ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ណា​ដែល​នារី​ចង់​រួម​ភេទ​បំផុត? (18+)

6 ឆ្នាំ មុន

មាន​ពេលវេលា​ច្រើន​ដែល​ស្ត្រី​ចូល​ចិត្ត​ចៀសវាង​ភាព​ស្និទ្ធស្នាល​ជាមួយ​ដៃ ប៉ុន្តែ​វា​ក៏​មាន​ពេលវេលា​ច្រើន​ទៀត​ដែល​នាង​ពិតជា​ចង់បាន​ការ​រួម​ភេទ​ខ្លាំង​បំផុត​ដែរ ។ បើ​យើង​និយាយ​អំពី​រចនាសម្ព័ន្ធ​រាង​កាយ​របស់​មនុស្ស​ស្រី គឺ​ខុស​គ្នា​ដាច់​ពី​មនុស្ស​ប្រុស​តែ​ម្តង ។ ខណៈ​ពេល​ដែល​បុរស​មាន​អ៊័​រ​ម៉ូ​ន​ភេទ តេ​ស្តូ​ស្តេ​រ៉ូ​ន​ដែល​អាច​ឲ្យ​មាន​អារម្មណ៍​ចង់​រួម​ភេទ​គ្រប់ពេល​នោះ តែ​ស្ត្រី​វិញ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ៊័​រ​ម៉ូ​ន​ដែល​មាន​លក្ខណៈ​សាំញ៉ាំ​ច្រើន​បំផុត ដែល​អាច​នាំ​ឲ្យ​នាង​មាន​ពេលវេលា​តិចតួច​ណាស់​ក្នុង​មួយ​ខែ…

មាន​ពេលវេលា​ច្រើន​ដែល​ស្ត្រី​ចូល​ចិត្ត​ចៀសវាង​ភាព​ស្និទ្ធស្នាល​ជាមួយ​ដៃ ប៉ុន្តែ​វា​ក៏​មាន​ពេលវេលា​ច្រើន​ទៀត​ដែល​នាង​ពិតជា​ចង់បាន​ការ​រួម​ភេទ​ខ្លាំង​បំផុត​ដែរ ។ បើ​យើង​និយាយ​អំពី​រចនាសម្ព័ន្ធ​រាង​កាយ​របស់​មនុស្ស​ស្រី គឺ​ខុស​គ្នា​ដាច់​ពី​មនុស្ស​ប្រុស​តែ​ម្តង ។

ខណៈ​ពេល​ដែល​បុរស​មាន​អ៊័​រ​ម៉ូ​ន​ភេទ តេ​ស្តូ​ស្តេ​រ៉ូ​ន​ដែល​អាច​ឲ្យ​មាន​អារម្មណ៍​ចង់​រួម​ភេទ​គ្រប់ពេល​នោះ តែ​ស្ត្រី​វិញ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ៊័​រ​ម៉ូ​ន​ដែល​មាន​លក្ខណៈ​សាំញ៉ាំ​ច្រើន​បំផុត ដែល​អាច​នាំ​ឲ្យ​នាង​មាន​ពេលវេលា​តិចតួច​ណាស់​ក្នុង​មួយ​ខែ ក្នុង​ការ​ចង់បាន​ការ​រួម​ភេទ​បំផុត​នោះ ។

បើសិនជា​អ្នក​ពិតជា​ចង់​ដឹង​ថា​ពេល​ណា​មនុស្ស​ស្រី​ចង់​រួម​ភេទ​បំផុត​នោះ សូម​តាមដាន​ដូច​ខាងក្រោម​នេះ​៖

ក្នុង​ពេល​ជ្រុះ​អូ​វ៉ុល
ការ​ជ្រុះ​អូ​វ៉ុល​គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត​ក្នុង​ការ​រួមមេត្រី ព្រោះតែ​ពេល​នេះ​មនុស្ស​ស្រី​មាន​អ៊័​រ​ម៉ូ​ន​ច្រើន​កំពុង​តែ​ប្រមូលផ្តុំ​គ្នា​បញ្ចេញ​ជា​ពិសេស​អ៊័​រ​ម៉ូ​ន អេ​ស្ត្រូ​ជែ​ន​តែ​ម្តង ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ អ៊័​រ​ម៉ូ​ន​ប្រូ​ជេ​ស្តេ​រ៉ូ​ន​ក៏​ឡើង​ខ្ពស់​ដែរ ។ ហេតុ​ដូច្នេះ​ហើយ​អារម្មណ៍​មនុស្ស​ស្រី​នឹង​ពុះកញ្ជ្រោល​កាន់តែ​ខ្លាំង​ក្នុង​ពេល​នេះឯង ។ ក្រៅពី​នេះ​ស្ត្រី​ក៏​ត្រូវ​បាន​បញ្ចេញ​នូវ​សារធាតុ​ជា​ច្រើន​ពី​ក្នុង​ខ្លួន​ផង​ដែរ ឬ​ក្នុង​ពេល​ដែល​នាង​ចាប់អារម្មណ៍​លើ​បុរស​ណា​ម្នាក់​ក្នុង​ពេល​នេះ ។ ដូច្នេះ​វា​អាច​ជា​ពេលវេលា​ដ៏​ល្អ​បំផុត​សម្រាប់​ការ​ផ្តល់​ម៉ាស្សា​ដល់​នាង​ហើយ ។

ក្នុង​ពេល​មក​រដូវ
អ្នក​ប្រហែលជា​យល់​ថា​វា​គឺជា​រឿង​ចម្លែក​ណាស់​ហើយ ប៉ុន្តែ​នេះ​គឺជា​អាថ៌​កំបាំង​តិចតួច​មួយ​សម្រាប់​ពេលវេលា​ប្រចាំខែ​របស់​មនុស្ស​ស្រី ហើយ​ក៏​ជា​ពេលវេលា​ដែល​នាង​មាន​ចំណង់​ផ្លូវភេទ​ខ្លាំង​ដែរ ។ នេះ​ដោយសារ​តែ​អ៊័​រ​ម៉ូ​ន​ជា​ច្រើន​ដែល​ចូលរួម​ឲ្យ​មានដំណើរ​ការ​មក​រដូវ​នេះ​ធ្វើ​ឲ្យ​នាង​មាន​ភាព​ស្រើបស្រាល​ខ្លាំង​បំផុត​តែ​ម្តង ។ ជាមួយ​គ្នា​នេះ​ដែរ​បើសិនជា​អ្នក​រួម​ភេទ​ជាមួយ​មនុស្ស​ស្រី​ក្នុង​ពេល​នាង​មក​រដូវ​បែប​នេះ គឺ​មិន​អាច​មាន​ផ្ទៃពោះ​បាន​ឡើយ ដូច្នេះ​អ្នក​ពិតជា​អាច​ប្រើ​សកម្មភាព​ផ្លូវភេទ​បាន​កាន់តែ​ច្រើន​ផង​ដែរ។ ដើម្បី​ឲ្យ​ដំណើរការ​នៃ​ការ​រួម​ភេទ​កាន់តែ​មាន​ផាសុកភាព ចូរ​កុំ​ភ្លេច​ប្រើ​ទឹករំអិល​បន្ថែម​ផង ។

នៅ​ត្រីមាស​ទី​ពីរ​នៃ​ការ​មាន​ផ្ទៃពោះ
ក្នុង​ត្រីមាស​ទី​ពីរ​នៃ​ការ​មាន​ផ្ទៃពោះ វា​បែរជា​មានការ​កើនឡើង​នូវ​អ៊័​រ​ម៉ូ​ន​អេ​ស្ត្រូ​ជែ​ន និង​ប្រូ​ជេ​ស្តេ​រ៉ូ​ល​គួរ​ឲ្យ​កត់​ស​ម្កាល់​ទៅ​វិញ ។ យ៉ាងណាមិញ ស្ត្រី​ភាគច្រើន​មិន​បានដឹង​ងំ​ពី​រឿង​នេះ​ទេ ដោយសារ​តែ​វា​កើតឡើង​ជាមួយ​គ្នា​នឹង​អាការ ផ្សេង​ៗ​ទៀត​នៃ​ការ​មាន​ផ្ទៃ​ពោះ​ដូច​ជា ចេញ​មុន​លើ​រាង​កាយ ចង្អោរ និង​អស់កម្លាំង ។ ខណៈ​ពេល​ដែល​ចំណង់​ផ្លូវភេទ​ឡើង​ខ្លាំង​ក្នុង​ត្រីមាស​ទី​ពីរ​នៃ​ការ​មាន​ផ្ទៃពោះ តែ​វា​នឹង​ថយ​ចុះ​វិញ​នៅ​ត្រីមាស​ទីបី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ