ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រវល់​ទៅ​ច្រូតស្រូវ​ភ្លើង​ឆេះ​ផ្ទះ​ហ្មត់​គ្មាន​សល់

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ អគ្គិភ័យ​បាន​លេប​ត្របាក់​លំនៅ​ឋាន​ប្រជាពលរដ្ឋ​មួយ​ខ្នង កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​ចាក់​ជ្រុំ ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរ​ជ័យ…

ខេត្តកំពត ៖ អគ្គិភ័យ​បាន​លេប​ត្របាក់​លំនៅ​ឋាន​ប្រជាពលរដ្ឋ​មួយ​ខ្នង កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​ចាក់​ជ្រុំ ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរ​ជ័យ ខេត្តកំពត បណ្តាល​ឲ្យ​ឆេះ​ហ្មត់​គ្មាន​សល់​អ្វី​ឡើយ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​មានឈ្មោះ ទេព អូន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ប្រពន្ធ​ឈ្មោះ ម៉ី វណ្ណ អាយុ​៤២​ឆ្នាំ មានកូន​ចំនួន​៤​នាក់ ។ សមត្ថកិច្ច​បាន​បន្ត​ថា ចំពោះ​ការ​ខូចខាត និង​បាត់បង់​សម្ភារ​ក្នុង​ករណី​ខាងលើ​មាន ម៉ាស៊ីនកិនស្រូវ​មួយ​គ្រឿង​, គោ​យន្ត​មួយ​គ្រឿង​, លុយ​ខ្មែរ​ចំនួន​២​លាន​រៀល​, មាស​ចំនួន​៥​ហ៊ុន​, អត្តសញ្ញាណប័ណ្ណ​៤​សន្លឹក​, ប្លង់​ដី​, សៀវភៅ​គ្រួសារ ។ សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា ក្នុង​ករណី​អគ្គិភ័យ​ឆាបឆេះ​ខាងលើ​តាម​ការ​ពិនិត្យ​ជាក់ស្តែង​នៅ​កន្លែង​កើតហេតុ គឺ​មូលហេតុ​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ខណៈ​ម្ចាស់​មិន​នៅផ្ទះ​រវល់​ទៅ​ច្រូតស្រូវ ភ្លេច​បិទ​បា​រែ​ត​ភ្លើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ