ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​នឹង​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​សមាជិក​ គ​.​ជ​.​ប ថ្មី នៅ​ថ្ងៃ​ទី​៧ ធ្នូ​នេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​ជ្រើសរើស​បេក្ខភាព​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) បាន​ចំនួន ៣​រូប​ថ្មី ជំនួស​អ្នក​ចាស់​ដែល​មក​ពី​កូតា​អតីត CNRP ដែល​លាលែង​ពី​តំណែង​កន្លង​មក ទន្ទឹម​នឹង​នេះ​រដ្ឋសភា​គ្រោង​នឹង​បោះ​​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​នៅ​ថ្ងៃ​ទី​៧ ខែធ្នូ…

រាជធានី​ភ្នំពេញ​៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​ជ្រើសរើស​បេក្ខភាព​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) បាន​ចំនួន ៣​រូប​ថ្មី ជំនួស​អ្នក​ចាស់​ដែល​មក​ពី​កូតា​អតីត CNRP ដែល​លាលែង​ពី​តំណែង​កន្លង​មក ទន្ទឹម​នឹង​នេះ​រដ្ឋសភា​គ្រោង​នឹង​បោះ​​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​នៅ​ថ្ងៃ​ទី​៧ ខែធ្នូ ខាង​មុខ​នេះ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យ​រដ្ឋសភា ។

លោក ​ឈាង វុន ​អ្នក​នាំ​ឱ្យ​ក្រុម​អ្នកតំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​រដ្ឋសភា បាន​ឲ្យ​ដឹង​ក្រោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​៣០ វិច្ឆិកា ក្រោម​អធិបតីភាព​សម្តេច ហេង ​សំ​រិ​ន ប្រធានរដ្ឋសភា​ថា ​អចិន្ត្រៃយ៍​បាន​សម្រេច​កំណត់​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៧​ខាង​មុខ ដើម្បី​បោះ ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​បេ​ក្ខ​ភា គ​.​ជ​.​ប​. ថ្មី​ចំនួន​៣ រូប ជំនួស​សមាជិក ​គ​.​ជ​.​ប ដែល​បាន​លាលែង​ពី​តំណែ​ង ។

លោក​ថា ​បេក្ខភាព គ​.​ជ​.​ប ថ្មី​នោះ​ត្រូវ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ជ្រើសរើស​រួច​ហើយ ដោយ​អ្នក​ទាំង​៣​រូប​នេះ​ មាន​លក្ខ​ខណៈ​គ្រប់គ្រាន់​សម្រាប់​បំពេញ​តួនាទី​ក្នុង​ការ​បំរើ​ការ​ងារ​នៅ​ស្ថាប័ន​ គ​.​ជ​.​ប​. ។ អ្នក​ទាំង​រូប​ដែល​រដ្ឋសភា នឹង​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​នោះ​​មាន​៖ លោក នុ​ត សុខុម បេក្ខភាព​មក​ពី​គណបក្ស​ហ៊្វុន​ស៊ិ​ន​ប៊ិ​ច ជា​អនុប្រធាន គ.ជ.ប, លោក ឌឹ​ម សុ​វ​ណ្ណា​រុំ អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា និង​ជា​ប្រធាន​ផ្នែក​​ទំនាក់ទំនង​សាធារណៈ​​នៃ​សាលាក្តី​ខ្មែរក្រហម​ និង​លោក ហ៊ែ​ល សា​រ៉ាត់ មក​ពី​គណបក្ស​សញ្ជាតិ​កម្ពុជា ។

បើ​តាម​ការ​លោក ឈាង វុន ​ក៏​បាន​ឲ្យ​ដឹង​ថា ​រដ្ឋសភា​ក៏​នឹង​ប្រកាស​សុពលភាព​អ្នក​តំណាង​រាស្ត្រ​ថ្មី​ចំនួន​១១​រូប​ផង​ដែរ ។ លោក​បញ្ជាក់​ថា​៖ «​នៅ​ថ្ងៃ​ទី​៧ ធ្នូ​ខាង​មុខ​នេះ សភា​ពេញអង្គ​នឹង​ធ្វើ​ប្រកាស​សុពលភាព​អ្នកតំណាង​រាស្ត្រ​ថ្មី ចំនួន​១១​រូប ហើយនឹង​អនុម័ត​ដោយ​បោះ​ឆ្នោត​សមាជិក​ គ​.​ជ​.​ប​. ថ្មី​៣​រូប ។ អ្នក​ទាំង​អស់នេះ​នឹង​ចូល​ស្បថ​នៅ​ព្រះ​បរមរាជវាំង​នៅ​ថ្ងៃ​នោះ​ផង​ដែរ​»។

សូម​រម្លឹក​ថា ការ​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ដល់​សមាជិក គ​.​ជ​.​ប​. ថ្មី នេះ​ធ្វើ​ឡើង​បន្ទាប់​​ពី​រដ្ឋសភា​បើក​សម័យប្រជុំ​ពេញអង្គ ប្រកាស​សុពលភាព​អ្នកតំណាង​រាស្ត្រ​ចំនួន​៤៤ រូប​កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា​ ដែល​មក​ពី​គណបក្ស​ហ៊្វុន​ស៊ិ​ន​ប៉ិច​, គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​។ អ្នកតំណាង​រាស្ត្រ​ទាំង​៤៤​រូប បាន​ចូល​ស្បថ​​នៅ​ព្រះ​បរមរាជវាំង​រួច​ហើយ​កាលពី​ថ្ងៃ​ទី ២៨ វិច្ឆិកា​ឆ្នាំ​២០១៧ រួម​ហើយ ដើម្បី​ទទួល​បាន​សមាជិក​សភា​ពេញ​សិទ្ធិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ