ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេឆ្កែចិញ្ចឹមកូនខ្លា

6 ឆ្នាំ មុន

ឆ្កែ​បង្កាត់​ពូជ​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​មួយក្បាល​បាន​យក​កូន​ខ្លា​បឹង​ហ្គា​ល់​៤​ក្បាល​ធ្វើ​ជា​កូនចិញ្ចឹម​ដោយ​ឱ្យ​បៅដោះ​របស់​វា នៅ​ក្នុងសួនសត្វ​មួយ​ក្នុង​ទីក្រុង​តៃ​យុន ខេត្ដ​សាន់​ស៊ី ភាគ​ខាងជើង​ប្រទេស​ចិន ។ តាម​សេចក្ដី​រាយ ការណ៍​ពី​មន្ដ្រី​សួនសត្វ​ម្នាក់​ឱ្យ​ដឹង​ថា កូន​ខ្លាបឹង​ហ្គា​ល់​ទាំង​៤​ក្បាល​នេះ​ត្រូវ​មេ​របស់​វាបោះបង់​ចោល​ក្រោយ​ពី​ពួក​វា​កើត​បាន​រយៈពេល​មួយ​សបា្ដហ៍ ។ ដោយ​មើលទៅ​គួរ​ឱ្យអាណិត​ពេក…

ឆ្កែ​បង្កាត់​ពូជ​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​មួយក្បាល​បាន​យក​កូន​ខ្លា​បឹង​ហ្គា​ល់​៤​ក្បាល​ធ្វើ​ជា​កូនចិញ្ចឹម​ដោយ​ឱ្យ​បៅដោះ​របស់​វា នៅ​ក្នុងសួនសត្វ​មួយ​ក្នុង​ទីក្រុង​តៃ​យុន ខេត្ដ​សាន់​ស៊ី ភាគ​ខាងជើង​ប្រទេស​ចិន ។ តាម​សេចក្ដី​រាយ ការណ៍​ពី​មន្ដ្រី​សួនសត្វ​ម្នាក់​ឱ្យ​ដឹង​ថា កូន​ខ្លាបឹង​ហ្គា​ល់​ទាំង​៤​ក្បាល​នេះ​ត្រូវ​មេ​របស់​វាបោះបង់​ចោល​ក្រោយ​ពី​ពួក​វា​កើត​បាន​រយៈពេល​មួយ​សបា្ដហ៍ ។ ដោយ​មើលទៅ​គួរ​ឱ្យអាណិត​ពេក អ្នក​មើលថែ​កូន​ខ្លា​ទាំងនេះ​ក៏បាន​សំរេច​យក​ពួក​វា​ដាក់​សាកល្បង​ឱ្យ​នៅ​ជាមួយ​មេ​ឆ្កែ​នេះ​ក្រែង​យក​ធ្វើ​ជា​កូនចិញ្ចឹម ។ ក្រោយ​ពី​នៅ​ជាមួយ​មេ​ឆ្កែ​នេះ​បាន​រយៈពេល​២-៣​ថ្ងៃ មេ​ឆ្កែ​ក៏​យក​កូន​ខ្លា​ទាំង​៤ក្បាល​ធ្វើ​ជា​កូនចិញ្ចឹម​ដោយ​ឱ្យ​បៅដោះ​របស់វា ៕