ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉​ម សំនៀង ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​កម្មវិធី «​សំនៀង​ឯក​»

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ម៉​ម សំនៀង បាន​យកឈ្នះ​ក្នុង​ការ​ប្រឡង​ចម្រៀង​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​កាលពី​រាត្រី​ថ្ងៃ​សៅរ៍​ទី​៩ ធ្នូ ឆ្នាំ​២០១៧ ។ ជ័យជម្នះ​នេះ​ធ្វើ​ឱ្យ​លោក​មាន​អារម្មណ៍​រំភើប​រីករាយ​យ៉ាង​ខ្លាំង ។…

រាជធានី​ភ្នំពេញ ៖ លោក​ម៉​ម សំនៀង បាន​យកឈ្នះ​ក្នុង​ការ​ប្រឡង​ចម្រៀង​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​កាលពី​រាត្រី​ថ្ងៃ​សៅរ៍​ទី​៩ ធ្នូ ឆ្នាំ​២០១៧ ។ ជ័យជម្នះ​នេះ​ធ្វើ​ឱ្យ​លោក​មាន​អារម្មណ៍​រំភើប​រីករាយ​យ៉ាង​ខ្លាំង ។

មុន​ការ​ប្រកាស​លទ្ធផល ក្នុង​អំ​ឡុ​​ង​ពេល​ផ្ញើ​សារ​បោះ​ឆ្នោត ពិធីករ​បាន​ផ្តល់​សិទ្ធិ​ឱ្យ​ទស្សន៍​ទាយ​សមត្ថភាព​បេក្ខជន ។ ពេល​នោះ​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ជា​គណៈកម្មការ​បាន​ទស្សន៍​ទាយ​កូនក្រុម​លោក​ណូ​យ វ៉ា​ន់​ណេ​ត ដែល​មាន​លោក​ម៉​ម សំនៀង និង​ប៊ិ​ត ច​ន ហើយ​ចុង​ក្រោយ​ពេញចិត្ត​លោក​សំនៀង ។

បេក្ខជន​ដែល​បាន​បន្ត​ទៅ​វគ្គ​ចុង​ក្រោយ​មាន​៤​នាក់ គឺ​លោក​ម៉​ម សំនៀង កូនក្រុម​លោក​ណូ​យ វ៉ា​ន់​ណេ​ត កញ្ញា​ស៊ី​ជី​ង កូនក្រុម​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា កញ្ញា​ហ៊ុន សុ​រ៉​ន កូន​ក្រុម​អ្នកស្រី​ហ៊ឹម ស៊ី​វន និង​បេក្ខជន​នាង វិចិត្រ កូនក្រុម​របស់​លោក​ហួរ ឡា​វី ។

លោក​ម៉​ម សំនៀង ជា​បងប្រុស​តារាចម្រៀង​ដួង វី​រៈ​សិទ្ធិ ហើយ​លោក​គឺជា​អ្នក​អត្ថាធិ​ប្បាយ​ព្រឹត្តិការណ៍​ព័ត៌មាន​ម្នាក់​ប្រចាំ​ស្ថានីយទូរទស្សន៍​បាយ័ន ។ ពេល​នេះ​លោក​បាន​វិ​វ​ឌ្ឍ​ខ្លួន​ជា​បេក្ខជន​ប្រឡង​ចម្រៀង​មួយ​រូប​នៅ​ក្នុង​កម្មវិធី «​សំនៀង​ឯក ខា​រ៉ា​បាវ​» របស់​ស្ថានីយទូរទស្សន៍​បាយ័ន ។

លោក​ម៉​ម សំនៀង ធ្វើ​ឱ្យ​ប្រិ​យ​មិត្ត​ដែល​ធ្លាប់​ស្គាល់​លោក​តាម​ទូរទស្សន៍​ភ្ញាក់ផ្អើល​ជា​ខ្លាំង តាម​រយៈ​ការ​បង្ហើរ​សំនៀង​យ៉ាង​ពីរោះ​ដែល​ពី​មុនគេ​មិន​ដែល​ធ្លាប់​បានដឹង​សោះ​ថា​អ្នក​អត្ថាធិប្បាយ​រូប​នេះ​ច្រៀង​បាន​ពីរោះ​បែប​នេះ​ឡើយ ដោយ​គេ​ឃើញ​តែ​លោក​ឈរ ឬ​អង្គុយ​មុខ​កាមេរ៉ា​អធិប្បាយ​ព្រឹត្តិការណ៍​ព័ត៌មាន ។

លោក​ម៉​ម សំនៀង បាន​សន្យា​ថា​នឹង​ជួយ​លើក​ស្ទួយ​បទ​ចម្រៀង​មរតក​ដើម​ដែល​មាន​តម្លៃ​កាត់ថ្លៃ​មិន​បាន ហើយនឹង​បញ្ចេញស្នាដៃ​តែង​និពន្ធ​បទ​ចម្រៀង​ដោយ​ខ្លួនឯង​ឱ្យ​មហាជន​បាន​ស្គាល់ ។

ម៉​ម សំនៀង បញ្ជាក់​ថា ការ​ប្រកួត​ដែល​ចាប់ផ្តើម​នៅ​វេលា​ម៉ោង​៨​យប់​តាម​កញ្ចក់​ទូរទស្សន៍​​​បាយ័ន​នោះ គឺជា​វគ្គ​ដ៏​ក្តៅ​គគុក ដោយ​លោក​ប៉ះ​ដៃគូ​ប្រកួត​ជា​បេក្ខជន​មួយ​រូប​ទៀត ដើម្បី​ដណ្តើម​ឱកាស​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​លោក​ក៏​ធ្វើ​បាន​សម្រេច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ