ដៃ​១​គ្រឿង​ម៉ាក​អាយ​ហ្វូ​ន ដែល​មាន​សារ​គំរាម​នៅ​ក្នុង​ទូរស័ព្ទ​នោះ ។ជន​គម្រក់​នេះ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ស្នងការដ្ឋា​ន​នរ​គ​បាល​ខេត្ត ដើម្បី​បំពេញ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ៕

អត្ថបទសរសេរ ដោយ