ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋមិនសប្បាយចិត្តទឹកលិច កណ្តាលក្រុងដែលខ្លះចោទថាមកពីលុបបឹង

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កម្ពុជានិងប្រទេសមួយចំនួនទៀតបាននឹងកំពុងទទួលការវាយប្រហារដោយជំនន់ទឹកភ្លៀង​។ ជំនន់ទឹកភ្លៀងបានបណ្តាលឲ្យមានការលិចលង់ខេត្ត-ក្រុងចំនួន១៩នៅក្នុងប្រទេស ដែលនេះគឺជាគ្រោះធម្មជាតិ ជារឿងមួយដែលគ្រប់គ្នាបានចូលរួមសោកស្តាយ ជាមួយប្រជាពលរដ្ឋខ្មែរ និងបានថ្លែងអំណរគុណជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងអន្តរាគមន៍សង្រោ្គះពលរដ្ឋយ៉ាងសស្រាក់សស្រំារបស់សមត្ថកិច្ចគ្រប់ប្រភេទនិងគ្រប់លំដាប់ថ្នាក់ ។…

រាជធានីភ្នំពេញ ៖ កម្ពុជានិងប្រទេសមួយចំនួនទៀតបាននឹងកំពុងទទួលការវាយប្រហារដោយជំនន់ទឹកភ្លៀង​។ ជំនន់ទឹកភ្លៀងបានបណ្តាលឲ្យមានការលិចលង់ខេត្ត-ក្រុងចំនួន១៩នៅក្នុងប្រទេស ដែលនេះគឺជាគ្រោះធម្មជាតិ ជារឿងមួយដែលគ្រប់គ្នាបានចូលរួមសោកស្តាយ ជាមួយប្រជាពលរដ្ឋខ្មែរ និងបានថ្លែងអំណរគុណជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងអន្តរាគមន៍សង្រោ្គះពលរដ្ឋយ៉ាងសស្រាក់សស្រំារបស់សមត្ថកិច្ចគ្រប់ប្រភេទនិងគ្រប់លំដាប់ថ្នាក់ ។

ប៉ុន្តែទឹកភ្លៀងជន់លិចរាជធានីភ្នំពេញ ពិសេសនៅកណ្តាលក្រុង ពលរដ្ឋហាក់មិនសប្បាយចិត្តនោះឡើយ។ ពលរដ្ឋខ្លះបានលើកឡើងនៅបណ្តាញទំនាក់ទំនងសង្គម ដោយបានបន្ទោសថាលិចក្រុងបណ្តាលមកពីលុបបឹងជាច្រើន ដូចជាបឹងកក់ បឹងទំពុន និងបឹងតាមោក ជាដើម។

ឆ្លើយតបចំពោះការចោទប្រកាន់ដូចខាងលើនោះ ក៏មានពលរដ្ឋមួយចំនួនបានលើកយករូបពីសម័យមុនៗ នៅក្នុងទស្សវត្សរ៍ឆ្នាំទី៥០ មកឆ្លើយតបចំពោះការលើកឡើងថា ការលិចក្រុងភ្នំពេញ ដោយសារការលុបបឹងនោះទេ ។ អ្នកលើកយករូបសម័យដើមមកឆ្លើយតប បានចោទសួរថា កាលពីសម័យមុន បឹងទំាងអស់នៅភ្នំពេញមិនទាន់លុបទេ។ ចុះហេតុអ្វីទីក្រុងនៅតែជនលិចបាន? ។

ការចោទប្រកាប់និងការឆ្លើយតបបានត្រឹមតែជាការលើកឡើង នូវអ្វីដែលបានលិចលង់
។ ការលិចលង់ដែលបានបង្កការលំបាកជាច្រើនដល់ប្រជាពលរដ្ឋ រំខាន់ការរស់នៅដែលពិបាកនឹងរៀបរាប់។ ទឹកចេញពីលូលិចផ្ទះជារឿងដែលពលរដ្ឋធុញថប់ ខូចខាត បាត់បង់សម្ភារៈ បង្កហានិភ័យដល់សុខភាព ការបារម្ភពីសុវត្ថិភាពកូនចៅ ការបង់ពេលវេលារកទទួលទាន ពិសេសគេហដ្ឋានអាចប្រឈមនឹងការខូចខាត ពុកបាក់ស្រុតប្រសិនទឹកលិចលង់យូរថ្ងៃនោះ។

ពលរដ្ឋមួយចំនួនដែលមិនបានចោទប្រកាន់ថាមកពីអ្វីទំាងអស់ តែពួកគាត់បានសំណូមពរឲ្យ  រដ្ឋាភិបាលទទួលខុសត្រូវចំពោះករណីនេះ និងចាត់វិធានការពារកុំឲ្យមានករណីនេះកើតឡើងទៀត ពិសេសពួកគាត់បានលើកឡើងថា ទីក្រុងមួយមិនមែនឲ្យតែមានភ្លៀងត្រូវលិចនោះទេ។ ជាធម្មតាបើភ្លៀងខ្លំាងអាចលិចក្នុងរយៈពេលខ្លី ហើយទឹកត្រូវហូរទៅអស់វិញ ដោយប្រព័ន្ធគ្រប់គ្រងទឹក មានគុណភាពមួយនោះ។

រហូតមកដល់ពេលនេះគេនៅមិនទាន់ឃើញអាជ្ញាធរក្រុងភ្នំពេញឆ្លើយតបចំពោះការលើកឡើងរបស់ពលរដ្ឋ នៅពេលបណ្តាញសង្គម Facebook និងដែលបានបង្ហោះពីស្ថានភាពទឹកលិចផ្ទះ លិចកន្លែងធ្វើការ របស់គាត់នោះទេ។ រូបភាពពីការលិចលុងនៅភ្នំពេញនាពេលនេះ កាន់តែអាក្រកជាងការលិចលុងពេលមុនៗទៅទៀត ដោយសារពេលនេះទឹកលិចមានអណ្ដែតសំរាមពោកពាសទៀតផង។

លោកអភិបាលក្រុង និងមន្រ្តីជាច្រើនបានកំពុងញាប់ដៃញាប់ជើងទំាងថ្ងៃទំាងយប់ នៅក្នុងជួយអន្តរាគមន៍ ដល់ពលរដ្ឋដែលលិចលុងដោយសារបឹងព្រែកត្នោត។

ប៉ុន្តែស្របពេលជាមួយគ្នានេះ នៅពេលទឹកភ្លៀងបង្កឲ្យមានការលិចលុងក្រុងភ្នំពេញបែបនេះ បានធ្វើឲ្យមួយចំនួន នឹកឃើញទៅដល់សម្តីកំពូលស្ថាបត្យករខ្មែរ កាលពីសម័យសង្គមរាស្រ្តនិយម និងដែលសាងសង់សំណង់ជាច្រើននៅក្រុងភ្នំពេញ គឺលោក វណ្ណ មូលីវណ្ណ ។ លោកវណ្ណ មូលីវណ្ណ ដែលកាលពីលោកនៅមានជន្មាយុ លោកបានលើកឡើងពីសារៈសំខាន់បឹងទំាងលាយនៅកណ្តាលក្រុង និងថាគេមិនគួរលុបននោះទេ។

ពលរដ្ឋម្នាក់បានលើកឡើងថា «ហួសពេលបន្ទោសហើយ ព្រោះការពិតក៏ឃើញគ្រប់គ្នាហើយដែរ ។ មតិយោបល់ក៏បានលើកឡើងច្រើនហើយដែរ តាំងពីបង វណ្ណ ម៉ូលីវណ្ណ នៅមានជីវិតម៉្លេះ។ តែការអភិវឌ្ឍដែលបង្កប់ដោយផលប្រយោជន៍បុគ្គល និងក្រុមបុគ្គល ដែលមិនស្គាល់អ្វីហៅថាស្កប់ស្កល់ ត្រូវតែចេញលទ្ធផលដូច្នេះឯង» ៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ