ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ប៉េ​អឹ​ម​ស្រុក​អង្គស្នួល​​បដិសេធន៍​ថា មិន​បាន​យក​លុយ​ពី​មេ​ឆ្នោត​ទេ

6 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ​៖ លោក ហា​យ សុ​ភាន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អង្គស្នួល បាន​និយាយ​ថា​ រូប​លោក​រួម​ជា មួយ​លោក​មេបញ្ជាការ​ង និង​ពល​អាវុធហត្ថ​ស្រុក​អង្គស្នួល​ទាំងអស់…

ខេត្តកណ្ដាល ​៖ លោក ហា​យ សុ​ភាន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អង្គស្នួល បាន​និយាយ​ថា​ រូប​លោក​រួម​ជា មួយ​លោក​មេបញ្ជាការ​ង និង​ពល​អាវុធហត្ថ​ស្រុក​អង្គស្នួល​ទាំងអស់ មិន​បាន​យក​លុយ​ពី​ស្ត្រី​ដែល​ជា​អ្នក​កត់​កន្ទុយលេខ ​ឈ្មោះ ឃ្លៀង ស្រី​លិ​ន ដូច​ជា​ពាក្យ​ដែល​នាង​ឆ្លើយ​សារភាព ប្រាប់​នគរបាល​ស្រុក​អង្គ ស្នួល​នោះ​ឡើយ​ ។ ​

លោក​ក៏​មិនដឹង​ដែរ​ថា មាន​ជន​ណា​ម្នាក់​ទៅ​បន្លំ​ធ្វើ​ជា​កម្លាំង​កងរាជអាវុធហត្ថ ហើយ​ទៅ​យក​លុយ​ពី​ស្ត្រី​ញៀន​ល្បែង​ខាងលើ​នោះ​ទេ ដែល​បាន​បង្ខូច​ដល់​អង្គភាព​អាវុធហត្ថ​ស្រុក បង្ក​ការ​ភាន់ច្រឡំ​ដល់​មហាជន​ទូទៅ​ថែម​ទៀត​ផង ​។ ​ម្យ៉ាងទៀត ​ស្ត្រី​នោះ​និ​យា​យា​ថា ក្នុង​មួយ​ថ្ងៃ​ៗ​នាង​បាន​កត់​បាន​លុយ​ពី​ចំនួន​៣០០,០០០​រៀល​ ទៅ​៤០០,០០០​រៀល​(​សាមសិប​មុ​ឺ​ន​ ទៅ​សែសិប​មុ​ឺ​ន​រៀល​)​ប៉ុណ្ណោះ តើ​មាន​លុយ​ឯណា​មកឱ្យ​​​ ​។

លោក​មេបញ្ជាកា​​របាន​ធ្វើការបដិសេធ​ន៍បែប​នេះ​ តាម​រយៈ​លោក ស៊ូ វណ្ណ​ធឿ​ន ដែល​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​អង្គស្នួល ក្រោយ​ពី​ស្ត្រី​ម្នាក់​នោះ​ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​ចាប់ខ្លួន​ ​ នាំ​ទៅ​ធ្វើការ​សាកសួរ​ហើយ​នាង​បាន​សារភាព​ថា បាន​បង់លុយ​ឲ្យ​ទៅ​កង​រា​ធ​អាវុធហត្ថ​ស្រុក ក្នុង​១​ខែ​ៗ​​ចំនួន​១០០​ដុល្លារ ទើប​អាច​រកស៊ី​បាន​នោះ​។​

បន្ទាប់​ពី​មានការ​ចោទប្រកាន់​បែប​នេះ បាន​ធ្វើ​ឲ្យ​លោក​មេបញ្ជាការ មេបញ្ជាការ​រង និង​មន្ត្រី​កងរាជ​អាវុធ​ហត្ថ​ស្រុក​អង្គស្នួល​ទាំងអស់ មាន​ប្រតិកម្ម​និង​បាន​ចេញ​មក​បដិសេធ​ន៍ភ្លាម​ៗ​តែ​ម្ដង ហើយ​ក៏​កំពុងធ្វើការ​ស្រាវជ្រាវ​រក​ជន​ ដែល​បន្លំ​ជា​មន្ត្រី​កង​រា​ធ​អាវុធហត្ថ​ទៅ​យក​លុយ​ពី​ស្ត្រី​ញៀន​ល្បែង​ម្នាក់​នោះ​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ស្ត្រី​អ្នក​កត់​កន្ទុយលេខ (​ឆ្នោត​វៀតណាម​)​ម្នាក់​នោះ​ឈ្មោះ ឃ្លៀង ស្រី​លិ​ន អាយុ​២២​ឆ្នាំ​ជនជាតិ​ខែ្ម​រ ​ជាអ្នកកត់​កន្ទុយលេខ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​វែង ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល​ ​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​ចាប់ខ្លួន​បាន កាលពី​វេលា​ម៉ោង​២​និង​៣០ នាទី​រសៀល​ថ្ងៃ​ទី​៦​ ធ្នូ នៅ​ចំណុច​ហាង​កាហ្វេ​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ខាងលើ​ ក្នុង​ខណៈ​ពេល​ដែល​នាង​កំពុង​អង្គុយ​កត់​ឆ្នោត​តែ​ម្ដង​។​ ដោយ​ដកហូត​បាន ម៉ា​សុ​ី​ន​គិត​លេខ​១ គ្រឿង ,​ទូរ​សព្ទ​ដៃ​មា​ក iPhone6plus​មួយ​គ្រឿង​,​សៀវភៅ​កត់​លេខ​ឆ្នោត​០១​ក្បាល​,​ក្រដាស់​កត់​លេខ​ឆ្នោត​វៀតណាម​ជា​ច្រើន​សន្លឹក​,​កា​បោ​ន​០២​សន្លឹក​,​លុយ​រៀល​ចំនួន​៨,៥០០​រៀល​,​ប៊ិ​ច​ចំនួន​២​ដើម​។

អត្ថបទសរសេរ ដោយ