ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ខណៈ​បុរស​ម្នាក់​រសាត់​មក​ក្បែរ​គល់​ស្ពាន

6 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​មួយ​អណ្តែត​ទឹក​រសាត់​មក​អែប​មាត់ច្រាំង​នៃ​សមុទ្រ​ក្បែរ​គល់​ស្ពាន​ស្រែអំបិល ហើយ​ក៏​ទៅ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឱ្យ​ចុះ​មក​ពិនិត្យ​នៅ​ទីតាំង​នោះ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​សាលា​ម្នាង ឃុំ​ស្រែអំបិល…

ខេត្តកោះកុង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​មួយ​អណ្តែត​ទឹក​រសាត់​មក​អែប​មាត់ច្រាំង​នៃ​សមុទ្រ​ក្បែរ​គល់​ស្ពាន​ស្រែអំបិល ហើយ​ក៏​ទៅ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឱ្យ​ចុះ​មក​ពិនិត្យ​នៅ​ទីតាំង​នោះ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​សាលា​ម្នាង ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង​។

លោក​វរសេនីយ៍ឯក ម៉ា ទី អធិការ​នគរបាល​ស្រុកស្រែ​អំបិល បាន​ប្រាប់​តាម​រយៈ​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ធ្នូ ថា សព​បុរស​ខាងលើ​មាន​អាយុ​ប្រហែល​៣៥​ឆ្នាំ បាន​ស្លាប់​ដោយ​លង់ទឹក​ច្រើន​ថ្ងៃ​មក​ហើយ ព្រោះ​សភាព​សព​ឡើង​ហើម​ស្អុយ និង​មិន​មាន​ស្លាកស្នាម​អ្វី​ទាំងអស់​នៅ​លើ​ដងខ្លួន ។ ហើយ​ពេល​នេះ​សព​ត្រូវ​បាន​សមត្ថកិច្ច​ស្រង់​យក​មក​រក្សា​ទុក​នៅ​ក្នុង​វត្ត​ស្រែអំបិល ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក ព្រោះ​ព័ត៌មាន​ចុង​ក្រោយ​សមត្ថកិច្ច​ទទួល​បាន​ថា សព​បុរស​ខាងលើ​មាន​ក្រុម​គ្រួសារ​រស់នៅ​ខេត្តកំពង់ស្ពឺ ហើយ​ជន​រង​គ្រោះជា​មនុស្ស​វិកលចរិត​ទៀត​ផង ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ