ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ហាង​លក់​គ្រឿងក្លែម​ជាប់ចោទ​ លួងលោម​រួម​ភេទ​ជាមួយ​អនីតិជន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ម្ចាស់​ហាង​លក់​គ្រឿងក្លែម​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​៣​ឃាត់ខ្លួន​ពី​បទ​រួម​ភេទ​ជាមួយ​អនីតិជន បន្ទាប់​ពី​ក្រុម​គ្រួសារ​របស់​ក្មេង​ស្រី​ដាក់​ពាក្យ​ប្ដឹង​ទាម​ទារជំងឺចិត្ត​ចំ​នួ​៧​ពាន់​ដុល្លារ និង​សុំ​ឲ្យ​ចាត់ការ​តាម​ផ្លូវច្បាប់ ។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ក្នុងផ្ទះ​សំណាក់​យីហោ…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ម្ចាស់​ហាង​លក់​គ្រឿងក្លែម​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​៣​ឃាត់ខ្លួន​ពី​បទ​រួម​ភេទ​ជាមួយ​អនីតិជន បន្ទាប់​ពី​ក្រុម​គ្រួសារ​របស់​ក្មេង​ស្រី​ដាក់​ពាក្យ​ប្ដឹង​ទាម​ទារជំងឺចិត្ត​ចំ​នួ​៧​ពាន់​ដុល្លារ និង​សុំ​ឲ្យ​ចាត់ការ​តាម​ផ្លូវច្បាប់ ។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ក្នុងផ្ទះ​សំណាក់​យីហោ លី​ន​ណា​អង្គរ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ អឿ​ន រតនា អាយុ​២៩​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ក្រូច ឃុំ​អង្គ​រាជ្យ ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង មាន​ប្រពន្ធ​ទើប​សម្រាលកូន​បាន​រយៈពេល​កន្លះ​ខែ​ប៉ុណ្ណោះ មក​ស្នាក់​នៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៦​ឆ្នាំ​ស្នាក់​នៅ​ក្នុង​សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

យោង​តាម​ពាក្យបណ្ដឹង​របស់​ក្រុម​គ្រួសារ​ក្មេង​ស្រី​ខាងលើ​បាន​ចោទប្រកាន់​ថា បុរស​ម្នាក់​នោះ​បាន​លួងលោម​កូនស្រី​របស់​គាត់​ទៅ​ចូល​ផ្ទះសំណាក់​ខាងលើ ។ បន្ទាប់​ពី​ស៊ើប​ដឹង​ច្បាស់​ហើយ​ទើប​ពួក​គាត់​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ចោម​ចៅ ដើម្បី​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ជន​នោះ​តែ​ម្ដង ។ មិនតែប៉ុណ្ណោះ​ក្រោយ​ពេល​ឃាត់ខ្លួន​ក្រុម​គ្រួ​សារបាន​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៧​ពាន់​ដុល្លារ ប៉ុន្តែ​ជន​នោះ​បាន​ឲ្យ​ត្រឹមតែ​៣០០​ដុល្លារ​ប៉ុណ្ណោះ ទើប​មិន​ត្រូវរ៉ូវ​គ្នា​ហើយ​នគរបាល​ប៉ុស្តិ៍​បញ្ជូន​សំណុំរឿង និង​ជន​នោះ​ទៅ​កាន់​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ចាត់ការ​បន្ត ។

ដោយឡែក​ជនសង្ស័យ​បាន​និយាយ​ថា រវាង​រូបគេ​និង​នារី​រង​គ្រោះ​បាន​ស្រឡាញ់​គ្នា​ជា​យូរ​មក​ហើយ និង​ធ្លាប់​បាន​ដឹក​ដៃ​គ្នា​ចូល​ផ្ទះសំណាក់​រួមរ័ក​បាន​សម្រេច​ជា​ច្រើន​ដង ច្រើន​លើក​មក​ហើយ​ដែរ មិនមែន​ទើបតែ​នៅ​លើក​ទី​១​ប៉ុណ្ណោះ​ទេ ។

ទាក់ទិន​ទៅ​នឹង​ចម្លើយ​សារភាព​ខាងលើ ត្រូវ​បាន​បុរស​ជា​ឪពុក​របស់​នាងរង​គ្រោះ​ខឹង​ខ្លាំង​ណាស់ និង​បាន​ចាត់​ទុក​ថា​ជា​ការ​បំផ្លើស ព្រោះ​តាម​អ្វី​ដែល​កូនស្រី​គាត់​និយាយ​មិន​ដូច​សម្តី​របស់​ជន​នោះ​ឡើយ គឺ​គេ​បាន​លួងលោម​កូនស្រី​គាត់​រហូត​ដល់​លង់ខ្លួន​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ