ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ចោទ​មេ​ភូមិ​ថា កាង​ឡាន​ដឹក​ដី​ធ្វើ​ឲ្យ​ខូច​ផ្លូវ​ក្នុងភូមិ

5 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រស់នៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ គ្រោង​បិទផ្លូវ​មិន​ឲ្យ​ក្រុម​រថយន្ត​ដឹក​ដី​របស់​ក្រុមហ៊ុន​មួយ​ដែល​បាន​សុំ​ច្បាប់​អស់ហើយ ប៉ុន្តែ​មិន​គោរព​តាម​កិច្ចសន្យា បើ​ទោះបី​ប្រជាពលរដ្ឋ​ទាំង​អស់នោះ​ធ្វើការ​សំណូមពរ​ដល់​ម្ចាស់​ក្រុមហ៊ុន និង​តៃកុង​រថយន្ត​សូមកុំ​ឲ្យ​បើក​កាត់​ផ្លូវ​ក្នុងភូមិ…

ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រស់នៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ គ្រោង​បិទផ្លូវ​មិន​ឲ្យ​ក្រុម​រថយន្ត​ដឹក​ដី​របស់​ក្រុមហ៊ុន​មួយ​ដែល​បាន​សុំ​ច្បាប់​អស់ហើយ ប៉ុន្តែ​មិន​គោរព​តាម​កិច្ចសន្យា បើ​ទោះបី​ប្រជាពលរដ្ឋ​ទាំង​អស់នោះ​ធ្វើការ​សំណូមពរ​ដល់​ម្ចាស់​ក្រុមហ៊ុន និង​តៃកុង​រថយន្ត​សូមកុំ​ឲ្យ​បើក​កាត់​ផ្លូវ​ក្នុងភូមិ និង​សុំ​ផ្អាក​ដឹក​ដី​២​ទៅ​៣​ថ្ងៃ ដើម្បី​ពួក​គាត់​បូមទឹក​ដាក់​ស្រូវ របស់​ពួក​គាត់​ក៏​គេ​មិន​ព្រម​ដែរ​។

ក្រុម​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ក្រុម​ថៅកែ​ឡាន​ដី​បាន សុំ​ប្រជាពលរដ្ឋ​រត់​ផ្លូវ​ខាងលិច​ភូមិ​ស្រាប់តែ​អស់លោក​តៃកុង​រថយន្ត បើក​កាត់​ក្នុងភូមិ​បណ្តាល​រង​ការ ខូចខាត​ផ្លូវ​ក្នុងភូមិ​ស្ទើរតែ​គ្រប់កន្លែង ដូចនេះ​ពួក​គាត់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ជា​ច្រើន​គ្រួសារ សូម​សំណូមពរ​ដល់​អស់លោក​អាជ្ញាធរ​ភូមិ ឃុំ ស្រុក ខេត្ត និង​ជំនាញ​ពាក់​ព​ន្ធ័​មេត្តា​ជួយ​ពិនិត្យ​មើល​ទ​ង្វើ របស់​ក្រុម​ឈ្មួញ​រកស៊ី​ជីក​កាយ​អាចម៍ដី​មួយ​ក្រុម​ម​នេះ​ផង​។ ជា​ពិសេស​នៅ​ពេល​ដែល​ថៅកែ​ឡាន សុំ​ច្បាប់​បាន​ហើយ ធ្វើ​អ្វី​ស្រេច​តែ​អំពើ​ចិត្ត​មិន​គោរព​តាម​កិច្ចសន្យា​របស់​ជំនាញ និង​ថ្នាក់​ខេត្ត​ដែល​បាន​កំណត់​ទៀត​ផង​។

ជួប​ជាមួយ​អ្នក​យក​ព​ត៌​មាននៅ​រសៀល​ថ្ងៃ​ទី​១៧ សីហា ២០១៨លោកតា ស៊ូ សំ​អន អាយុ​៦២​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​រៀបរាប់​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា កាលពីមុន​ផ្លូវ​នៅ​ក្នុងភូមិ​របស់​គាត់ ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ណាស់ តែ​ចាប់តាំងពី​ជាង​មួយ​ខែ​មុន​នេះ​មាន​ក្រុមហ៊ុន​មួយ​បាន​មក​ទិញ​ដី ពី​ប្រជាពលរដ្ឋ ហើយ​បាន​យក​គ្រឿងចក្រ​មក​ជីក​កាយ​ដី​ដោយ​បាន​សុំ​ច្បាប់​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​គ្រាន់តែ​គាត់​ជា​ប្រជាពលរដ្ឋ​សុំ​ឲ្យ​ក្រុម​រថយន្ត​ដឹក​ដី​ទាំង​អស់នោះ​ផ្អាក​២​ទៅ​៣​ថ្ងៃ ឲ្យ​ពួក​គាត់​ដើម្បី​បូមទឹក​ដាក់​ស្រែ​ស្រូវ​របស់​ពួក​គាត់​។

ប៉ុន្តែ​លោក​មេការ​ឈ្មោះ ហឹ​ម (​ដែល​គេ​ស្គាល់​ថា​ជា​មេ​ភូមិ​តា​គាំ​) មិន​អនុញាត​ឡើយ​មិន​ត្រឹមតែ​មិន​អនុញ្ញាត​ឲ្យ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មិន​ស្រោច​ទឹក បណ្តោយ​ឲ្យ​ហុយ ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ ជា​ពិសេស​ក្មេង​តូច​ៗ ដែល​ងាយ​ជួប​ជំងឺ​ទៀត​ផង​។ ជាង​នេះ​ទៅ​ទៀត​ផ្លូវ​ក៏​រង​ការ​ខូចខាត​ហើយ​ក្រុម​រថយន្ត​ដឹក​ដី​ខាងលើ ទាំង​អស់នេះ​ដឹក​លើស​ទ្រុង​ធ្លាក់​ដី និង​ថែម​ទាំង​មិន​គ្រប​តង់​ទៀត​ផង​។ ដូចនេះ​ក្នុង​នាម​លោកតា ជា​ប្រជាពលរដ្ឋ​សូម​សំណូមពរ​ដល់​លោក​មេ​ភូមិ មេឃុំ អភិបាលស្រុក ជំនាញ​រ៉ែ និង​ថាមពល​ខេត្ត និង ឯកឧត្តម​អភិបាល​មេត្តា​ជួយ​ចាត់​ជំនាញ​ចុះ​ពិនិត្យ​មើល​ទ​ង្វើ​របស់​ក្រុម​ឈ្មួញ​ជីក​កកាយ​ដី យក​ប្រយោជន៍​ខ្លួនឯង បំផ្លាញ​ផ្លូវ​សាធារណៈ​របស់​ប្រជាពលរដ្ឋ ដែល​ថ្នាក់លើ​កសាង​សម្រាប់ ប្រជាពលរដ្ឋ​ផង​ទាន បើ​បណ្តែតបន្តោយ​តទៅ​ទៀត​ផ្លូវ​នេះ​ប្រាកដជា​ខូច​លើស​ដើម ជាក់​ជា​មិន​ខាន​ឡើយ​។

ដោយឡែក​អ្នកស្រី ស៊ឹ​ម អូន អាយុ​៤៥​ឆ្នាំ មុខរបរ​កសិករ និង​លោកយាយ ប៉ុ​ល វ៉​ន អាយុ​៧២​ឆ្នាំ រស់នៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​និយាយ​ស្រ​ដៀង​គ្នា​ថា រាល់ថ្ងៃ​ពួក​គាត់​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ដោយសារ​តែ​ក្រុម​រថយន្ត​ដឹក​ដី តៃកុង​រថយន្ត​បើក​លឿន បើ​ទោះបី​ពួក​គាត់​បាន​និយាយ​ប្រាប់ បាន​ហាមឃាត់​សំណូមពរ​នោះ ក៏​ក្រុម​តៃកុង​រថយន្ត​ទាំង​អស់នោះ គឃ្លើន​ឌឺដង​ដាក់​ពួក​គាត់​ថែម​ទៀត​ផង​។ ហើយ​រាល់ថ្ងៃ​ក្រុមហ៊ុន ខាងលើ​មិនសូវ​ដែល​ស្រោច​ទឹក​នោះ ឡើយ មាន​ពេល​ខ្លះ​ប្រជាពលរដ្ឋ​ចង់​បិទផ្លូវ​ទើប​ឃើញ​ក្រុម​ថៅកែ​ឡាន​ដី ទាំងនោះ​ឲ្យ​ឡាន​មក​ស្រោច ម្តង​ៗ​ដែរ​។

ការ​ដែល​ក្រុម​ឡាន​ដឹក​ដី​ទាំងនោះ​បើក​កាត់​ភូមិ​ដោយ​មិន​បាន​ស្រោច​ទឹក​បណ្តា​ឲ្យ​ដី​ហុយ​ខ្លាំង ជា​ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​រស់នៅ​ប្រចាំ​ថ្ងៃ ជា​ពិសេស​កូន ចៅ​តូច​ៗ​របស់​ពួក​គាត់​តែ​ម្តង​។ ម្យ៉ាង​ខ្លាច​ជួប​គ្រោះថ្នាក់​ជាយថាហេតុ ណាមួយ​នៅ​ពេល​ដែល​ឡាន​ដឹក​ដី​ហុយ​សំពោង​ម្តង​ៗ​។ ដូចនេះ​ពួក​គាត់​សំណូមពរ​ឲ្យ​ថ្នាក់លើ​មេត្តា​ជួយ​ពិនិត្យ​មើល និង​ជួយ​ទប់ស្កាត់​ក្រុមហ៊ុន​អាង​អំណាច លោក ហឹ​ម ដែល​ជា​មេ​ភូមិ​តា​គាំ​ផង និង​ជា​មេការ​(​កាង​)​រណ្តៅ​ដី​ថែម​ផង​។ប្រជាពលរដ្ឋ​បាន​បន្ត​ទៀត​ថា ប្រសិនបើ​ក្រុមហ៊ុន និង​ក្រុម​តៃកុង​រថយន្ត​មិន​ព្រម​គោរព​តាម​កិច្ចសន្យា និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ទេ​នោះ​ពួក​គាត់​នឹង​នាំ​គ្នា​ធ្វើការ​បិទផ្លូវ​មិន​ឲ្យ​បើកបរ​កាត់​ភូមិ​របស់​ពួក​គាត់​ឡើយ​។

បុរស​ម្នាក់​ដែល​តាំងខ្លួន​មេការ និង​ជំនួស​មុខ​ម្ចាស់​ក្រុមហ៊ុន​ជីក​កាយ​ដី​ខាងលើ​បាន​និយាយ​ថា មុន​នឹង​ពួក​គេ​ជី​កាយ​ដី​នេះ​បាន​សុំ​ច្បាប់​រួចរាល់​ហើយ គឺ​រណ្តៅ​ដី​មាន​ទំហំ​១​ហិ​កតា ជម្រៅ​នោះ​លោក​មិន ដឹង​ទេ បើ​ចង់​ដឹង​អស់លោក​អ្នកកាសែត​សួរ​ទៅ​ជំនាញ​រ៉ែ និង​ថាមពល​ខេត្ត​ទៅ​ដឹង​ហើយ​។ ជាង​នេះ​ទៅ​ទៀត​ក្នុង​១​ថ្ងៃ​ៗ ក្រុមហ៊ុន​គេ​បាន​ស្រោច​ទឹក​ក្នុង​១​ថ្ងៃ​១០​រថយន្ត​ឯណោះ ដូចនេះ​សូ​ម្បី​តែ​ដឹក​ក៏​គ្រប​តង់​ដែរ​។ ការ​ឆ្លើយ​បែប​នេះ​គ្រាន់តែ​ជា​ការ​ឆ្លើយ​យករួចខ្លួន​តែ​ប៉ុណ្ណោះ ខណៈ​អ្នក​យក​ព័ត៌មាន​ចុះ​ទៅ​ផ្តិត​យក​រូបថត​ខាង​មុខ​រណ្តៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍​នោះ​មិនឃើញ​មាន​រថយន្ត​ដឹក​ដី​ណាមួយ​គ្រប​តង់​ឡើយ​។

នៅ​ពេល​ដែល​ឃើញ​អ្នក​យក​ព​ត៌​មាន​ធ្វើការ​ថត​ផ្តិត​យក​រូបភាព​ស្រាប់តែ លេចមុខ​បុរស​ម្នាក់​ដែល​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​ស្គាល់ឈ្មោះ ហឹ​ម អាយុ​ជាង​៤០​ឆ្នាំ គឺជា​មេ​ភូមិ​តា​គាំ និង​ជា​មេការ​រណ្តៅ​ដី​ទៀត​ផង​បាន​ចេញ​មុខ​មក​កាង​មិន​ឲ្យ​អ្នក​យក​ព​ត៌​មាន​ថតរូប​ឡាន ដែល​អត់​គ្រប​តង់​ទៀត​។ មិនតែប៉ុណ្ណោះ លោក​មេ​ភូមិ​តា​គាំ​ដែល​ជា​មេការ​រណ្តៅ​ដី ថែម​ទាំង​យក​ទូរស័ព្ទ មក​ថតរូប​អ្នក​យក​ព​ត៌​មាន​យើង​ហើយ​ថែម​ទាំង​និយាយ​គំរាមកំហែង​រកមុខ​ប្រជាពលរដ្ឋ​ណា​ដែល​រាយការណ៍​ឲ្យ​អ្នកកាសែត​ទៀត​ផង​។

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា លោក ហឹ​ម មេ​ភូមិ​តា​កាំ និង​ជា​មេការ​រណ្តៅ​ដី មិន​គួរ​ណា​ប្រើ​ពាក្យអសុរស​មក​លើ​ប្រជាពលរដ្ឋ​តាម​ចិត្ត​នោះ​ទេ ទ​ង្វើ​របស់​លោក ហឹ​ម នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ថា កំពុង​តែ​យក​អំណាច​ជា​មេ​ភូមិ​មក​កាង​រណ្តៅ​ដី​ក្រុមហ៊ុន​ឯកជន​យ៉ាង​ច្បាស់​ក្រឡែត​។ មានការ​លើក​ឡើង​ថា តើ​ឯណា​ទៅ​ពាក្យ​ថា​បម្រើ​រាស្ត្រ​នោះ​ក្រែង​លោក​មេ​ភូមិ​បាន​ឡើង​ធំ​ដោយសារ​មាន​រាស្ត្រ​គាំទ្រ តែ​នេះ​ពេល​បាន​ឡើង​ធំ​មិន​ត្រឹមតែ​មិន​បម្រើ​រាស្ត្រ​នោះ​ទេ​ថែម​ទាំង​ធ្វើបាប​ប្រជារាស្ត្រ​តាម​រយៈ​កាង​ឡាន​ដឹក​ដឹក​ដែល​ធ្វើ​ឲ្យ​ខូចប្រយោជន៍​រាស្ត្រ​ថែម​ទៀត​ផង​៕