ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ទទួល​ជួប​ដៃស្ដាំ​លោក​គី​ម​ជុង​អ៊ុ​ន​នៅ​សេត​វិមាន

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​និង​កូរ៉េ​ខាងជើង ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​កាលពី​ថ្ងៃ​ទី​១​មិថុនា បាន​ទទួល​ឧត្ដមសេនីយ៍ KIM YONG CHOL ដៃស្ដាំ​លោក​គី​ម​ជុង​អ៊ុ​ន​នៅ​សេត​​វិមាន ដែល​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ហើយ​ខុស​ប្លែក​ពី​ពិធីការ​ផង…

សហរដ្ឋអាមេរិក​និង​កូរ៉េ​ខាងជើង ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​កាលពី​ថ្ងៃ​ទី​១​មិថុនា បាន​ទទួល​ឧត្ដមសេនីយ៍ KIM YONG CHOL ដៃស្ដាំ​លោក​គី​ម​ជុង​អ៊ុ​ន​នៅ​សេត​​វិមាន ដែល​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ហើយ​ខុស​ប្លែក​ពី​ពិធីការ​ផង ។

ក្រោយ​ពិភាក្សា​គ្នា​រយៈពេល​ដល់​ជិត​២​ម៉ោង នៅ​សេត​វិមាន​ជាមួយ​លោក KIM YONG CHOL លោក​ត្រាំ​ប្រកាសប្រាប់​សារព័័ត៌មាន​ថា លោក​ពិតជា​នឹង​ជួប​ដូច​ការ​គ្រោងទុក ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន​នា​ថ្ងៃ​ទី​១២​មិថុនា​នៅ​សិង្ហ​បុរី ។ លោក​បន្ត​ថា​ក្រុង​វ៉ា​ស៊ិ​ន​តោន​និង​ក្រុង​ព្យុ​ង​យ៉ាង នឹង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គ្នា ហើយ​រឿង​នេះ​នឹង​ចាប់ផ្ដើម​នា​ថ្ងៃ​ទី​១២​មិថុនា​។​ពេល​ជួប​គ្នា​នោះ​លោក KIM YONG CHOL ជា​អនុ​ប្រធាន​​បក្ស​ពលករ​កូរ៉េ បាន​ប្រគល់​ជូន​លោក​ត្រាំ​នូវ​សារលិខិត​ផ្ទាល់ខ្លួន​មួយ​ច្បាប់ របស់​​លោក​គី​ម​ជុង​អ៊ុ​ន​ដល់​ប្រធានាធិបតី​អា​មេ​រិ​ក​ដែល​យល់​ថា​សំខាន់ ។

មន្ត្រីជាន់ខ្ពស់​កូរ៉េ​ខាងជើង ដំបូង​ស្ថិត​នៅ​២​ថ្ងៃ​ឯ​ក្រុង​ញូ​វ​យ៉​ក​ជា​កន្លែង​លោក​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក MIKE POMPEO មុន​ពេល​មក​កាន់​ក្រុង​វ៉ា​ស៊ិន​តោន។ តាម​ទម្លាប់​នៃ​ពិធីការ សម្រាប់​មនុស្ស​ម្នាក់​មាន​ឋានៈដូច​លោក KIMYONG CHOL ហើ​ជា​ពិសេស​សម្រាប់​មនុស្ស​ដូច​រូប​លោក មក​ពី​ប្រទេស​មួយ​រង​ទណ្ឌកម្ម​សេដ្ឋ​កិច្ច ហើយ​ជា​តំណាង​ប្រទេស​ជាស​ត្រូវ​គ្នា​ផង ត្រូវ​នាំ​ចូល​តាម​ទ្វារ​ក្រោយ​ស្ងាត់​ៗ ចូលរួម​កិច្ចប្រជុំ​សម្ងាត់ ។

លោក KIM YONG CHOL មក​កាន់​សេត​វិមាន​ដោយ​មាន​រថយន្ត CHEVROLET​ពណ៌​ខ្មៅ​របស់​រដ្ឋាភិបាល​អា​មេ​រិ​ក​ជូន​មក​។​ឧត្ដមសេនីយ៍​អា​មេ​រិ​កមួយ​រូប ជា​អគ្គលេខាធិការ​សេត​វិមាន​លោក JOHN KELLY បាន​ទទួល​លោក មុន​ពេល​នាំ​មក​កាន់​ការិយាល័យ​ពងក្រពើ​។​នោះ​ជា​ការ​ផ្ដល់​ក​ត្តិ​យស​ដ៏​កម្រ​សម្រាប់​មនុស្ស​ម្នាក់ ដែល​ពុំ​មែន​ជា​ប្រមុខរដ្ឋ​ហើយ​ជា​ពិសេស​មក​ពី​រដ្ឋ​ផ្ដាច់​ការ​មួយ​ផង ។

មានរឿង​មួយ​ដែល​គេ​ចាប់អារម្មណ៍ នោះ​គឺ​សម្រាប់​ការ​ជួប​គ្នា​កំពូល នៅ​សិង្ហ​បុរី​រវាង​លោក​​គី​ម​ជុង​អ៊ុ​ន​និង​លោក​ត្រាំ តើ​នរណា​ជា​អ្នក​ចេញ​ប្រាក់ សម្រាប់​គណៈប្រតិភូ​លោក​គី​ម​ជុង​អ៊ុ​ន​ទៅ ? ព្រោះ​ការ​ចាយវាយ​នៅ​ទីនោះ​ពិតជា​ច្រើន​ពិសេស​សម្រាប់​ការ​ស្នាក់​នៅ​ដឺ​លុ​ច​។​តាម​មើលទៅ សិង្ហ​បុរី​ប្រទេស​ជា​ម្ចាស់ផ្ទះ​នឹង​ជា​អ្នក​ជួយ​ចេញ​ហើយ ។

ចំណែក​បារ​ទំនើប​មួយ​របស់​សិង្ហ​បុរី SINGAPOR SLING ស្នើជួយ​ផ្ដល់​ភេសជ្ជៈ​ពិសេស​២​មុខ​មាន​ទង់ជាតិកូរ៉េ​ខាងជើង​និង​អា​មេ​រិ​ក សម្រាប់​ការ​ជួប​គ្នាកំពូល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ