ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ស្រឡាញ់​នរណា​ម្នាក់គួរ​សារភាព​ដោយ​របៀប​ណា ?

6 ឆ្នាំ មុន

សុភាព​នារី និង​បុរស​ទាំងឡាយ​អាច​មាន​អារម្មណ៍​ដូច​ជា​ភ័យ ឬ​ញាប់​ញ័រ​ចិត្ត​រឿង​សារភាព​ក្តី​ស្រឡាញ់​របស់​ខ្លួន​ដល់​នរណា​ម្នាក់  ព្រោះ​វេលា​ដ៏​ពិសេស​នោះ លោក​អ្នក​ប្រាកដជា​គិត​ថា​គួរ​ធ្វើ​បែប​ណា ទើប​ជា​ការ​ប្រសើរ ពិសេស​ភ័យ​ខ្លាច​ជាងគេ គឺ​ចម្លើយ​អវិជ្ជមាន ។ ប្រសិនជា​អ្នកមាន​បំណង​ចង់​សារភាព​ស្នេហ៍​ដល់​នរណា​ម្នាក់​ដោយ​ពុំ​មាន​អ្វី​ឱ្យ​គេ​ប្លែក​ចិត្ត​ទេ​នោះ…

សុភាព​នារី និង​បុរស​ទាំងឡាយ​អាច​មាន​អារម្មណ៍​ដូច​ជា​ភ័យ ឬ​ញាប់​ញ័រ​ចិត្ត​រឿង​សារភាព​ក្តី​ស្រឡាញ់​របស់​ខ្លួន​ដល់​នរណា​ម្នាក់  ព្រោះ​វេលា​ដ៏​ពិសេស​នោះ លោក​អ្នក​ប្រាកដជា​គិត​ថា​គួរ​ធ្វើ​បែប​ណា ទើប​ជា​ការ​ប្រសើរ ពិសេស​ភ័យ​ខ្លាច​ជាងគេ គឺ​ចម្លើយ​អវិជ្ជមាន ។ ប្រសិនជា​អ្នកមាន​បំណង​ចង់​សារភាព​ស្នេហ៍​ដល់​នរណា​ម្នាក់​ដោយ​ពុំ​មាន​អ្វី​ឱ្យ​គេ​ប្លែក​ចិត្ត​ទេ​នោះ សូមអ្នក​រៀបចំ​ពេលវេលា និង​ទីតាំង​សម្រាប់​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ទើប​ប្រសើរ​។

ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​សារភាព​ស្នេហ៍​ទៅ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ៖
១-​ត្រូវ​ច្បាស់​ថា​មនុស្ស​ដែល​អ្នក​ចង់​សារភាព​ប្រាប់​នោះ គឺជា​មនុស្ស​ស្មោះត្រង់ និង​ត្រឹមត្រូវ មិនមែន​ដូច​មនុស្ស​មួយ​ដែល​អ្នក​សម្លឹង​ឃើញ​តាម​ចិញ្ចើម​ផ្លូវ​ទេ ។

២-​ស្វែងរក​ទីតាំង​សមគួរ​ដើម្បី​សារភាព​ស្នេហ៍ ។ អ្នក​អាច​ជ្រើសរើស​កន្លែង​ស្ងាត់​មួយ​ដែល​មាន​តែ​ពីរ​នាក់​ប៉ុណ្ណោះ ប្រសិនជា​អាច​ធ្វើ​ទៅ​បាន ពិសេស​ជា​កន្លែង​បែប​មនោសញ្ចេតនា​គួរ​ឱ្យ​រំភើបចិត្ត ។

៣-​សួរ​ទៅ​ភាគី​ម្ខាង​ទៀត ប្រសិនជា​អ្នក​ទាំង​២​ជួប​គ្នា​នៅ​ទីនោះ​បាន ដើម្បី​សម្តែង​ប្រាប់​ពី​ក្តី​ស្នេហ៍៍​ដែល​លាក់​ក្នុង​បេះដូង​របស់​អ្នក ។ អ្នក​ចាំបាច់​ត្រូវ​តែ​ច្បាស់​ថា ទាំង​អ្នក ទាំង​ភាគី​ម្ខាង​ទៀត​មាន​ពេលទំនេរ​ពេញ​មួយ​ថ្ងៃ ពីព្រោះ​បើ​ក្នុង​ចំណោម​អ្នក​ទាំង​២​មាន​ម្នាក់​ដើរ​ចេញពី​ការ​ណាត់ជួប​នោះ វា​នឹង​ធ្វើ​ឱ្យ​ខូច​បរិយាកាស​នៃ​ការ​សារភាព​ស្នេហ៍ ។

៤-​ត្រូវ​ត្រៀមខ្លួន​ឱ្យ​បាន​គ្រប់យ៉ាង នៅ​ពេល​អ្នក​ទាំង​២​ជួប​គ្នា គឺ​កុំ​មានការ​ងារ​ផ្សេង​រំខាន​ឱ្យ​សោះ​!

៥-​រក​ថ្ងៃ​ណាមួយ​ដែល​ល្អ​បំផុត​ដើម្បី​សារភាព​ក្តី​ស្រឡាញ់​របស់​អ្នក ។

ត្រៀម​ទប់ទល់​ចម្លើយ​របស់​ភាគី​ម្ខាង​ទៀត

-​ជា​និច្ចកាល​អ្នក​ត្រូវ​ដឹង​ថា អ្វី​ដែល​ល្អ​បំផុត​អ្នក​គួរ​និយាយ និង​ឆ្លើយ​តប​សម​ហេតុផល​ទៅ​នឹង​ចម្លើយ យល់ព្រម ឬ​មិន​យល់ព្រម​ពី​ភាគី​ម្ខាង​ទៀត ។

-​ប្រសិនបើ​ភាគី​ម្ខាង​ទៀត​ឆ្លើយ​ថា គេ​នឹង​គិត​មើល​ពី​ការ​ថ្លែង​សារភាព​របស់​អ្នក​នោះ អ្នក​ត្រូវ​ទុក​ឱកាស ឬ​ពេល​មួយ​ឱ្យ​គេ ។

-​អនុវត្ត​អ្វី​ដែល​អ្នក​ប្រុង​នឹង​និយាយ​នៅ​ចំពោះ​មុខ​កញ្ចក់ ។

-​ប្រសិនជា​អ្នក​អៀន​និយាយ​មិន​ចេញ ព្យាយាម​សរសេរ​ជំនួស​វិញ ។

បម្រាម ៖
ប្រសិនបើ​ភាគី​ម្ខាង​ទៀត​និយាយ​ថា មិន​ស្រឡាញ់​អ្នក​ទេ ត្រូវ​ដឹង​ថា​អ្នក​នឹង​មានឱកាស​ផ្សេង​ទៀត​ដែល​ខ្លួន​នឹង​ស្វែងរក​នរណា​ម្នាក់​ដែល​គេ​នឹង​ស្រឡាញ់​អ្នក​វិញ ៕