ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ! គ្មានសណ្តាប់ធ្នាប់ទេ ឆេះផ្អើលស្រុក​ហើយ​​

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បង្គោល​ភ្លើង​មួយ​កន្លែង​ស្ថិត​នៅ​ចំណុច​មុខ​បុរី BS អូ​៥ ស្ថិត​ក្នុងភូមិ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ បាន​ឆ្លង​ចរន្តអគ្គិសនី​ឆេះ​សន្ធោសន្ធៅ​បង្ក​ឱ្យ​មានការ​ភ័យ​ខ្លាច​ដល់​អ្នក​រស់នៅ​ជុំវិញ និង​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់…

ខេត្ត​ព្រះ​សីហ​នុ ៖ បង្គោល​ភ្លើង​មួយ​កន្លែង​ស្ថិត​នៅ​ចំណុច​មុខ​បុរី BS អូ​៥ ស្ថិត​ក្នុងភូមិ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ បាន​ឆ្លង​ចរន្តអគ្គិសនី​ឆេះ​សន្ធោសន្ធៅ​បង្ក​ឱ្យ​មានការ​ភ័យ​ខ្លាច​ដល់​អ្នក​រស់នៅ​ជុំវិញ និង​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់ បើ​ទោះបីជា​ការ​ឆេះ​នេះ​ត្រូវ​បាន​គ្រប់គ្រង​ទាំងស្រុង​នៅ​ប៉ុន្មាន​នាទី​ក្រោយមក ក្រោម​ការ​អន្តរាគមន៍​ពី​មន្ត្រី​ជំនាញ​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​យ៉ាងណា​ក្តី ។

ជុំវិញ​អគ្គិភ័យ​នេះ​ផង​ដែរ យោង​តាម​ប្រភព​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា ហេតុការណ៍​នេះ​ពុំ​បាន​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ទ្រព្យសម្បត្តិ ឬ​អាយុជីវិត​មនុស្ស​ណា​ម្នាក់​នោះ​ទេ ប៉ុន្តែ​វា​បាន​បង្ក​ឱ្យ​មានការ​ព្រួយបារម្ភ ពី​សំណាក់​អ្នក​ដែល​កំពុង​រស់នៅ​ក្បែរ​ៗ​បង្គោល​អគ្គិសនី​ព្រោះ​បច្ចុប្បន្ន​នេះ តាម​បង្គោល​ភ្លើង​នីមួយ​ៗ​នៅ​ក្នុង​ក្រុងព្រះសីហនុ គេ​សង្កេត​ឃើញ​មាន​ខ្សែភ្លើង​ធ្លាក់​រប៉ាត់រប៉ាយ​ស្ទើរ​ដល់​ដី​គ្មាន​សណ្តាប់ធ្នាប់ ជា​ខ្សែ​អនាធិបតេយ្យ ប៉ុន្តែ​គេ​ពុំដែល​បានឃើញ​មន្ត្រី​ជំនាញ​ចុះ​មក​ធ្វើការ​កែសម្រួល​ខ្សែបណ្តាញ​នោះ​ទេ ។

ជាក់ស្តែង​នា​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​១០ ធ្នូ បើ​យោង​តាម​ប្រភព​អ្នក​ឃើញ​ហេតុការណ៍​បាន​បញ្ជាក់​ថា ការ​ឆ្លង​ចរន្តអគ្គិសនី​នេះ អាច​មក​ពី​រថយន្ត​ធំ​បើក​ទាក់​ខ្សែភ្លើង​ដែល​បាន​យា​ធ្លាក់​មក​ក្រោម ប៉ុន្តែ​រថយន្ត​ធុន​ធំ​នោះ ត្រូវ​បើក​គេចខ្លួន​ក្រោយ​បង្ក​ជា​អគ្គិភ័យ​ឆេះ​បង្គោល​ភ្លើង​នោះ ។

ដោយឡែក​យោង​តាម​ប្រភព សមត្ថកិច្ច​មូលដ្ឋាន​បាន​បង្ហើប​ឱ្យ​ដឹង​ថា ភ្លើង​ឆេះ​ខ្សែ​នេះ ត្រូវ​រលត់​ទៅ​វិញ ត្រឹមតែ​២០​នាទី​ក្រោយ​កើត​ហេតុតែ​ប៉ុណ្ណោះ ក្រោម​ការ​ជួយ​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ៕ ​

អត្ថបទសរសេរ ដោយ