ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ដ​បុក​គ្នា​បង់លុយ​៣.៥០០​ដុល្លារ​ភ្លាម​ៗ ជា​ការ​បញ្ចប់រឿង​…!

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្ក​ឡើង​ដោយ រថយន្ត​យន្ត​ម៉ាក​CRV មួយ​គ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ក្រ​.​ព្រះ​សីហ​នុ 2A-1142 បើកបរ​ដោយ​កូនប្រុស​ពៅ…

ខេត្ត​ព្រះ​សីហ​នុ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្ក​ឡើង​ដោយ រថយន្ត​យន្ត​ម៉ាក​CRV មួយ​គ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ក្រ​.​ព្រះ​សីហ​នុ 2A-1142 បើកបរ​ដោយ​កូនប្រុស​ពៅ ថៅកែ​លក់​គុយទាវ យីហោ (​លី សែ​) ដែល​មាន​ទីតាំង​ស្ថិត​នៅ​ទល់មុខ​អតីត​ម​ហោ​ស្រប​ចាស់ ក្នុង​សង្កាត់​២ ក្រុង​ខេត្ត​ព្រះ​សីហ​នុ ខណៈ​ចេញពី​ចូលរួម​នៅ​ក្នុង​ពី​ធី​មង្គលការ​នៅ​សណ្ឋាគារ​សុខា ផឹកស្រា​ស្រវឹង​ជោគ​ជាំ​បាន​បើករថយន្ត​ដែល​មាន​ភិនភាគ​ខាងលើ​ទៅ​បុក​រថយន្ត​ម៉ាក LEXUS-570 ពណ៌​ខ្មៅ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​។ នៅ​ចំណុច​ផ្លូវ​កោង​ក្នុង​សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ បណ្តាល​ឲ្យ​រថយន្ត​ទាំង​ពីរ​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខជា​ដំណំ ប៉ុន្តែ​មិន​មាន​រង​របួស​ដល់​អាយុជីវិត​មនុស្ស​ទេ​។

តាម​សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា រថយន្ត​ម៉ាក​LEXUS-570 ដែល​រង​ការ​ខូចខាត​ជា​រថយន្ត​ថៅកែ​ក្លឹ​ប​កម្សាន្ត ខារ៉ាអូខេ យីហោ​ស្កា​យ​ឡាញ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​វិ​ថី​ឯករាជ្យ ត្រង់​ចំណុច​ភ្លើងស្តុប​កែង​ក្លឹ​ប​អតីត​ខារ៉ាអូខេ 333 ក្នុង​សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។ ក្រោយ​កើតហេតុ​ភ្លាម​ៗ​ភាគី​បង្ក រថយន្ត CRV ថៅកែ​លក់​គុយទាវ​ខាងលើ​បាន​សង​សំណង​ទៅ​ភាគី​រថយន្ត​រង​គ្រោះ​ម៉ាក LEXUS-570 ថៅកែ​ក្លឹ​ប​កម្សាន្ត​ស្កា​យ​ឡាញ ជា​ទឹកប្រាក់​ចំនួន 3500​ដុល្លារ​អា​មេ​រិ​ក​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ​៕