ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កឹ​ម សុខា នឹង​បង្ហាញ​វត្តមាន​ក្នុង​សវនាការ​សាលាឧទ្ធរណ៍

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ​លោក​កឹ​ម​សុខា​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​មាន​វត្តមាន​ចូលរួម​នៅ​ក្នុង​សវនាការ​នៅ​សាលាឧទ្ធរណ៍​លើ​បណ្តឹងសាទុក្ខ​ស្តី​ពី​ការ​បន្ត​ឃុំខ្លួន​រូប​លោក​នៅ​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៨ ។ នេះ​បើ​យោង តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោក កឹ​ម…

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ​លោក​កឹ​ម​សុខា​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​មាន​វត្តមាន​ចូលរួម​នៅ​ក្នុង​សវនាការ​នៅ​សាលាឧទ្ធរណ៍​លើ​បណ្តឹងសាទុក្ខ​ស្តី​ពី​ការ​បន្ត​ឃុំខ្លួន​រូប​លោក​នៅ​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៨ ។ នេះ​បើ​យោង តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោក កឹ​ម សុខា សរសេ​នៅ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៨ ។

ការ​ចូលរួម​បង្ហាញខ្លួន​នៅ​មុខ​សវ​នា​របស់​លោក កឹ​ម សុខា​នេះ​ជា​លើក​ទី​២​ហើយ បន្ទាប់​ពី​បាន​ចូលរួម​ក្នុង​សវ​នា​សុំ​នៅ​ក្រៅ​ឃុំ​ជា​លើក​ដំបូង កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០១៨ ។

លោក កឹ​ម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ បន្ទាប់​ពី​មានការ​បែកធ្លាយ​វី​ដេ​អូ​មួយ​បង្ហាញ​ថា លោក​បាន​សារភាព​អំពី​ការ​អនុវត្ត​តាម​ការ​បង្គាប់បញ្ជា​របស់​បរទេស​ក្នុង​គោលបំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា ជា​យូរណាស់​មក​ហើយ ។ លោក កឹ​ម សុខា ត្រូវ​បាន​តុលាការ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​កាលពី​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​ពី​បទល្មើស «​ក្បត់ជាតិ​» ដែល​អាច​ប្រឈម​មុខ​និង​ការ​ជាប់​ពន្ធនាគារ​ពី​១៥​ឆ្នាំ ទៅ​៣០​ឆ្នាំ ។

អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា លោក កឹ​ម សុខា ជាប់ចោទ​ប្រកាន់​ពី​បទ «​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស​» តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ ។ ពាក់ព័ន្ធ​ករណី​នេះ​ដែរ ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹ​ម សុខា កាលពី​ថ្ងៃ​២៦ មក​រា បា ន​ប្រ​លយ​នូវ​ការ​ព្រមាន​របស់​ខ្លួន​ក្នុង​ការ​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍​គ្រា​ដែល​ចៅក្រម​នៅ​តែ ចចេស​មិន​ព្រម​កោះហៅ តំណាង​អា​មេ​រិ​កមក​ចូលខ្លួន​បំភ្លឺ ករណី​រឿង​ក្ដី​លោក កឹ​ម សុខា ។

លោក​សំ សុ​គង់ ដែល​ជា​សហ​មេធាវី​ម្នាក់​របស់​លោក​កឹ​ម សុខា​ធ្លាប់​បាន​ថ្លែង​ថា ក្រុម​មេធាវី​នឹង​ទុក​ពេល​យ៉ាង​យូរ​បំផុត​១​ខែ ដើម្បី​ឲ្យ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ​លោក​គី ឫ​ទ្ធី ដំណើរការ​បំពេញ​កិច្ច​កោះហៅ តំណាង​រដ្ឋាភិបាល​អា​មេ​រិ​កាំ​ង មក​បំភ្លឺ ក្នុង​សំណុំរឿង​ក្បត់ជាតិ របស់​អតីត​មេ​បក្ស​រូប​នេះ តាម​សំណើ​របស់​ខ្លួន ។

​កត់សម្គាល់ ក្រោយ​ការ​ចាប់ខ្លួន​លោក កឹ​ម សុខា ដាក់​ពន្ធនាគារ​ឃើញ​ថា កញ្ញា កឹ​ម មនោ​វិទ្យា កូនស្រី​ច្បង និង​ក្រុម​មន្ត្រី​ជំនិត​របស់​លោក កឹ​ម សុខា បាន​មាន​សកម្មភាព យ៉ាង​ខ្លាំងក្លា​ក្នុង​ការ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ប្រទេស​ដែល​ជា​ម្ចាស់​ជំនួយ ដើម្បី​ឲ្យ​ដាក់​សម្ពាធ​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​គោលបំណង​ឲ្យ​ដោះ​លែង​លោក កឹ​ម សុខា ខណៈ​ក្រុម​លោក សម រ​ង្ស៊ី ដែល​ដឹកនាំ​ដោយ​លោក សម រ​ង្ស៊ី​ផ្ទាល់​ក៏​បាន​បង្កើត​ចលនា​សង្គ្រោះ​ជាតិ ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង​លោក កឹ​ម សុខា និង​ចង់​ឲ្យ​ការ​បោះ​ឆ្នោត​មាន​វត្តមាន​អតីត​បក្ស​សង្គ្រោះ​ជាតិ ។ យ៉ាងណា​ក្តី​បើ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ភាគី​កូនស្រី​លោក​កឹ​ម សុខា កញ្ញា​កឹ​ម មនោ​វិទ្យា និង​អ្នកគាំទ្រ​មួយ​ចំនួន​មិន​ពេញចិត្ត និង​ក្រុម​លោក​សម រ​ង្ស៊ី ដែល​បាន​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​នោះ​ទេ ។

សូម​ជម្រាប់​លោក កឹ​ម សុខា​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ជាប់ពន្ធ​នា គារ​ជិត​៧​ខែ​មក​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ