ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​ពី​នេះ​ពី​នោះ​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​ទឹក​ជន់​លិច​នៅ​ក្រិ​ក​ស្លាប់​១៥​នាក់ យ៉ាង​ហោច​មាន​អ្នក​ស្លាប់​១៥​នាក់ និង​របួស​៣៧​នាក់​ដោយ​ការ​ជន​លិច​នៅ​ភាគ​កណ្ដាល​ប្រទេស​ក្រិ​ក កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។ ២-​ជន​រ៉ូ​ហ៊ី​ង​យ៉ា​ភៀសខ្លួន​ទៅ​បង់​ក្លា​ដែ​ស កុមារី​រ៉ូ​ហ៊ី​ង​យ៉ា​ម្នាក់​នេះ​កំពុង​សំលឹង​ចេញពី​ជំរុំ​ភៀសខ្លួន​ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស និង​បច្ចុប្បន្ន មាន​ជនជាតិ​រ៉ូ​ហ៊ី​ង​យ៉ា​យ៉ាងច្រើន​នៅ​បង់​ក្លា​ដែ​ស ។…

១-​ទឹក​ជន់​លិច​នៅ​ក្រិ​ក​ស្លាប់​១៥​នាក់

យ៉ាង​ហោច​មាន​អ្នក​ស្លាប់​១៥​នាក់ និង​របួស​៣៧​នាក់​ដោយ​ការ​ជន​លិច​នៅ​ភាគ​កណ្ដាល​ប្រទេស​ក្រិ​ក កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។

២-​ជន​រ៉ូ​ហ៊ី​ង​យ៉ា​ភៀសខ្លួន​ទៅ​បង់​ក្លា​ដែ​ស
កុមារី​រ៉ូ​ហ៊ី​ង​យ៉ា​ម្នាក់​នេះ​កំពុង​សំលឹង​ចេញពី​ជំរុំ​ភៀសខ្លួន​ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស និង​បច្ចុប្បន្ន មាន​ជនជាតិ​រ៉ូ​ហ៊ី​ង​យ៉ា​យ៉ាងច្រើន​នៅ​បង់​ក្លា​ដែ​ស ។

៣-​កូន​តូច​ធ្លាក់​ក្នុង​បង្គន់​ស្លាប់​នៅ​អាហ្វ្រិក​ខាងត្បូង
ក្មេង​ប្រុស​អាយុ ៥​ឆ្នាំ​ម្នាក់​បាន​ស្លាប់​ព្រោះ ធ្លាក់​នៅ​ក្នុង​បង្គន់​ទ្រុឌទ្រោម​ត្រូវ​បាន​ម្ដាយ​ប្ដឹង​ទារ​សំណង​ពីសា​លា​«​ម៉ា​ឡូ​ឌូ​ម៉ា​ឡេ​» នៅ​ខេត្ត​លី​ម​ប៉ូ​ប៉ូ ភាគ​ខាងជើង​ប្រទេស​កាលពី​ឆ្នាំ​២០១៤​កន្លង​មក ។

៤-​រថយន្ត​ប្រហែល​៣០​គ្រឿង​បុក​គ្នា​នៅ​ចិន
រថយន្ត​ជាង​៣០​គ្រឿង​បាន​បុក​គ្នា​នៅ​លើ​ផ្លូវ​មួយ​ខ្សែ​ក្នុង​ក្រុង​អាន់​ហ៊ុយ ប្រទេស​ចិន​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងតិច ១៨​នាក់​ស្លាប់ និង​ជា​ច្រើន​នាក់​រង​របួស ។

៥-​ពេជ្រ​មួយ​គ្រាប់​លក់​បាន​៣៣,៨​លាន​ដុល្លារ
គ្រាប់ពេជ្រ​ដ៏​ល្អ​មួយ​មាន​ទម្ងន់ ១៦៣,៤១ កា​រ៉ាត់ រួម​ទាំង​ខ្សែ​កល​ក់បាន​ក្នុង​តំលៃ ៣៣,៨​លាន​ដុល្លារ ក្រោយ​ពី​កាត់​ពន្ធ​ក្នុង​ការ​ដេញថ្លៃ​របស់​ក្រុមហ៊ុន​គ្រី​ស្ទី ។

៦-​ឯកអគ្គរាជទូត​អូស្ត្រាលី​ធ្លាក់​ពី​អគារ​កំពស់​៧​ជាន់
ឯកអគ្គរាជទូត​អូស្ត្រាលី អាយុ​៣០​ឆ្នាំ​ប្រចាំ​នៅ អង្ក​ការ​សហប្រជាជាតិ​លោក Julian Simpson បាន​ធ្លាក់​ពី​អគារ​កំពស់​៧ ជាន់​បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត កាលពី​ថ្ងៃ​ទី​14 វិច្ឆិកា​២០១៧ ។

៧-​កា​ណា​ដា​បើក​ច្រក​ផ្លូវ​ត​ភ្ជាប់​តំបន់​អាក់​ទិ​ក​ប្រើ​បាន​នៅ​គ្រប់​រដូវ
ផ្លូវ​ធំ​មួយ​ខ្សែ​ត​ភ្ជាប់​រវាង​ក្រុង Inuvik ទៅ តំបន់​អាក់​ទិ​ក​នៅ​ប្រទេស​កា​ណា​ដា​ត្រូវ​បើក​ឲ្យ​ប្រើប្រាស់​បាន​គ្រប់​រដូវ ។

៨-​មនុស្ស​យន្ត​ផ្នែក​យុត្តិធម៌
មនុស្ស​យន្ត​«​សៀវ​ហ្វា​»​ជា​ជំនួយ​ការណ៍​ថ្មី​របស់​តុលាការ ផលិត​ដោយ​ក្រុមហ៊ុន «Aegis» នៅ​ក្រុង​ណា​ន​ជី​ង ខេត្ត​ជាំ​ង​ស៊ូ ប្រទេស​ចិន ។

៩-​រញ្ជួយ​ដី​នៅ​កូរ៉េ​ខាងត្បូង
យ៉ាង​ហោច​មាន​អ្នក​រង​របួស ៥០​នាក់​និង​ជាង​១.៥០០​នាក់​គ្មាន​ទីជម្រក​នៅ​ក្នុង​ហេតុការណ៍​រញ្ជួយ​ដី​មួយ​មាន​កម្លាំង​៥,៤ រិ​ក​ស្ទ័​រ​នៅ​បរិវេណ​ក្រុង​កំពុង​ផែ​ប៉ូ​ហាំ​ង កូរ៉េ​ខាងត្បូង ។

១០-​មនុស្ស​យន្ត​ជួយ​ជន​ពិការ
ក្រុមហ៊ុន «Toyota Motor Corp.» បាន​បង្ហាញ​មនុស្ស​យន្ត​ជើងសិប្បនិមិត្ត​ដោយ​ប្រើ​ប្រព័ន្ធ​«Welwalk WW–1000» អាច​ជួយ​ជន​ពិការ​ឲ្យ​ហាត់​ដើរ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ