ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកពីណាពីណីបានកាន់សាំម៉ូរ៉ៃដើររកកា.ប់គេកា.ប់ឯងហ្នឹង

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រុម​យុវជន​ជា​បុគ្គលិក​កាស៊ីណូ​ខ្សាច់​មាស​ចំនួន​៥​នាក់​វេលា​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៧ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើ​ម្បី​​សាកសួរ​បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព​អុកឡុក​នៅ​តាម​ផ្លូវត្រង់​ចំណុច​ក្រុម​ទី​១៧ ភូមិ​០៤ សង្កាត់​​​លេខ​០៤ ក្រុងព្រះសីហនុ​ដោយ​ក្រុម​យុវជន​ទាំងនេះ​បាន​កាន់​ដាវ​សាំ​ម៉ូ​រ៉ៃ​បម្រុង​ដេញ​កាប់​អ្នក​ធ្វើ​ដំណើរ​​តាម​ផ្លូវ…

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រុម​យុវជន​ជា​បុគ្គលិក​កាស៊ីណូ​ខ្សាច់​មាស​ចំនួន​៥​នាក់​វេលា​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៧ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើ​ម្បី​​សាកសួរ​បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព​អុកឡុក​នៅ​តាម​ផ្លូវត្រង់​ចំណុច​ក្រុម​ទី​១៧ ភូមិ​០៤ សង្កាត់​​​លេខ​០៤ ក្រុងព្រះសីហនុ​ដោយ​ក្រុម​យុវជន​ទាំងនេះ​បាន​កាន់​ដាវ​សាំ​ម៉ូ​រ៉ៃ​បម្រុង​ដេញ​កាប់​អ្នក​ធ្វើ​ដំណើរ​​តាម​ផ្លូវ ។


យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​ល្បាត​បានឱ្យ​ឱ្យ​ដឹង​ថា នៅ​យប់​កើតហេតុ​ខណៈ​ក្រុម​ល្បាត​របស់​ការិយា​ល័យ​​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះ​សីហ​នុ​ដើរ​ល្បាត​នៅ​តាម​បណ្តោយ​ផ្លូវ​សំខាន់​ៗ​ក្នុង​ក្រុងព្រះ​សីហនុ​បាន​ប្រទះ​ក្រុម​យុវជន​មួយ​ក្រុម​ចំនួន​៥​នាក់​កាន់​ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន​២​ដើម ដើរ​លើ​ផ្លូវ​បំណង​ដេញ​កាប់​​អ្នក​ធ្វើ​ដំណើរ​ម្នាក់​ជា​កូន​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ទើប​ក្រុម​របស់​លោក​បាន​សហការ​ណ៏​ជាមួយ​កំលាំង​​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៤​ធ្វើការ​ឡោម​ព័ទ្ធ​ឃាត់ខ្លួន​បាន​ចំនួន​៥​នាក់​រត់​រួច​មួយ​ចំនួន​រួម​ជាមួយ​ដាវ​​សាំ​ម៉ូ​រ៉ៃ​ចំនួន​២​ដើម ដប​ជក់​ថ្នាំ​ញៀន​ចំនួន​ផង​ដែរ ។

ប្រភព​ពី​សមត្ថកិច្ច​ដដែល​បាន​បញ្ជាក់​ទៀត​ថា យុវជន​ទាំង​៥​នាក់​ដែល​បាន​ឃាត់ខ្លួន​នេះ​មាន​ទី​១-​ឈ្មោះ ទៀង រម្យ អាយុ​២២​ឆ្នាំ​, ទី​២-​ឈ្មោះ ធឿ​ត លី​ម អាយុ​២១​ឆ្នាំ​, ទី ៣-​ឈ្មោះ​ទៀង ដា អាយុ​២០​ឆ្នាំ​, ទី​៤-​ឈ្មោះ សូ ដា រ៉ា អាយុ​២៣​ឆ្នាំ និង​ទី​៥-​ឈ្មោះ ឈឿ​ន ផា​រ៉ា អាយុ​២៣​ឆ្នាំ អ្នក​ទាំង​៥​នាក់​បច្ចុប្បន្ន​ស្នាក់​​បន្ទប់​ជួល​ក្រុម​ទី​១៧ ភូមិ​០៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។ បច្ចុប្បន្ន​យុវជន​ជើង​ខ្លាំង​ទាំង​៥​នាក់​​កំពុង​ត្រូវ​បាន​កំលាំង​សមត្ថកិច្ច​ជំនាញ​ធ្វើការ​សាកសួរ​ទៅ​តាម​នីតិវិធី​ច្បាប់ ៕