ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវ​ទឹក​ដំឡើង​ដើមឆ្នាំ​ ខេត្តក្រចេះ​ទទួល​បាន​ទិន្នផល​ត្រី​ខ្ពស់គួរ​ឲ្យ​កត់សម្គាល់

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ ប្រជា​នេសាទ​នៅ​ខេត្តក្រចេះ​បាន​កត់​សម្គាល់ថា​ ផល​ត្រី​ដើមរដូវ​ទឹកដំឡើង​ឆ្នាំ​នេះ​ គឺ​មាន​កំណើន​កើនឡើង​ខ្លាំង​ជាង​ឆ្នាំ​មុន​ទាំង​ប្រភេទ​ត្រី​ពូជ​ធំ ​និង​ត្រី​ល្អិត ដែលកត្តា​នេះ​ពួក​គាត់​បាន​រំពឹង​ថា ជីវភាព​របស់​ពួក​គាត់​បាន​មក​ពី​ការ​នេសាទនឹង​មាន​ភាពប្រសើរ​ឡើង​ជាង​ឆ្នាំ​មុន​។ ទិ​ន្នផល​ត្រី​ដែល​កើនឡើង​នា​ដើមរដូវ​នេះ មាន​អត្រា​កើនឡើង​ជិត​៥០%…

ខេត្តក្រចេះ​ ៖ ប្រជា​នេសាទ​នៅ​ខេត្តក្រចេះ​បាន​កត់​សម្គាល់ថា​ ផល​ត្រី​ដើមរដូវ​ទឹកដំឡើង​ឆ្នាំ​នេះ​ គឺ​មាន​កំណើន​កើនឡើង​ខ្លាំង​ជាង​ឆ្នាំ​មុន​ទាំង​ប្រភេទ​ត្រី​ពូជ​ធំ ​និង​ត្រី​ល្អិត ដែលកត្តា​នេះ​ពួក​គាត់​បាន​រំពឹង​ថា ជីវភាព​របស់​ពួក​គាត់​បាន​មក​ពី​ការ​នេសាទនឹង​មាន​ភាពប្រសើរ​ឡើង​ជាង​ឆ្នាំ​មុន​។

ទិ​ន្នផល​ត្រី​ដែល​កើនឡើង​នា​ដើមរដូវ​នេះ មាន​អត្រា​កើនឡើង​ជិត​៥០% នៃ​ផល​ត្រី បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន​។ មិន​ថា​តែ​នៅ​ផ្សា​ធំ​ក្រចេះ មាន​ផ្សារ​តូច​ធំ​នានា​ច្រើន​ទៀត​នៅ​តាម​ភូមិ​-​ឃុំ​-​ស្រុក ជា​រៀងរាល់​ព្រឹក​គេ​ឃើញ​មាន​ត្រី​តូច​ធំ​គ្រប់​ប្រភេទចំនួន​រាប់​សិប​គីឡូក្រាម​ត្រូវ​បាន​អាជីវករ​ និង​​ប្រជា​នេសាទ​ចាក់​ពង្រាយ​លក់​យ៉ាងច្រើន​ស​ន្ធឹកស​ន្ធា​ប់​។

​នៅ​ឯ​ផ្សារ​ធំ​ក្រចេះ​ឯណេះ​វិញ ជា​រៀង​រាល់​ព្រឹក​ក្រៅពី​ប្រភេទ​ត្រី​ល្អិត​នៅ​មាន​ត្រី​ពូជធំ​ៗ ​ដូច​ជា​ត្រី​ក្អែក ត្រី​ឆ្កោក និង​ពូជ​ត្រី​ប្រភេទ​ធំ​ៗ​ជា​ច្រើន​ទៀត ត្រូវ​បាន​ប្រជា​នេសាទ​បាន យក​មក​ដាក់​លក់​នៅ​ពាសពេញ​ផ្សារ​ត្រី​មើលទៅ​យ៉ាង​សម្បូរ​ហូរ​ហៀ​​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព