ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់​ព្រើត! ស្ត្រីម្នាក់​រត់​ចេញពី​បង្គន់​​​​លើក​​ខោ​​​​សឹងមិន​​​​​ទាន់

6 ឆ្នាំ មុន

ថៃ ៖ ហេតុការណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​ទៅ​លើ​ស្ត្រី​ម្នាក់ ខណៈ​គាត់​ដើរ​ចូល​បង្គន់​ទៅ​បត់ជើង តែ​គ្រាន់​ស្រាត​មិន​ទាន់​អង្គុយ​ផង ស្រាប់តែ​ភ្ញាក់​ព្រើត​ជាមួយ​សត្វ​ពស់​មួយ​ក្បាល វារ​​ចេញពី​​បង្គន់​ប្រុង​នឹង​ខាំ​​គាត់ ធ្វើ​ឱ្យ​គាត់​ភ័យ​ញាក់សាច់​លោត​ចេញពី​បង្គន់​រត់​ចេញ​​មក​ក្រៅ​វិញ ។ ស្ត្រី​ខាងលើ​ត្រូវ​គេ​ស្គាល់ឈ្មោះ…

ថៃ ៖ ហេតុការណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​ទៅ​លើ​ស្ត្រី​ម្នាក់ ខណៈ​គាត់​ដើរ​ចូល​បង្គន់​ទៅ​បត់ជើង តែ​គ្រាន់​ស្រាត​មិន​ទាន់​អង្គុយ​ផង ស្រាប់តែ​ភ្ញាក់​ព្រើត​ជាមួយ​សត្វ​ពស់​មួយ​ក្បាល វារ​​ចេញពី​​បង្គន់​ប្រុង​នឹង​ខាំ​​គាត់ ធ្វើ​ឱ្យ​គាត់​ភ័យ​ញាក់សាច់​លោត​ចេញពី​បង្គន់​រត់​ចេញ​​មក​ក្រៅ​វិញ ។

ស្ត្រី​ខាងលើ​ត្រូវ​គេ​ស្គាល់ឈ្មោះ Nareerat Sri-nhampong អាយុ​៣៨​ឆ្នាំ ។ គាត់​បន្ត​ថា ពេល​គាត់​ចេញ​មក​ក្រៅ​វិញ គាត់​បាន​ទូរស័ព្ទ​ទាក់ទង​ទៅ​ខាង​អ្នកជំនាញ​ចាប់​សត្វ​ឱ្យ​គេ​មក​ជួយ ។ ពេល​មក​ដល់ ក្រុម​អ្នក​សង្គ្រោះ បាន​ប្រើ​ញញួរ​ដំ​កម្ទេច​បង្គន់​នោះ​ចោល ដើម្បី​យក​ពស់​នោះ​ចេញ​មក ពស់​នោះ​មាន​ប្រវែង​ដល់​ទៅ​១៥​ហ្វ៊ី​ត​ឯណោះ ។

ស្ដ្រី​ខាងលើ​ប្រាប់​បន្ត​ថា កាលពីមុន​គាត់​ធ្លាប់​ត្រូវ​ពស់​ចេញពី​បង្គន់​មក​ខាំ​ចំ​ជើង​ម្ដង​ដែរ តែ​លើក​នេះ​មិនដឹង​ថា ជា​ពស់​ដដែល​ ឬ​ក៏​យ៉ាងណា​នោះ​ទេ​ ។