ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យូរ​ៗ​បង្ក្រាប​បាន​ម្តង​យក​ស្នាដៃ

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ឈើ​ហ៊ុ​ប​ចំនួន​៦​ដុំ ស្មើនឹង​៥,៦៥៣​ម៉ែត្រគូប ដែល​ឈ្មួញ​លាក់​ទុក​ក្នុង​ព្រៃ​មួយ កន្លែង​ត្រៀម​បម្រុង​ដឹក​ចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស​ត្រូវ​បាន​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​បរ​សេដ្ឋ​តាមដាន​ស្គាល់​ទីតាំង​ចុះ​បង្ក្រាប​ទាន់​ពេលវេលា ។ ទីតាំង​លាក់​ទុក​ឈើ​ហ៊ុ​ប​ខុសច្បាប់​នេះ​ស្ថិត​ក្នុងភូមិ​ក្រាំងចេក​(​រំដួល​ថ្មី​) ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច…

ខេត្តកំពង់ស្ពឺ ៖ ឈើ​ហ៊ុ​ប​ចំនួន​៦​ដុំ ស្មើនឹង​៥,៦៥៣​ម៉ែត្រគូប ដែល​ឈ្មួញ​លាក់​ទុក​ក្នុង​ព្រៃ​មួយ កន្លែង​ត្រៀម​បម្រុង​ដឹក​ចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស​ត្រូវ​បាន​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​បរ​សេដ្ឋ​តាមដាន​ស្គាល់​ទីតាំង​ចុះ​បង្ក្រាប​ទាន់​ពេលវេលា ។ ទីតាំង​លាក់​ទុក​ឈើ​ហ៊ុ​ប​ខុសច្បាប់​នេះ​ស្ថិត​ក្នុងភូមិ​ក្រាំងចេក​(​រំដួល​ថ្មី​) ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​ម៉ោង​៩​នឹង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។ សមត្ថកិច្ច​ដែល​ចុះ​បង្ក្រាប​ឈើ​ហ៊ុ​ប​ខុសច្បាប់​ខាងលើ​រួម​មាន​លោក ជា សា​រ៉​ន ផ្នែក​បាល​ព្រៃឈើ​បរ​សេដ្ឋ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ស្ពឺ លោកនាយ​សង្កាត់​ត្រែង​ត្រ​យឹ​ង កម្លាំង​កង​រាជ អាវុធហត្ថ ដោយ​អវត្តមាន​កម្លាំង​នគរបាល​ប៉ុស្តិ​ចំបក់ ។

លោកនាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បរ​សេដ្ឋ​បាន​ឲ្យ​ដឹង​ថា ឈើ​ទាំង​ហ៊ុ​ប​ទាំង​៦​ដុំ​នេះ​ជា​ប្រភេទ​ឈើ​ម្រេញ​ត្រូវ​បាន​ឈ្មួញ​ដឹក​មក​លាក់​ទុក​ក្នុង​ព្រៃ​ក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុងភូមិ​កើតហេតុ​ខាងលើ​ដោយ​ត្រៀម​ដឹក​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​រថយន្ត​ស្ទូច​១​គ្រឿង​កាលពី​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០១៧ តែ​ត្រូវ​បាន​បែក​ការណ៍​ទើប​លោក​ដឹកនាំ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ក្រោម​ឱវាទ​ចុះ​ពួនស្ទាក់​ទាំង​កណ្តាល​យប់ ហើយ​ឈ្មួញ​ដឹងខ្លួន​ទាន់​បាន​រំដោះ​យក​រថយន្ត​ស្ទូច​ចេញ​វិញ​ទុក​ឈើ​គរ​ចោល​ក្នុង​ព្រៃ​ខាងលើ ។ លោកនាយ​ផ្នែក​បញ្ជាក់​ទៀត​ថា លុះដល់​ម៉ោង​៧​ព្រឹក​ថ្ងៃ​ដដែល​លោក​ដឹកនាំ​កម្លាំង​ចុះ​រុករក​ឃើញ​ឈើ​ហ៊ុ​ប​ទាំង​៦​ដុំ​មាន​ចំនួន​៥,៦៥៣​ម៉ែត្រគូប​ក្នុង​ព្រៃ ។ ឈើ​ទាំង​៦​ដុំ​ត្រូវ​បាន​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ស្ទូច​យក​មក​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បរ​សេដ្ឋ​ទុកជា​សម្បត្តិ​រដ្ឋ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ឡើង​តុលាការ​ចាត់ការ​តាម​នីតិវិធី ។

ប្រជាពលរដ្ឋ​បាន​រិះគន់​ទៅ​លើ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ចំបក់​ថា អសមត្ថភាព​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​​បណ្តោយ​ឱ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​តាម​អំពើ​ចិត្ត​មិន​ដែល​បង្ក្រាប​បាន​មួយ​ករណី​ណា​ឡើយ​ជា​ពិសេស​គឺ​ក្រុម​អង្គការ​អភិរក្ស​សត្វព្រៃ​តែ​ម្តង សង្ស័យ​បង្ក្រាប​បាន​តែ​លោកតា​ប្រាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ