ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋក្រីក្រនៅតែគ្មានលទ្ធភាពទិញផ្ទះនៅភ្នំពេញ បើទោះ​មានការដាក់ច្រើនក្តី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ភា្នក់ងារអចលនទ្រព្យជាច្រើនបានសម្តែងក្តីរំពឹងទុកថា សកម្មភាពទិញលក់ដីធ្លីនៅកម្ពុជានឹងសកម្មឡើងវិញ ក្រោយពេលដែលពលរដ្ឋខ្មែរបានចាក់វ៉ាក់សំាងកូវីដ១៩នោះ ។ បច្ចុប្បន្នការទិញលក់ដីធ្លីនៅកម្ពុជាហាក់ទ្រឹងមិនសកម្ម ប៉ុន្តែតម្លៃផ្ទះដី មិនធ្លាក់ថ្លៃឡើយ បើទោះបីពលរដ្ឋជួបវិបត្តិរកចំណូលមិនបានក្តី…

រាជធានីភ្នំពេញ ៖ ភា្នក់ងារអចលនទ្រព្យជាច្រើនបានសម្តែងក្តីរំពឹងទុកថា សកម្មភាពទិញលក់ដីធ្លីនៅកម្ពុជានឹងសកម្មឡើងវិញ ក្រោយពេលដែលពលរដ្ឋខ្មែរបានចាក់វ៉ាក់សំាងកូវីដ១៩នោះ ។ បច្ចុប្បន្នការទិញលក់ដីធ្លីនៅកម្ពុជាហាក់ទ្រឹងមិនសកម្ម ប៉ុន្តែតម្លៃផ្ទះដី មិនធ្លាក់ថ្លៃឡើយ បើទោះបីពលរដ្ឋជួបវិបត្តិរកចំណូលមិនបានក្តី ។  

រូបតំណាង

សកម្មភាពទិញលក់ នៅកម្ពុជាពិសេសនៅភ្នំពេញ ស្ទើរពេញមួយឆ្នាំ២០២០ បានស្ងប់ស្ងាត់មិនសូវមានសកម្មភាពជូញដូរ ។ ភា្នក់ងារអចលនទ្រព្យខ្លះថា ឆ្នាំកន្លងទៅការដាក់លក់ផ្ទះ និងពលរដ្ឋមានច្រើន តែការទិញមិនសូវមាន ។ មានន័យថា ឆ្នាំ២០២០ ដែលកម្ពុជាជួបវិបត្តិកូវីដ១៩ ដូចប្រទេសនានា នៅលើសកលលោកដែលនោះដីធ្លី សម្បែង បានដាក់លក់ច្រើន តែមិនមានអ្នកទិញ ។

បើតាមភ្នាក់ងារអចលនទ្រព្យ ពលរដ្ឋដែលបានដាក់លក់ដី ផ្ទះ ភាគច្រើនជាអ្នកបានបាត់បង់ការងារ បាត់បង់ចំណូល ដោយសារវិបត្តិកូវីដ១៩ ។ ផ្ទះនឹងដីរបស់ពួកគាត់ បានដាក់ជាប្រញាប់ និងថោកបន្តិចពីតម្លៃទីផ្សារតែនៅតែគ្មានអ្នកទិញ ។​

លោក ​ច្រឹក សុខនីម ​ប្រធាន​សមាគម​អ្នកវាយតម្លៃ និ​ងភ្នាក់ងារ​អចលនវត្ថុ​ បាន​កត់​សំគាល់ថា ​ក្នុង២០២០​ កន្លងមក​វិស័យអចលន​ទ្រព្ យ​បានរងផលប៉ះពាល់​ដោយសារ​តែវិបត្តិកូវីដ១៩​ ធ្វើឲ្យចំនួនលក់ចេញ​បានតិច ប៉ុន្តែ​តម្លៃវិញមិន​ធ្លាក់ចុះនោះ​ឡើយ ។ ​សម្រាប់នៅឆ្នាំ​២០២១នេះ​ អ្នកជំនាញខាងលើនេះរំពឹងថា ​វិស័យនេះ​នឹង​ងើបឡើងវិញជាប្រក្រតី​ នៅក្នុង​រយៈពេល​៦​ខែទៀត ពោល​ក្រោយ​ពេល​កម្ពុជា​មានវ៉ាក់សាំងប្រឆាំងកូវីដ១៩ ។

រូបតំណាង

ចំណែកលោក Richard W. Davidson ​ ​ជា​អគ្គនាយក​ក្រុមហ៊ុន Century21 Real Estate បានប្រាប់ថា «ខ្ញុំ​គិតថា ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​នឹង​ស្ទុះ​ងើបឡើង​វិញ​នៅ​ឆ្នាំ​ ២០២១ នៅពេល​ដែល​វ៉ាក់សាំង​នឹង​រកបាន ហើយ​រដ្ឋាភិបាល​នឹង​លុប​ចោល​ការរឹតបន្តឹង​ការធ្វើ​ដំណើរ​អន្តរជាតិ» ។

អ្នកជំនួញបរទេសនេះបានបន្តថា «អ្នក​គួរតែ​ត្រូវបាន​ជូនដំណឹង​ថា សូម្បីតែ​អំឡុងពេល​ជំងឺ​កូវីដ១៩​​នេះ ការិយាល័យ​ក្រុមហ៊ុន Century 21 Cambodia របស់​យើង​នៅតែ​ទទួលបាន​ការសាកសួរ​ជាច្រើន​ពី​អតិថិជន​ដែល​សួររក​ឱកាស​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ​។ ពួកគេ​មាន​ដើមទុន ហើយ​ពួកគេ​មើល​ឃើញ​ប្រទេស​កម្ពុជា​ជា​កន្លែង​មួយ ​ដើម្បី​រកប្រាក់​ចំណេញ​ពី​អាជីវកម្ម​អចលនទ្រព្យ ហើយ​ត្រៀម​ជាស្រេច​ក្នុង​ការចាក់​បញ្ចូល​មូលនិធិ​ទៅក្នុង​ទីផ្សារ​កម្ពុជា» ។

អ្នកស្រី ធីតា ថាបានដាក់លក់ដីពីរឆ្នាំហើយតែគ្មានអ្នកទិញទេ ​។ ដីរបស់អ្នកស្រី ដែលមានតម្លៃប្រមាណ៥០ម៉ឺនដុល្លារ នៅជាប់ទន្លេបាសាក់នោះ មិនមានអ្នកសួរនាំឡើយទោះបីគាត់បានផ្សព្វផ្សាយលក់ដោយលើកប៉ាណូធំៗក្តី ។

ចំណែកពលរដ្ឋម្នាក់ទៀតនៅភ្នំពេញឈ្មោះ ផល និយាយថា ដីធ្លី ផ្ទះសម្បែងនៅភ្នំពេញទោះបីគ្មានអ្នកទិញ តែមិនធ្លាក់ថ្លៃឡើយ ហើយអ្នកក្រមិនអាចទិញផ្ទះនឹងគេរស់នៅក្នុងក្រុងភ្នំពេញឡើយ ។ «ខ្ញុំនៅភ្នំពេញប្រកបរបររត់កង់បី មានលទ្ធភាពត្រឹមជួលផ្ទះគេ ៤០ដុល្លារប៉ុណ្ណោះ ។ ខ្ញុំចង់បានផ្ទះមួយនៅភ្នំពេញ ប៉ុន្តែគ្មានលទ្ធភាព ។ ផ្ទះបុរីបង់រំលោះថោកបំផុតបង់ត្រឹម៣០០ដុល្លារក្នុងមួយខែដែរ ដែលរយៈពេលបង់២០ឆ្នាំ ។ ខ្ញុំស្លាប់ទៅវិញគេមិនអាចមានលទ្ធភាពទិញផ្ទះដែរ» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ