ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​ពី​នេះ​ពី​នោះ​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​ដង្កូវ​អាច​ព្យាបាល​ដំបៅ​អ្នកជំងឺ​ទឹកនោមផ្អែម​ឲ្យ​ជា​សះស្បើយ ជា​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​ក្នុង​ការ​ព្យាបាល​ដំបៅ​អ្នកជំងឺ​ទឹកនោមផ្អែម គ្រាន់តែ​ឲ្យ​ដង្កូវ «maggots» ស៊ី​សាច់​រលួយ ធ្វើ​ឲ្យ​ជា​សះស្បើយ​បាន​ល្អ ជាង​ការ​ប្រើ​ឱសថ ។ ២-​ជាន់​គ្នា​ស្លាប់​ក្នុង​ពិធី​ចែក​អំណោយ យ៉ាង​ហោច​មាន​អ្នក​ស្លាប់​ចំនួន​១៥​នាក់​និង​៥​នាក់​រង​របួស​នៅ​ក្នុង​ពិធី​ចែក​អាហារ​មួយ…

១-​ដង្កូវ​អាច​ព្យាបាល​ដំបៅ​អ្នកជំងឺ​ទឹកនោមផ្អែម​ឲ្យ​ជា​សះស្បើយ

ជា​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​ក្នុង​ការ​ព្យាបាល​ដំបៅ​អ្នកជំងឺ​ទឹកនោមផ្អែម គ្រាន់តែ​ឲ្យ​ដង្កូវ «maggots» ស៊ី​សាច់​រលួយ ធ្វើ​ឲ្យ​ជា​សះស្បើយ​បាន​ល្អ ជាង​ការ​ប្រើ​ឱសថ ។

២-​ជាន់​គ្នា​ស្លាប់​ក្នុង​ពិធី​ចែក​អំណោយ
យ៉ាង​ហោច​មាន​អ្នក​ស្លាប់​ចំនួន​១៥​នាក់​និង​៥​នាក់​រង​របួស​នៅ​ក្នុង​ពិធី​ចែក​អាហារ​មួយ នៅ​ក្បែរ​ក្រុង​ទេសចរណ៍ ភាគ​ខាង កើត​ប្រទេស​ម៉ា​រ៉ុ​ក កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។

៣-​យន្តហោះ​បុក​ឧទ្ធម្ភាគចក្រ​ស្លាប់​៤​នាក់​នៅ​អង់គ្លេស
កាលពី​ថ្ងៃ​ទី​១៧ វិច្ឆិកា​២០១៧ កើត​មាន​ឧប្បត្តិហេតុ​យន្តហោះ​បុក​ជាមួយ​ឧទ្ធម្ភាគចក្រ​មួយ នៅ​ពីលើ​តំបន់ «buckinghamshire» ចក្រភព​អង់គ្លេស បណ្ដាល​ឲ្យ​ស្លាប់​៤​នាក់ ។

៤-​មនុស្ស​យន្ត​លេងអុក​របស់​តៃវ៉ាន់
ចាត់​ទុក​ថា​ជា​មនុស្ស​យន្ត​ដ៏​ឆ្លាត​មួយ កំពុង​លេងអុក​នៅ​ក្នុង​ពិធី «Computex» ជា​ពិធី​តាំង​បង្ហាញ​បច្ចេកវិទ្យា​ដ៏​ធំ​បំផុត​នៅ​អា​ស៊ី រៀបចំ​ឡើង​នៅ​តៃវ៉ាន់ ។

៥-​ឆ្កែ​មួយ​ក្បាល​រារាំង​កូន​មិន​ឲ្យ​ម្ចាស់​ប៉ះ
ឆ្កែ​ឈ្មោល​មួយ​ក្បាល​ស្ថិត​នៅ​ក្រុង​យឿ​ន​ហៃ ភាគ​ខាងកើត​ប្រទេស​ចិន កំពុង​ចាំ​ការពារ​កូន​មិន​ឲ្យ​ម្ចាស់​ចាប់ និង​ជា​ឆ្កែ​ស្រឡាញ់​កូន​កម្រ​កើត​មាន​នៅ​លើ​លោក ។

៦-​អ៊ី​ស្រា​អែ​ល​គ្រោង​បណ្ដេញ​ជនភៀសខ្លួន​អា​ហ្រិ្វ​ក​ចំនួន​៤០.០០០​នាក់
លោកនាយក​រដ្ឋមន្ត្រី បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ របស់​អ៊ី​ស្រា​អែ​ល បាន​ប្រកាស​ថា ជន​ភៀសខ្លួន​អាហ្វ្រិក​ប្រហែល​៤០.០០០​នាក់ ត្រូវ​ចាក​ចេញពី​ប្រទេស​ក្រោយ​ពី​សំរេច​កិច្ច​ព្រមព្រៀង​មួយ ដោយ​មិន​ខ្វល់​លើ​ការ​ជំទាស់​របស់​ជនភៀសខ្លួន ។

៧-​សណ្ឋាគារ​នៅ​ក្នុង​អណ្ដូងរ៉ែ
«Sheshan Shimao Quarry» ជា​សណ្ឋាគារ​ក្នុង​អណ្ដូងរ៉ែ​លើក​ដំបូង​នៅ​លើ​លោក ស្ថិត​នៅ​ក្រុង​សៀង​ហៃ ប្រទេស​ចិន ដោយ​សាងសង់​នៅ​ក្នុង​អណ្ដូងរ៉ែ​ដ៏​ជ្រៅ ។

៨-​ផ្ទុះ​រោងចក្រ​គ្រឿងសំអាង​នៅ​អា​មេ​រិ​ក
មាន​អ្នក​ស្លាប់​ម្នាក់ និង​៣៥​នាក់​រង​របួស នៅ​ក្នុង​ហេតុការណ៍​ផ្ទុះ​រោងចក្រ​ផលិត​គ្រឿង​សំអាង​មួយ​នៅ​ក្រុង​ញូ​វ​វិ​ន​ស័​រ រដ្ឋ​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក ។

៩-​ស្ត្រី​លេខ​មួយ​របស់​អា​មេ​រិ​ក​ទទួល​ដើម​គ្រី​ស្ត​ស្មើ​ស​នៅ​សេត​វិមាន
ប្រពន្ធ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក និង​កូនប្រុស​បាន​ទទួល​ដើម​ស្រល់​ដ៏​ធំ​មួយ​ពី​កសិដ្ឋាន​ក្នុង​រដ្ឋ​វី​ស​ខុន​ស៊ី​ន ដើម្បី​ប្រើប្រាស់​នៅ​ពិធីបុណ្យ​គ្រី​ស្ត​ស្មើ​ស​ក្នុង​ឆ្នាំ ២០១៧។

១០-​អា​មេ​រិ​ក​ទំលាក់​គ្រាប់​លើ​រោងចក្រ​ផលិត​គ្រឿងញៀន​របស់​តា​លី​បង់
ទ័ព​អា​មេ​រិ​ក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ប្រើ​យន្តហោះ «F-22» ទំលាក់​គ្រាប់​ទៅ​លើ​រោង​ចក្រ​​ផលិត​គ្រឿងញៀន​មួយ របស់​ក្រុម​តា​លី​បង់ ដើម្បី​កាត់​ផ្ដាច់​ប្រាក់​ជំនួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ