ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាប់​ឡើង​វិញ​នៅ​ឃុំ​ដូង CPP=2611​សន្លឹង ​និង​CNRP=2609​សន្លឹក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណ​ប្រជាជន​កម្ពុជា​នៅ​តែ​នាំមុខ​សម្លេង​គាំទ្រ​២៦១១​សម្លេង ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​២៦០៩​សម្លេង ចំពោះ​ការ​រាប់​សន្លឹក​ឆ្នោត​ចំនួន​២៣​ការិយាល័យ​នៅ​ឃុំ​ដួង ខេត្តស្វាយរៀង កាលពី​ថ្ងៃ​ទី​១២​និង​១៣ ខែមិថុនា ឆ្នាំ​២០១៧ ។…

រាជធានី​ភ្នំពេញ ៖ គណ​ប្រជាជន​កម្ពុជា​នៅ​តែ​នាំមុខ​សម្លេង​គាំទ្រ​២៦១១​សម្លេង ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​២៦០៩​សម្លេង ចំពោះ​ការ​រាប់​សន្លឹក​ឆ្នោត​ចំនួន​២៣​ការិយាល័យ​នៅ​ឃុំ​ដួង ខេត្តស្វាយរៀង កាលពី​ថ្ងៃ​ទី​១២​និង​១៣ ខែមិថុនា ឆ្នាំ​២០១៧ ។ នេះ​បើ​តាម​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប ថ្លែងប្រាប់​អ្នក​សារព័ត៌​មាននៅ​ទីស្តីការ គ​.​ជ​.​ប ។​ ​អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា សន្លឹក​ឆ្នោត​ចំនួន​៦៦​សន្លឹក​ត្រូវ​បាន​គណបក្ស​នយោបាយ​មិន​ទទួលយក​រួច​បាន​ប្តឹង​បន្ត​ដល់ គ​.​ជ​.​ប និង​បាន​ធ្វើការ​រាប់​ឡើង​វិញ​នៅ​តាម​ការិយាល័យ​ចំនួន​២៣​ការិយាល័យ​ក្នុង​ឃុំ​ដួង​ទាក់ទង​នឹង​សុពលភាព​នៃ​សន្លឹក​ឆ្នោត​ទាំងនោះ ។ លោក​ថា គ​.​ជ​.​ប បាន​បញ្ចប់​ការ​ពិនិត្យ​ចំពោះ​សន្លឹក​ឆ្នោត​ទាំង​៦៦​សន្លឹក​ហើយ​កាលពី​ល្ងាច​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៧ ។

លោក ហង្ស ពុទ្ធា បាន​ថ្លែង​ថា​ក្នុង​ការិយាល័យ​ចំនួន​២៣​នៅ​ឃុំ​ដូង​ខេត្តស្វាយរៀង​ការ​រាប់​ឡើង​វិញ​ចំនួន​​សន្លឹក​ឆ្នោត​បានការ​មាន​ចំនួន​៥៥០១​សន្លឹក និង​សន្លឹក​ឆ្នោត​អត់​បានការ​១៤១​សន្លឹក ។ ក្នុង​នោះ​សន្លឹក​​ឆ្នោត​ចំនួន​៦៦​សន្លឹក​ត្រូវ​បាន​ប្តឹង​នៅ​ពេល​កំពុង​រាប់​តែ​ម្តង ហើយ​គជ​ប​បាន​កំណត់​សន្លឹក​ឆ្នោត​ទាំង​៦៦​សន្លឹក​នេះ​ហើយ ។ បណ្តឹង​នេះ​ភាគច្រើន​ពាក់ព័ន្ធ​នឹង​ការ​រាប់​ឡើង​វិញ​សន្លឹក ។ ​លោក​បាន​លើក​ឡើង​ទៀត​ថា នៅ​ពេល​នេះ​មាន​បណ្តឹង​កើន​ចំនួន​១៨​បាន​ប្តឹង​មក​ដល់ គ​.​ជ​.​ប បន្ថែម​ទៀត​សរុប​មាន​បណ្តឹង​ចំនួន​៣៤​បណ្តឹង​មក​ដល់ គ​.​ជ​.​ប ដែល​ត្រូវ​ដោះស្រាយ​ពី​មុន​មាន​តែ​១៦​បណ្តឹង ។ ជុំវិញ​ការ​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​ដែល​គ្រោង​ប្រកាស​នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៧ លោក​ថា​មិន​ទាន់​ហាន​កំណត់​ទេ ខណៈ​ដែល គ​.​ជ​.​ប មិន​ទាន់​សម្រេច ។

មន្ត្រី​អ្នកនាំពាក្យ​រូប​នេះ​បាន​លើក​ឡើង​ទៀត​ថា ការ​រាប់​សន្លឹក​ឆ្នោត​នៅ​ឃុំ​ដួង​ដែល​ធ្វើ​ឡើង​នៅ​ទីស្តីការ គ​.​ជ​.​ប រហូត​ដល់​ម៉ោង​៩​យប់​មិន​ទាន់​ចប់​បន្ត​នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៧ ទៀត ។ ក្រោយ​ពេល​បញ្ចប់​ការ​រាប់​ឡើង​វិញ​នៅ​ឃុំ​ដួង គ​.​ជ​.​ប នឹង​រាប់​ឡើង​វិញ​នៅ​ឃុំ​បឹង​ប្រាំ ស្រុក​បា​វិល ខេត្តបាត់ដំបង​ចំនួន​៩​ការិយាល័យ​តាម​ពាក្យបណ្តឹង​របស់​គណបក្ស​នយោបាយ ។ លោក​បាន​លើក​ឡើង​ថា ការ​រាប់​ឡើង​វិញ​នេះ​បាន​ប្រើ​រយៈពេល​២​ថ្ងៃ​ក្នុង​នោះ​បាន​រក​ឃើញ​ថា គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ទទួល​បាន​ចំនួន​១៧១​សម្លេង​, គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​មាន​១៦៧​សម្លេង​, គណបក្ស​ប្រជាជន​កម្ពុជា​២៦១១​សម្លេង និង​គណបក្ស​សង្គ្រោះ​ជាតិ​មាន​២៦០៩​សម្លេង ។

លោក ហង្ស ពុទ្ធា បាន​លើក​ឡើង​ថា ចំពោះ​ការិយាល័យ​ចំនួន​៩​នៅ​ក្នុង​ឃុំ​បឹង​ស្រុក​បា​វិល​ខេត្តបាត់ដំបង​នេះ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​ប្តឹង​ឲ្យ​រាប់​ឡើង​វិញ ពី​ដំបូង​គណបក្ស​ប្រជាជន​កម្ពុជា​មាន​សម្លេង​នាំមុខ តែ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្តឹង​ទៅ​គណៈ​ក​ម្មា​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត​រាប់​ឡើង​វិញ​គណបក្ស​នេះ​បាន​សម្លេង​នាំ​វិញ ។ គណបក្ស​ប្រជាជន​កម្ពុជា​មិន​សុខចិត្ត​បន្ត​ប្តឹង​មក គ​.​ជ​.​ប ឲ្យ​រាប់​ឡើង​វិញ​ដែល​គ្រោង​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៧​នេះ ៕